ភាគទី០១ : ក្ដីស្រលាញ់រវាងបងប្អូន

7.6K 241 4
                                    


     « ថេយ៍អោយមកបង នេះជារបស់ម៉ាក់ទិញអោយបងទេ » សកម្មភាពក្មេងប្រុសតូចល្អិតអាយុប្រហែលបួនទៅប្រាំឆ្នាំពីរនាក់កំពុងតែដណ្ដើមកូនតុក្តតាតូចមួយមកក្នុងដៃរៀងខ្លួន មើលទៅពួកគេមានមុខមាត់ដូចគ្នាបេះដាក់ មិនចម្លែកទេព្រោះពួកគេគឺជាបងប្អូនភ្លោះនិងគ្នាកើតក្នុងថ្ងៃតែមួយពីផ្ទៃម្ដាយតែមួយទាស់តែម្នាក់កើតមុនម្នាក់កើតក្រោយគ្នាតែប៉ុន្មាននាទីតែប៉ុណ្ណោះ តែបើនិយាយពូចរឹកឬកពារវិញក្មេងទាំងពីរមានចរឹកខុសគ្នាដូចមេឃហើយនិងដី

     « អត់ទេនេះជារបស់ថេយ៍ ឆាប់អោយមក! »
     « ថេយ៍លែងទៅអូយយ៎!! ហ្ហឹកកៗ!! » ថេហ្គីណាជាកូនបងរអិលជើងដួលអុកគូទទៅក្រោយពេញទំហឹងក្រោយប្អូនប្រុសរបស់គេលែងដៃទៅដណ្ដើមកូនតុក្តតានោះមកឱបនៅក្នុងដៃចង់បានថាជារបស់គេ បើទោះបីដឹងហើយថានេះជារបស់បងប្រុសគេក៏ដោយក៏គេនៅតែចង់បាន គឺចង់បានគ្រប់យ៉ាងដែលជារបស់បងប្រុសគេ បើថេហ្គីណាគេមានអីគេក៏ត្រូវតែមាននោះដូចគ្នាតែបើគេគ្មានទេដូចច្នេះគេច្បាស់ជាមកដណ្ដើមបងប្រុសរបស់គេដូចច្នេះអញ្ចឹង

     « ថេហ្គីអូនយ៉ាងមិចទៅហើយ? » ក្មេងប្រុសវ័យជំទង់ម្នាក់ទៀតរត់ចេញមកពីណាមិនដឹងស្ទុះទៅត្រកងបីក្មេងល្អិតនោះឡើងក្រោយឃើញគេយំទឹកភ្នែកហូររហាម

     « ហ្ហឹកៗ!! ខ្ញុំអត់អីទេ! តែ...តែ...»
     « បងប្រុសជុងហ្គុក! ហិហិ!  ជៀសចេញ » ប្រុសពៅគ្រាន់តែក្រលេកឃើញអ្នកខាងនោះភ្លាមគេរត់ស្ទុះវឹងចូលទៅឱបដៃរបស់គេដោយរុញច្រានបងប្រុសគេចេញមើលទៅក្មេងនេះដូចជាចូលចិត្តក្មេងប្រុសនោះណាស់

     « ថេយ៉ុងលែង!! នេះឯងដណ្ដើមរបស់ថេហ្គីទៀតហើយមែនទេ? ជាក្មេងមិនល្អសោះ ឆាប់អោយមកគេវិញភ្លាម »

     « អត់ទេថេយ៍មិនអោយទេ នេះជារបស់ថេយ៍ថេយ៍ បងប្រុសលែងទៅ » ប្រុសពៅលូកដៃបេះដៃនាយជំទង់ចេញមិនព្រមអោយគេយកតុក្តតានោះពីដៃរបស់ខ្លួនបាន រាល់លើកគេតែងតែបែបនេះ ម្ដងណាទេដែលថាជុងហ្គុកនៅខាងគេ ស្អីបន្តិចក៏ថេហ្គី ថេហ្គីដែរហើយធ្វើហាក់ដូចជាគេនេះគ្មានរូបរាងនៅលើលោកនេះជាមួយអញ្ចឹង

🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )Where stories live. Discover now