Part 06 : ក្រេបទឹកឃ្មុំ ?

393 19 8
                                    

ភូមិគ្រឹដ៏ស្រស់ស្អាតមួយចោតរាងយ៉ាងសន្លឹមនាដែនដីដ៏ត្រចះត្រចង់ ។ នៅក្នុងបរិវេណភូមិគ្រឹះមួយនេះ មានការរៀបចំបានយ៉ាងស្អាតបាត សមស្របជាមួយភាពស្អាតឥតខ្ចោះនិងថ្លៃថ្នូ ។ ក្បួនក្បាច់ដែលបានរចនាចេញមកមានភាពប្រណិតទាំងក្នុងនិងក្រៅមានភាពល្អជាក់លាក់ដែលបង្ហាញពីភាពស្អាតស្អំ ។
ស្ថិតនៅក្នុងបន្ទប់ទទួលភ្លៀវក្នុងភូមិគ្រឹះលោកចននាវេលាថ្ងៃត្រង់នេះ គ្រួសារទាំងពីរកំពុងជួបជុំពិភាក្សាគ្នានូវរឿងមួយចំនួនចំពោះកូនៗ

« លោកចនគិតយ៉ាងដែរចំពោះរឿងទាំងនេះ បើតាម ចិត្តរបស់ខ្ញុំគឺចង់ឲកូនៗទៅនៅសប្ដាហ៍នេះតែម្ដង » លោកផាកដែលជាប៉ារបស់ជីមីនមានគោលគំនិតក៏ហើបសម្ដីចោទសួរមតិយោបល់មកកាន់លោកចន ខណៈដែលគាត់កំពុងអង្គុយស្ងៀមទ្រឹងគិតអំពីរឿងទាំងនេះ

« ខ្ញុំយល់ស្របតាមគំនិតរបស់លោក បើដូច្នេះពួកយើងចាត់ចែងតាមនិងចុះ ព្រោះលោកស្រីទាំងពីរក៏យល់ស្របជាមួយគំនិតបែបនេះដែរ ! » លោកចនតបសម្ដីជាមួយលោកផាកចប់ ក៏ងាកមកស្រដីដាក់លោកស្រីទាំងពីរដោយស្នាមញញឹម ខណៈដែលលោកស្រីក៏ងក់ក្បាលយល់ស្របនូវគំនិតទាំងនេះដូចគ្នា ។ ក្រោយការពិភាក្សាមតិយោបល់ជាមួយគ្នាត្រូវបានបញ្ចប់ ពួកគាត់ទាំងបួនក៏បានចាកចេញពីភូមិគ្រឹមួយនេះសឹមនិង បន្តធ្វើដំណើរទៅគេហដ្ឋានរបស់កូនៗទាំងពីរ ដើម្បីពាំនាំយកដំណឹងនេះទៅប្រាប់ពួកគេ ។

_ វិឡា _

ស្ថិតនៅក្នុងបន្ទប់ដ៏សែនស្ងប់ស្ងាត់លឺតែសម្លេងនៃការដកដង្ហើម នាពេលនេះគូរស្វាមីភរិយាមួយគូរកំពុងតែគេងពពាក់ពពួនអោបគ្នាយ៉ាងស្អិតរមួតខណៈដែលនាយជាស្វាមីអោបរាងកាយភរិយាមិនប្រពន្ធមិនប្រឡែង ដោយហេតុថាចិត្តនៃភាពហួង ហែងនិងប្រច័ណ្ឌវាមិនទាន់រលត់បាត់ ទើបរូបនាយហាក់ដូចជាផ្ដាច់ការគ្មានទំនួសខុសត្រូវ

« ជុងគុកលោកគួរតែលែងខ្ញុំបានហើយ តើលោកចង់អោបខ្ញុំដល់ពេលណាទៀត ខ្ញុំពិតជាថប់ដង្ហើមខ្លាំងណាស់ ! » ជីមីនបង្ហើបសម្ដីចោទសួរមកកាន់ស្វាមីដោយសម្លេងស្រទន់ ហាក់ចង់ឲរូបនាយចិត្តទន់ព្រមលែងរូបខ្លួនចេញពីការអោប ប៉ុន្តែវាហាក់មិនបានផលព្រោះរូបគេកាន់តែនិយាយសុំឲលែង នាយជុងគុកកាន់តែផ្កើនអោបរឹតមិនបន្ធូរដៃ

ចាញ់ស្នេហ៍អតីតភរិយា ( ច្បាប់កែសម្រួលថ្មី )Where stories live. Discover now