ភាគទី១១ : វាមិនមែនជាការយល់សប្តិទេ

1.9K 113 0
                                    


     មិនមែនជាខ្មោចទេ គេម្នាក់នោះលើកដៃខ្ទប់មាត់រាងតូចកុំឱ្យគេស្រែកនិងអូសគេមកដល់កន្លែងភ្លឺមួយទើបដកដៃចេញពីមាត់រាងតូចនិងបង្ហាញអោយឃើញច្បាស់នូវមុខរបស់គេដឹងថាគេជាអ្នកណា ។

     « គឺខ្ញុំ....មិនមែនខ្មោចទេ »
     « លោក...!! » ថេយ៉ុងលើកដៃចង្អុរមុខជីមីនទាំងភ្ញាក់ផ្អើលមិនដឹងថានាយតាមគេមកតាំងពីពេលណានោះទេ ហើយនៅមកបន្លំខ្លួនឈរពីក្រោយខ្នងគេធ្វើជាខ្មោចបែបនេះគេភ័យសឹងស្លាប់

     « មែនហើយ! ខ្ញុំជីមីន ខ្មោចឯណាសង្ហារបែបនេះនោះ? » រាងសង្ហារនិយាយទាំងអស់សំណើចឈរច្រត់ចង្កេះសម្លឹងមុខតូចល្អិតមិនគិតសោះថារូបរាងបែបនេះសោះចេះខ្លាចខ្មោចដែរ កាចក៏កាចខ្មោចឯណាទៅហ៊ានលងនោះ

     « ជឿជាក់! ឆុឹស!! »
     « មនុស្សបើមិនជឿជាក់លើខ្លួនឯង តើឱ្យជឿជាក់លើអ្នកណាទៅ? »

    « ស្អីក៏ស្អីទៅខ្ញុំមិនខ្វល់ ទៅសិនហើយ » ថេយ៉ុងធ្វើមុខយក្សរួចបម្រុងដើរចេញទៅតែជីមីនរហ័សចូលមកពាំងពីមុខផ្លូវរបស់គេ រាងតូចងើបសម្លឹងមុខនាយកម្លោះរួចឈរលើកដៃឱបចូលគ្នាមិនយល់ពីនាយម្នាក់នេះដូចដែលបងប្រុសគេនិយាយអ៊ីចឹង ពិតជាចូលចិត្តតាមរំខានគេខ្លាំងណាស់មិនដឹងថាកម្មពារស្អីត្រូវអោយមកជួបនាយនោះទេ

    « មានរឿងស្អី? ពេលណាទើបលោកឈប់រំខានខ្ញុំទៀតទៅ »
    « គឺពេលដែលឯងព្រមធ្វើសង្សាររបស់ខ្ញុំ » រាងសង្ហារញញឹមឡើងជាមួយនិងភាពជឿជាក់នៅសម្ដីរបស់នាយដែលបាននិយាយចេញប៉ុន្តែចំពោះថេយ៉ុងគេគ្មានភាពរំជើបរំជួលស្អីបន្តិចទេ ព្រោះគេមិនបានស្រលាញ់នាយនោះអី មនុស្សជួបមុខគ្នាមិនទាន់ទាំងចាំអោយច្បាស់បងចេះមកសុំគេធ្វើសង្សារទៅកើតដែរ
***

    🍂...

 
      « ថេយ៍ទៅយូរហើយមិចក៏មិនទាន់ឃើញត្រឡប់មកវិញទៀតអ៊ីចឹង? បងប្រុសខ្ញុំបារម្ភពីប្អូន »

    « អូនកុំទៅព្រួយអី ក្មេងនោះគេតែបែបនេះឯង! តើអ្នកណាទៅហ៊ានធ្វើស្អីគេទៅទាំងកាចទាំងឆ្នាស់ដូចមេមាន់បែបនេះនោះ ? » ជុងហ្គុកនិយាយធម្មតាប៉ុន្តែធ្វើអោយថេហ្គីងាកមកសម្លឹងមុខ នាយក៏ស្ងាត់មាត់ទៅវិញក្រោយនិយាយប៉ះពាល់ប្អូនរបស់គេតែបន្តិចក៏ថេហ្គីសម្លឹងមុខនាយដែរ

🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )Where stories live. Discover now