Part 02 :

438 24 1
                                    

_ព្រឹកថ្ងៃថ្មី_

ព្រឹកថ្ងៃថ្មីបានឆៀងចូលមកដល់ នាវេលាស្មើនេះវាជាម៉ោង 6 ព្រឹកដែលនៅក្នុងបន្ទប់គេងរបស់ជីមីនមានរំលេចនូវពន្លឺតិចៗស្រាលៗដែលបញ្ចាំងមកតាម រយៈបង្អួចនៅក្នុងបន្ទប់មួយនេះ ។

« ហឹម...ហេតុអីឈឺក្បាលម្ល៉េះ » គ្រាន់តែភ្ញាក់ពីដំណេកមក ក្បាលរបស់ជីមីនរំញោចភាពឈឺចាប់ឡើងមកភ្លាមៗ ដោយមិនដឹងថាមានហេតុផលអ្វីឡើយបានជាវាឈឺបែបនេះ ។

បញ្ចប់សម្ដីនាយតូចជីមីនក៏បានក្រោកឡើងចេញ ពីលើពូកគ្រែគេង សឹមនិងបន្តដំណើរដើរចូលមកក្នុង បន្ទប់ទឹកដើម្បីសម្អាតខ្លួនឲបានស្អាត ។

ក្រាក !

សម្លេងបើកទ្វារក៏បានបន្លឺឡើងដែលអ្នកបើកគឺជារូបជីមីនផ្ទាល់ ។ នាយតូចបង្វែខ្លួនបិទទ្វារឲបានស្រួលបួល សឹមនិងដើរចុះមកខាងតម្រង់ទៅកាន់ផ្ទះបាយដោយស្នាមញញឹម ។ ក្រោយដើរចុះមកដល់គោលដៅហើយ ជីមីនក៏ចាប់ផ្ដើមចម្អិនម្ហូបអាហារនាពេលព្រឹកដោយផ្ចិតផ្ចង់និងយកចិត្តទុកដាក់ ដើម្បីឲវាចេញល្អសម្រាប់ក្នុងការញាំុ ។

« ហឹម...រួចរាល់ហើយ » ជីមីនស្រដីឡើងតែម្នាក់ឯងដោយស្នាមញញឹម ក្រោយការចម្អិនអាហារពេលព្រឹកត្រូវបញ្ចប់និងរៀចំវាដាក់លើតុដោយស្អាតបាត ខណៈពេលនោះកែវភ្នែកតូច ក៏ចាប់ប្រទះបានថាប្ដីរបស់ខ្លួនកំពុងតែដើរចុះពីជាន់ខាងលើមកដោយមានការស្លៀកពាក់ជាស្រេច ។

« លោកអាហារពេលព្រឹកខ្ញុំរៀបចំរួចរាល់ហើយអាច មកទទួលទានបាន » ជីមីនឈរនៅេជ្រុងម្ខាងនៃតុអាហារស្រដីឡើងមកកាន់ស្វាមីដោយស្នាមញញឹម តែក៏ត្រូវទទួលបានការសម្លក់សម្លឹងជំនួសទៅវិញ ។

« .... » នាយសង្ហារជុងគុកបញ្ចេញរឹកពាក្រអឺតក្រទមមិនខ្វល់ជាមួយសម្ដីភរិយា រួចនាយក៏បានដើេរចូលមកតុអាហារដោយទឹកមុចស្មើធេងគ្មានស្នាម ញញឹមនិងមនោសញ្ចេតនាក្នុងខ្លួន ។ សឹមនិងចាប់ ផ្ដើមការញាំដោយភាពស្ងៀមស្ងាត់ជាទីបំផុត ។

« ផាំង ! ឯងធ្វើម្ហូបរបៀបយ៉ាចហ៎ាស ! ហេតុក៏អីរសជាតិពិបាកទទួលយកម្ល៉េះ » នាយសង្ហារជុងគុកក្រោកឈរឡើងពេញកម្ពស់ទះតុបាយមួយកម្លាំងដៃ ដោយភាពខឹងសម្បារ ខណៈឯកែវភ្នែកចោតសម្លឹងមើលមកកា់ភរិយាដោយភាពស្អប់ខ្ពើម ។

ចាញ់ស្នេហ៍អតីតភរិយា ( ច្បាប់កែសម្រួលថ្មី )Where stories live. Discover now