ភាគទី១៤ : ចាប់បង្ខំ🔞

3.1K 137 2
                                    


    
       ជុងហ្គុកចេញមកក្រៅជាមួយនិងថេយ៉ុង នៅក្នុងឡានមានសភាពស្ងប់ស្ងាត់ដោយសារតែគ្មានអ្នកណាម្នាក់និយាយរកគ្នាមុននោះឡើយ ជុងហ្គុកផ្ដោតលើការបើកឡានរបស់នាយចំណែកថេយ៉ុងគេអង្គុយចុចទូរស័ព្ទនៅក្នុងឡានដោយមិនខ្វល់ពីអ្វីទាំងអស់ ។

    ងឺត!!!

    « អាយយ៎!! » ថេយ៉ុងត្រូវបោកក្បាលទៅខាងមុខជ្រុះទូរស័ព្ទទៅក្រោមពេលដែលជុងហ្គុកសុខៗនាយស្រាប់តែជាន់ហ្រ្វាំងឡានឈប់ង៉ក់ដោយមិនប្រាប់គេសូម្បីតែមួយម៉ាត់

     « រលេសរឡាស់ »
     « មិចក៏មកថាអោយខ្ញុំទៅវិញ បងជាអ្នកចាប់ហ្រ្វាំងហើយមិនប្រាប់ខ្ញុំ បងគឺជាអ្នកខុស » ថេយ៉ុងងាកសម្លក់មុខនាយថ្លែដោយមិនភ្លេចតសម្ដីទៅនាយវិញទាំងក្ដៅក្រហាយ ដោយសារតែនេះជាកំហុសរបស់នាយសោះនាយបែរជាមកថាអោយគេទៅវិញ

     « មិនចង់និយាយជាមួយក្មេងដូចឯង »
     « ក្មេងដូចខ្ញុំយ៉ាងមិច? » ថេយ៉ុងស្រាប់តែជ្រលោមុខទៅជិតនាយរហូតដល់ម្ចាស់ខ្លួនគេភ្ញាក់អោយព្រឺត ថេយ៉ុងសម្លឹងមុខនាយឥតព្រិច ដោយចិត្តចង់ឈ្នះគេក៏លើកដៃទៅក្រសោបមុខរបស់នាយរួចក៏និយាយ

     « ក្មេងដូចខ្ញុំធ្វើអោយបងទ្រាំមិនបានហ្ហេស? » ថេយ៉ុងធ្វើជានិយាយទម្លាក់សម្លេងបង្អូសយ៉ាងសុចសុីហើយខាំមាត់ញាក់ភ្នែកដាក់នាយ ជុងហ្គុកគ្រាន់តែឃើញបែបនេះដោតចិត្តមិនចុះញ៉មនាយក៏តបញ៉ោះគេវិញ

     « មែនហើយ អញ្ចឹងធ្វើឥឡូវនេះទេ? លើឡាននេះម្ដងទៅល្អដែរទេ? » ជុងហ្គុកទាញដៃថេយ៉ុងចេញពីមុខរបស់នាយរួចយកមកសស្រាក់ដៃជាមួយនាយផ្ទៃមុខសង្ហារក៏ខិតចូលទៅរកគេបន្តិចម្ដងៗ

     « រោគចិត្ត!! » ថេយ៉ុងដកដៃចេញរហ័សងាកមុខចេញឆ្ងាយមុននិងនាយធ្វើអ្វីផ្ដេសផ្ដាសដាក់គេពិតមែន ពីមុនគេអាចនិងញេញដាក់នាយក៏ព្រោះតែស្រលាញ់ តែពេលនេះគឺអត់ទេគេហត់គេធុញ ធុញទ្រាន់និងធ្វើខ្លួនដូចជាឈ្លើងតាមតោងតៀមនាយដូចជាសត្វក្របីអញ្ចឹង

     « ហ្ហឹស!! » ជុងហ្គុកសើចបន្តិចមុននិងចុះដើរទៅតាមក្មេងល្អិតនោះមិនដឹងថាជាគិតដល់ណាដល់ណីហើយនៅទេ សូម្បីតែដើរក៏មិនចាំនាយផង
***

🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )Dove le storie prendono vita. Scoprilo ora