«អឹក..ហ្អឹុកៗ... »សំឡេងយំល្វើយៗលឺចេញពីបន្ទប់ដ៏តូចចង្អៀតមួយ ដែលយំមកដល់រយះពេលជាយូរ ឈឺចាប់នៅអ្វីដែលខ្លួនបានឃើញភាពល្អូកល្អើនរបស់មនុស្សពីរនាក់។«ហេតុអីយើងត្រូវយំដោយសាគេម្តងហើយម្តងទៀត ហឹុកៗ...យើងមិនត្រូវយំដោយសារគេទៀតនោះទេ..ហឹុក..!!»សំណួរជាច្រើនកំពុងតែលោតឡើងនៅក្នុងខួរក្បាលរបស់ថេយ៍ ថាហេតុអ្វីបានជានាងត្រូវយំឲសាគេទៀតហើយ? ហេតុអ្វីនាងមិនអាចកាត់ចិត្តបាន?មាត់ប្រាប់ថាមិនត្រូវយំដោយសាគេម្តងហើយម្តងទៀត ប៉ុន្តែទឹកភ្នែកវាហាក់ដូចជាមិនសហាការណ៍មិនអាណិតអាសូរដល់ម្ចាស់វាទាល់តែសោះ យំៗស្ទើរក្សោះអស់ពីខ្លួន។
តុ..តុ...
សុខៗសំឡេងគោះទ្វាក៏បន្លឺឡើង ថេយ៍ងើបឈរជូតទឹកភ្នែកឲស្អាតមុននឹងដើរទៅបើកទ្វា
ក្រាក~~
«អ្នកនាង អ្នកប្រុសជុងហ្គុកគាត់ឲទៅជួបគាត់នៅខាងលើ..»វីវ៉ាន់ ដើរមកប្រាប់ថេយ៍ តាមបញ្ជាជុងហ្គុក
«.......???អឹម...ចឹងបងជួយមើលយ៉ុងជុងផង ព្រោះថាគេគេងលក់ហើយអត់មានអ្នកនៅមើល»ថេយ៍ ស្ងាត់បន្តិចទើបមានការឆ្លើយតបទៅអ្នកបម្រើវិញ វីវ៉ាន់លឺហើយក៏ងក់ក្បាលទាំងញញឹម ទើបថេយ៍ ដើរចេញទៅទាំងមិនចង់ មិនដឹងថានាយហៅនាងទៅធ្វើអ្វីទេ។
ថេយ៍ដើរចូលមកក្នុងបន្ទប់ជុងហ្គុក នាងខំបើកទ្វាចូលថ្នមៗលបៗ
«មិចមិនឃើញ...អុស៎...»ថេយ៍ ភ្ញាក់ព្រឺតពេលមានដៃមួយគូមកក្រសោបចង្កេះនាងពីក្រោយ ។មូលហេតុដែល ថេយ៍ មិនឃើញជុងហ្គុក ក៏ព្រោះមុនពេលនាងចូលមកជុងហ្គុក បានពូននៅមាត់ទ្វានេះហើយទើបនាងមិនឃើញ ហើយណាមួយនាងមិនបានងាកមើលមកខាងក្រោយទេ។
«មកហើយហេស៎...សឺត..»អោបក្រសោបបានភ្លាមជុងហ្គុក ក៏អោនថើបកញ្ជឹងក ថេយ៍ ភ្លេត។
«លែងខ្ញុំ...លោកចង់ធ្វើអីទៀតហើយ?!!បើគ្មានការអ្វីទេខ្ញុំចេញទៅវិញ!» ថេយ៍ ព្យាយាមរើចេញពីរង្វង់ដៃមាំក្រាស់ ប៉ុន្តែការពិតខុសពីការគិត នាងកាន់តែរើ ជុងហ្គុក កាន់តែអោបរឹទ្ធនាងខ្លាំងលើសដើម។
ВЫ ЧИТАЕТЕ
រឿង 🦋ស្រីកំណាន់ម៉ាហ្វៀ🌼(ចប់)
ФанфикTaekook bg «រាងកាយនាងជារបស់យើង!!ត្រូវចាំឲច្បាស់»ជុងហ្គុក និយាយច្បាស់ៗមួយៗ ចំណែកដែលលឺបានត្រឹមតែទឹកភ្នែក។ ____________ «បើដឹងថាបែបនេះខ្ញុំមិនព្រមចាញ់បោកការអូសទាញរបស់លោកទេ..»ថេយ៍ គេពិតជាឈឺចាប់ណាស់ត្រូវគេធ្វើបាបរាងកាយសឹងតែរាល់ថ្ងៃ មិនដែរមានថ្ងៃណាថាបានសុ...