Part 17 :

224 11 0
                                    


នៅក្នុងបន្ទប់ម្នាក់ៗសុទ្ទតែដង្ហក់ខ្យល់ហត់រាងៗខ្លួន ព្រោះទើបតែបញ្ចប់សង្រ្គាមលើគ្រែមិញនេះៗរាងតូចដេកអោបអ្នកជាប្ដីទាំងអស់កម្លាំងជាខ្លាំង ព្រោះត្រូវលោកប្ដីចាប់ធ្វើវាអស់ជាច្រើនទឹក

« ហត់ដែរឬទេ ? » នាយក្រាស់ជាប្ដីសួរមកកាន់ប្រពន្ធតិចៗ ហាក់បារម្ភខ្លាចថាគេនិងត្រូវធ្វើឲជីមីនឈឺ

« អូនមិនអីទេ » រាងតូចជីមីនងើយមុខឡើយប្រសព្វភ្នែកជាមួយប្ដីហើយបន្លឺវាចាយ៉ាងក្រអួនក្រអៅ

« បើអូនមិនអីទេ ពួកគួរតែទៅងូតទឹកសម្អាតខ្លួនដើម្បីចុះទៅបាយជាមួយគ្នាល្អទេ ? » នាយសង្ហារអោនមើលមកមុខតូចក្រមុិចរបស់ប្រពន្ធ ថែមបន្លឺប្រយោគធ្វើឲជីមីនញញឹមទៀតផង

« ចឹងបងបីអូនទៅ អូនងើបមិនរួចទេ » រាងតូចម្ញិម្ញក់ដាក់នាយជាប្ដី ធ្វើឲនាយក្រាស់សើចបន្តិចរួចបីរាង កាយប្រពន្ធចូលបន្ទប់ទឹក ដើម្បីសម្អាតខ្លួនជាមួយគ្នា ។

វិឡាទោលមួយកន្លែងដែលឈរបង្ហាញរាងយ៉ាងស្រស់ស្អាតបញ្ចេញពន្លឺឡើងយ៉ាងផូរផង់គួរឲចង់រស់នៅជាពនន់ពេក។ នេះគឺជាផ្ទះរបស់ហ៊ូសុកដែលរាល់ថ្ងៃនេះគេរស់នៅជាមួយបងប្រុសរបស់គេ ។

ពេលាវេលាម៉ោងនេះនាយតូចហ៊ូសុកកំពុងអង្គុយអានសៀវភៅ មានជាមួយភេសជ្ជៈកាហ្វេមួយកែវផងដែរមកជាមួយ ដោយពេលនេះនាយតូចហ៊ូសុកអង្គុយលើបង់អានសៀវភៅនូវសួនក្រោយផ្ទះយ៉ាងស្ងៀមស្ងាត់

កំពុងផ្ចង់អារម្មណ៍ជាមួយការអានសៀវភៅយ៉ាងស្ងប់ស្ងាត់ សម្លេងរោទ៍របស់ទូរស័ព្ទបន្លឺឡើងដាស់ សតិរបស់គេភ្លាមៗ ញាំងឲគេត្រូវបញ្ឈប់ការអានត្រឹមនេះសិនរួចក៏បានទាញទូរស័ព្ធដែលរោទ៍មកចុចទទួល

« សួរស្ដី!!ថេយ៍ » វាចាដ៏ពិរោះមានទឹកដមបន្លឺយ៉ាងស្រទន់មកកាន់អ្នកជាមិត្តរបស់ខ្លួន តាមខ្សែបណ្ដាញទូរស័ព្ទនាពេលនេះ

« បាទ ហ៊ូសុក...តើពេលនេះឯងទំនេរដែលទេ ? » អ្នកកម្លោះរូបសង្ហារដែលអាចស្គាល់បានថាជានាយថេយ៍នោះ ក៏បន្លឺតបវិញតាមខ្សែទូរស័ព្ទដូចគ្នា បើស្ដាប់សម្លេងតាមទូរស័ព្ទមកនេះ ហាក់បញ្ជាក់បានថានាយកម្លោះដូចជារំភើបត្រេកអរណាស់ ពេលបាននិយាយជាមួួយរាងតូច

ចាញ់ស្នេហ៍អតីតភរិយា ( ច្បាប់កែសម្រួលថ្មី )Where stories live. Discover now