Part 26 :

277 12 0
                                    


ទាំងកាយវិការនិងសម្ដីសម្ដៅរបស់ជីមីន ហាក់បានបញ្ជាក់ប្រាប់នាយយ៉ាងច្បាស់ពីរឿងដែលអាចនិងកើតឡើងនាថ្ងៃខាងមុខនេះ ត្បិតថាបាក់ស្បាតចាញ់ ប្រៀបប្រពន្ធហើយក្ដី តែភាពចង់យកឈ្នះតែងតែ មានក្នុងគំនិតនាយជានិច្ច មិនដឹងថាថ្ងៃណាវាអាចរលត់ចេញបានឡើយ បើនាយនៅតែរឹងទទឹងបែប នេះ

ងាកមកមើលនាយតូចឯណេះវិញក្រោយពីបានដើរ ចេញពីបន្ទប់គេងមក គេក៏បានបន្តដំណើរមកបន្ទប់របស់ខ្លួនដើម្បីមកគេងនៅទីនេះវិញ ព្រោះបើគេងជាមួយជុងគុក ប្រាកដណាស់គឺមានរឿងឈ្លោះទាស់ ទែងគ្នាជាមិនខាន ដូច្នេះគេត្រូវចេះប្រការខ្លួនឯង

« ហឹុម.. » ជីមីនក្រហឹមដើម កដោយការធុញទ្រាន់ក្នុងចិត្ត មួយរយៈមកនេះគេគេងមិនសូវបានសោះ ដោយមិនដឹងថាមូលហេតុអ្វីឡើយ ។ ដោយសាភាពការនៅក្នុងបន្ទប់មានលក្ខណៈស្ងាត់ជ្រងុំខ្លាំងពេក ជា ហេតុទើបជីមីនចេញមកក្រៅដើម្បីបន្ធូរអារម្មណ៍កុំឲស្មុគស្មាញ

នារាត្រីយប់នេះមានសភាពស្ងាត់ជ្រងុំល្អណាស់ ខ្យល់ត្រជាក់បក់រវិចៗតាមអាកាសធាតុនាពេលនេះ សមជាមួយពន្លឺព្រះចន្ទភ្លឺតិចៗមកដែរនោះភាពស្រស់ស្អាតនាយប់នេះកាន់តែរំលេចមកច្បាស់ ញាំងឲជីមីនមិនចង់ចូលទៅក្នុងវិញបាន

« កន្លងមកម៉ាក់ពិតជាស្រឡាញ់ប៉ាកូនខ្លាំងណាស់ តែការស្រឡាញ់របស់ម៉ាក់មើលទៅគ្មានទទួលបាន ការតបស្នងអ្វីមកវិញសោះ ម៉ាក់គិតថាពួកយើងគួរតែដោះលែងប៉ាកូនមួយបានហើយ ទោះបីនៅទីនេះក៏ប៉ាកូនមិនអើពើជាមួយពួកយើងដែរ ដូច្នេះម៉ាក់គិតថាពួកយើងគួរតែដល់ពេលហើយ » សារសព្ទដែលកប់នៅក្នុងចិត្តមិនអាចប្រាប់អ្នកណាបាន ហេតុដូច្នេះគេមានតែនិយាយម្នាក់ឯង ដើម្បីបំបាត់ទុក្ខកង្វល់នេះ ព្រោះបើយករឿងនេះទៅប្រាប់អ្នកជាប្ដីក៏នាយមិនយកចិត្តទុកដាក់ស្ដាប់ដែរ

បញ្ចប់ការសន្ទនាតែម្នាក់រួចឯងរួចនាយតូចជីមីនក៏ បានដើរចូលក្នុងបន្ទប់វិញ ព្រោះនៅខាងក្រៅអាកាស ធាតុចាប់ផ្ដើមចុះត្រជាក់ខ្លាំង ហេតុដូច្នេះគេមិនអាចនៅឈរយូរបានទេ ព្រោះវាអាចប៉ះពាល់ដលសុខភាពផ្ទាល់ខ្លួន ។

ចាញ់ស្នេហ៍អតីតភរិយា ( ច្បាប់កែសម្រួលថ្មី )Where stories live. Discover now