Part 01 : មង្គលការ

1.1K 50 3
                                    

_ផ្ដើមសាច់រឿង_

ជីវិតមនុស្សយើងម្នាក់ៗអ្នកណាៗក៏ប្រាថ្នាចង់បាននូវក្ដីសុខដែរមិនថាតិចឬច្រើនក្ដី ប៉ុន្តែសេចក្ដីសុខទាំងនោះក៏អាចពាំនាំមកនូវភាពសុខសុខសាន្តនិងឆន្ទះផ្លូវចិត្តមកជាមួយផងដែរ ជាហេតុផលដូច្នេះទើបមនុស្សយើងម្នាក់ៗគ្រប់ប្រការតែងតែប្រាថ្នាចង់បាននូវរឿងទាំងនោះចូលមកកាន់ក្នុងជីវិតរបស់ពួកគេ ។

ប៉ុន្តែខុសអីតែជីវិតរបស់ក្នេងប្រុសម្នាក់ឈ្មោះ
ផាក ជីមីន វាមិនបានស្រស់ស្រាច់ទៅតាមជានិច្ច កាលឡើយនៅក្នុងជីវិតរបស់គេជួបតែបញ្ហាមករារាំងស្ទើតែរាល់ថ្ងៃ ហាក់ចង់រារាំងដំណើរជីវិតរបស់គេមិនឲទៅ មុខដោយរលូនបានឡើយ ។

រហូតមានដល់ថ្ងៃមួយជីវិតរបស់គេបានប្រែប្រួលស្ទើតែស្រុងក្រោយមានវត្តមានមនុស្សប្រុសម្នាក់ចូលមកបង្កើតភាពចលាចលក្នុងជីវិតតូចមួយនេះ ។ វត្តមានរបស់គេមិនដឹងថាជាភ័ព្វសំណាងឬផលកម្មអ្វីឡើយព្រោះតាំងតែពីដឹងក្ដីមក បុរសម្នាក់នេះគេមិន ដែលបានស្គាល់ឬបានរលឹកឈ្មោះចំសូម្បីតែម្ដងឡើយ ។

_វិហារ_

វិហារមួយកន្លែងដែលបានរំលេចរូបរាងយ៉ាងត្រចេះត្រចង់លើទឹកដីនៃភូមិគ្រឹះរបស់លោកចន ។ នាវេលាស្មើនេះវាជាពេលថ្ងៃត្រង់ តែហាក់បែរជាចម្លែកព្រោះពិធីរៀបអាពាហ៍ពិពាហ៍ក្នុងគេហដ្ឋាននេះកំពុងតែប្រព្រឹត្តទៅយ៉ាងស្វាត់ស្វាយស្របជាមួយទិដ្ឋភាពដែលស្រស់ស្អាតពុំអាចនិងបរិយាយបានទៅតាមលក្ខន្តិកៈ ។

ទីនេះយើងក៏អាចស្គាល់ថាវាជាភូមិគ្រឹះដ៏ស្កឹមស្កៃដែលជាកម្មសិទ្ធរបស់លោកចន។ ក្នុងពិធីរៀបអាពា ហ៍ពិពាហ៍ដ៏មានឥទ្ធិពលមួយនេះប្រព្រឹត្តឡើងទៅដោយមានភ្ញៀវជាច្រើនកុះករដែលបានចូលរួមមកអបអរសាទរជាមួយស្នាមញញឹមហាក់ស្វាគមន៍ចំពោះគូរស្វាមី ភរិយាមួយគូរនេះយ៉ាងកក់ក្ដៅរីក
រាយ ។

ប៉ុន្តែវាហាក់ខុសប្លែកដាច់ពីអ្នកដទៃ ដោយហេតុថាបុរសដែលមាននាមជាកូនកម្លោះប្រែជាពាក់មុខយក្សចងចិញ្ចើមម្ខាងដោយក្ដីមិនពេញចិត្តថ្វីត្បិតថាថ្ងៃនេះជាថ្ងៃមង្គលក៏ពិតមែន ប៉ុន្តែរូបនាយហាក់មិនបានពេញចិត្តអ្វីឡើយ ។

ចាញ់ស្នេហ៍អតីតភរិយា ( ច្បាប់កែសម្រួលថ្មី )Where stories live. Discover now