Part 25 :

240 13 0
                                    

តុក ! តុក !

សង្គ្រាមលើគ្រែរៀបនិងបានចាប់ផ្តើមទៅហើយ នៅពេលភ្លាមៗនោះសម្លេងគោះទ្វារពីក្រៅបន្ទប់ក៏បន្លឺឡើងកាត់ផ្ដាច់ចំណងរបស់អ្នកម្ខាងទៀត បង្ខំឲគេត្រូវងើបចេញទាំងចិត្តមិនចង់ តែជាហេតុផលគេត្រូវ តែងើបចេញ ព្រោះមិនអាចឲអ្នកដ៏ទៃមកឃើញពួក គេក្នុងសភាពបែបនេះបានឡើយ ។

ក្រាក !!

សម្លេងបើកទ្វារលាន់លឺយ៉ាងច្បាស់ ដែលអ្នកបើកគឺជានាយជុងគុកផ្ទាល់ នាយសង្ហារបើកទ្វារមកអ្វីដែលនាយបានឃើញដំបូងនោះគឺប៉ាម៉ាក់របស់គេ និងម៉ាក់របស់ជីមីន ចម្ងល់លោតឡើងពេញខួរក្បាល មិនយល់ថាពួកគាត់មករកពួកគេធ្វើអ្វីទាំងពេលព្រឹកបែបនេះ តែនាយក្រាស់ហាក់ដឹងស្ថានការច្បាស់ថាគោលដៅរបស់ពួកគាត់មិនមែនមករកគេឡើយ គឺមករកតែជីមីនប៉ុណ្ណោះមើលតែភ្នែកពួកគាត់ក៏ដឹងចម្លើយរួចហើយដែរ ដូច្នេះទើបនាយអៀបខ្លួនទៅម្ខាងដើម្បីពួកគាត់ចូលមករកជីមីន

« កូនកើតអីមែនទេជីមីន » ម៉ាក់របស់ជីមីនពោលសួរមកកាន់កូនខ្លួនស្របជាមួយទឹកមុខបារម្ភ ក្រោយចូលខ្លួនមកអោបកូនរបស់ខ្លួន គាត់មានអារម្មណ៍រាង កាយជីមីនដូចជាចុះខ្សោយខ្លាំងណាស់

« កូនមិនបានកើតអីទេ អ្នកម៉ាក់កុំបារម្ភអី » ជីមីនហាក់យល់ចិត្តម្ដាយខ្លួនក៏ពោលបន្លឺយ៉ាងស្រទន់មក កាន់ម្ដាយខ្លួនស្របជាមួយស្នាមញញឹមលើបបូរមាត់តូចក្រពុំផងដែរ ត្បិតថាពាក្យនេះជាពាក្យកុហកក្ដីតែវាជាមធ្យោបាយតែមួយគត់ដែលអាចជួយគេបាន

« បើកូនមិនបានកើតអីល្អហើយ » លោកស្រីចនដែលជាម៉ាក់ក្មេករបស់ជីមីននោះពោលដោយស្របជាមួយស្នាមញញឹមមកកាន់កូនប្រសារខ្លួន មុននេះគាត់ក៏បារម្ភបន្តិចបន្តួចដែរ តែក្រោយពេលទទួលបានចម្លើយចេញពីមាត់ជីមីនមកអារម្មណ៍គាត់ក៏ប្រសើរឡើងវិញ 

« ជុងគុកមកតាមប៉ា » កំពុងតែសន្ទនាជាមួយគ្នាយ៉ាងរីករាយសម្លេងលោកចន ដែលជាប៉ារបស់ជុងគុកនោះ បានបន្លឺឡើងហោះកាត់ត្រចៀករបស់អ្នកទាំងបីឲឈប់ការសន្ទនាបន្តទៀត ហើយងាកមកចាប់អារម្មណ៍លើរូបគាត់ម្ដង 

ចាញ់ស្នេហ៍អតីតភរិយា ( ច្បាប់កែសម្រួលថ្មី )Where stories live. Discover now