រយៈពេលពេលប៉ុន្មានថ្ងៃមកនេះ ជីមីនក៏ព្រមនិយាយ ស្ដីរកនាយជាស្វាមីដូចដើមវិញ ព្រោះយល់ដល់ចិត្តរូបនាយដែលតាមលួងលោមរូបគេស្ទើតែគ្រប់ទីកន្លែងដោយហេតុថាចិត្តស្រឡាញ់ទើបស្ម័គ្រចិត្តផ្ដល់ឱកាសឲរូបនាយបានចេះកែប្រែនិងលុបលាងវាចេញ ។
ប៉ុន្តែអ្វីដែលចម្លែកនោះគឺនាយជុងគុក ព្រោះថាប៉ុន្មានថ្ងៃក្រោយមកនេះនាយហាក់បន្តឹងលើសិទ្ធរបស់ជីមីនជាខ្លាំងដោយមិនឲចេញទៅទីណាបាន ក្រៅពីនៅក្បែររូបនាយ ប៉ុន្តែការដែលធ្វើបែបនេះវាបណ្ដាលឲ
ជីមីនស្មុគស្មាញនិងធុញធប់ជាខ្លាំង ព្រោះនាយជាស្វាមីបានគម្រាមគ្រប់សព្វសារពើមិនឲរូបគេចេញទៅណាបានឡើយ បើសិនជារូបគេហ៊ានល្មើសបទបញ្ជាទោសតែមួយគត់ដែលទទួលបាននោះគឺ រឿងលើគ្រែ ព្រោះឲតែរូបគេល្មើសបទបញ្ជានោះ បើមិនសន្លប់ក៏ត្រូវនាយលេងខ្លាំងៗដៃដែរ« ឯងសម្លក់មុខយើងធ្វើអី ? » ស្ថិតនៅក្នុងបន្ទប់ជាមួយគ្នា នាពេលនេះពួកគេទាំងពីរកំពុងតែអង្គុយនៅលើគ្រែពូក ក្រោយសង្រ្គាមស្នេហ៍ទើបតែបានបញ្ចប់នាវេលាអម្បាញ់មិញនេះ ។ ម្នាក់ៗមានតែកន្សែងដែលស្លៀកជាប់ខ្លួនប្រាណ ប៉ុន្តែអ្វីដែលធ្វើឲនាយក្រាស់លាន់មាត់នោះគឺ នាយតូចតាមសម្លក់ សម្លឹងមើលមុខរបស់នាយឥតឈប់ ហាក់ដូចជាខឹងរឿងអ្វីមួយ
« ហេតុអ្វីខ្ញុំសម្លក់មិនបាន ដើមហេតុក៏ព្រោះតែលោកទើបខ្ញុំទៅជាបែបនេះ ! » ជីមីនបង្ហើបសម្ដីវែបៗតបមកកាន់នាយស្វាមី ខណៈដែលនាយជុងគុកនៅស្ងៀមទ្រឹងសម្លឹងមើលមកកាន់ប្រពន្ធខ្លួនដោយក្ដីគ្រឺតខ្នាញ់
« ឈប់សម្លក់យើងនិងងាកមុខទៅម្ខាង បើសិនជាឯងមិនចង់ឈឺខ្លួនម្ដងទៀត ! » ជុងគុកទាល់តម្រិះទើបលើក យកវិធីនេះមកគម្រាមដើម្បីកុំឲជីមីនសម្លក់នាយបន្តទៀត តែវាក៏បានផលព្រោះជីមីននៅស្ងៀមនិងអង្គុយអោនមុខចុះដោយភាពភ័យខ្លាច
« ល្មោភកាមជាទីបំផុត ហឹុស ! ខ្ញុំស្អប់លោក » ខណៈពេលភ្លាមៗនោះ ជីមីនក៏បានស្ទុះវឹងចុះពីគ្រែរួចពោលពាក្យសម្ដីចាចៗដាក់នាយជុងគុក សឹមនិងរត់វឹងបើកទ្វារចេញទៅខាងក្រៅបន្ទប់បាត់ស្រមោល រកតែនាយជុងគុកចាប់មិនទាន់
YOU ARE READING
ចាញ់ស្នេហ៍អតីតភរិយា ( ច្បាប់កែសម្រួលថ្មី )
Romanceដោយសារតែចិត្តស្អប់របស់នាយ បង្កបានកំហុសមួយដ៏ធ្ងន់ធ្ងរចំពោះមនុស្សម្នាក់ដែលនាមជាប្រពន្ធឲក្រៀមក្រំចិត្តទឹកភ្នែកស្ទើរាល់ថ្ងៃ ។ បើចង់ដឹងសាច់ រឿងកាន់តែច្បាស់សូមកុំភ្លេចតាមដានទាំងអស់គ្នា 🥺💕