នៅក្នុងបន្ទប់នាយតូចជីមីនអង្គុយលើកៅអីសម្លឹងមើលមកលោកប្ដីដែលគេងនៅលើគ្រែអស់រយៈពេលជាយូរ ក្រោយពីសន្លប់តាំងពីយប់មក ។ ជីមីនពិតជាឆ្ងល់ខ្លាំងណាស់ ថាហេតុអ្វីបានជាប្ដីគេស្គាល់កន្លែងដែល គេរត់មកទៀតឬមានអ្នកណាម្នាក់ប្រាប់នាយ ? តែគេចាំយ៉ាងច្បាស់ថាគ្មានអ្នកណាបានដឹងឡើយ ព្រោះរូបគេមិនបានប្រាប់ដំណឹងមួយនេះឡើយ
សូម្បីតែម៉ាក់របស់គេនាយតូចងើបចេញពីកៅអីបម្រុងនិងដើរចេញមកខាងក្រៅបន្ទប់ទៅហើយ តែភ្នែកទាំងគូរក៏ប្រទាក់និងវ៉ាលីរបស់ជុងគុកដែលយកមកទីនេះ មិនរង់ចាំយូរជីមីនក៏បានទាញវ៉ាលីនោះមកបើកមើល
« នេះគឺ... » នាយតូចគាំងបបូរមាត់ហាក់និយាយមិនចេញក្រោយរើសុខៗក៏ប្រទាក់និងរូបថតរបស់គេនិងជុងគុកកាលមកក្រេបទឹកឃ្មុំនៅទីនេះ ។
ជីមីនអោនមុខឈ្ងោកចុះខួរក្បាលចាប់ផ្ដើមគិតរឿងជាច្រើនដែលពួកគេបានសាងជាមួយគ្នានាពេលកន្លងមកនៅផ្ទះមួយនេះ តែគ្រប់យ៉ាងវាគ្រាន់តែជាការសម្ដែងបំភាន់ភ្នែកនិងបោកចិត្តឲគេជឿស្លុងតែ ប៉ុណ្ណោះវាមិនបានកើតចេញពីក្ដីស្រឡាញ់អ្វីឡើយ
« ហេតុអ្វីបានជាលោកមិនព្រមដោះលែងខ្ញុំ ហេតុអីមកតាមខ្ញុំទៀត ឬមួយខ្ញុំស្លាប់ទើបលោកសមចិត្ត » ជីមីនក្រោកឡើងចោទសួរមកកាន់លោកប្ដីដែលគេងលើគ្រែទាំងមិនទាន់ដឹងខ្លួននៅឡើយ
« ហឹុម... » ដោយសារតែមានសម្លេងរំខានហោះកាត់ត្រចៀកនាយ ទើបបណ្ដាលឲនាយក្រាស់ត្រូវភ្ញាក់ពីដំណេកដ៏សែនត្រម៉ូកនោះ ទាំងឈឺក្បាលជាខ្លាំង
« អូនកើតអីមែនទេជីមីន » នាយក្រាស់ភ្ញាក់ឡើងទាំងឈឺពេញខ្លួនប្រាណទាំងមូល តែពេលឃើញប្រពន្ធមុខក្រម៉ូវទើបនាយហើបមាត់សួរនាំ
« ចេញពីផ្ទះខ្ញុំទៅ ទីនេះមិនស្វាគមន៍វត្តមានលោកទេ » ជីមីនស្រាប់តែខឹងឡើងភ្លាមៗ ក្រោយឃើញលោកប្ដីភ្ញាក់ពីដំណេក នាយតូចក៏ស្រែកដេញនាយតែម្ដង ហាក់ស្អប់មិនចងឲនាយនៅទីនេះជាមួយរូបគេ
« អូនស្អប់បងដល់ថ្នាក់នេះឬ ? » ជុងគុកចោទសួរមកកាន់ប្រពន្ធ ស្របជាមួយទឹកមុខក្រៀមក្រំអស់ សង្ឃឹមជាខ្លាំងពេលលឺជីមីនពោលពាក្យបែបនេះ មកកាន់រូបនាយ
YOU ARE READING
ចាញ់ស្នេហ៍អតីតភរិយា ( ច្បាប់កែសម្រួលថ្មី )
Romanceដោយសារតែចិត្តស្អប់របស់នាយ បង្កបានកំហុសមួយដ៏ធ្ងន់ធ្ងរចំពោះមនុស្សម្នាក់ដែលនាមជាប្រពន្ធឲក្រៀមក្រំចិត្តទឹកភ្នែកស្ទើរាល់ថ្ងៃ ។ បើចង់ដឹងសាច់ រឿងកាន់តែច្បាស់សូមកុំភ្លេចតាមដានទាំងអស់គ្នា 🥺💕