នាយក្រាស់រត់យ៉ាងត្រហេបត្រហបនៅក្នុងផ្ទះទាំង មូល ស្រែកហៅឈ្មោះប្រពន្ធឥតដាច់ស្របជាមួយកែវភ្នែកទាំងគូរដក់ជាប់នៅទឹកនេត្រាដែលរៀបនិងហូរស្រក់ចុះ ។ ហេតុអីនាយល្ងង់យ៉ាងនេះប្រពន្ធបាត់ទៅទាំងមូលតែនាយមិនសូម្បីតែដឹង គេពិតជាប្ដីដែលមិនបានការពិតមែន« ជីមីនអូននៅទីណា ? » ទឹកភ្នែកដែលខំទប់ទាំង ប៉ុន្មានមិញនេះក៏ត្រូវរបូតហូរជោគជាំថ្ពាល់នាយក្រាស់ នាយសង្ហារបុកពោះភឹបៗភ័យនិងបារម្ភពីប្រពន្ធក្នុងពេលតែមួយ ទាំងដែលកន្លងមកនាយមិនដែលបែបនេះ
នាយក្រាស់មិនឲពេលវេលាបង្អង់យូរ ក៏បានយកសោរបើកចេញទៅក្រៅដើម្បីរកប្រពន្ធរបស់នាយត្រឡប់មកផ្ទះវិញ ។ ក្នុងចិត្តធ្លាប់តែគិតថាពេលគ្មានជីមីននៅក្បែរវាជាសេចក្ដីសុខរបស់នាយ តែផ្ទុយខុស ស្រឡះពេលអត់ពីប្រពន្ធទៅរូបនាយកាន់តែពិបាកលើសដើម ហេតុដូច្នេះទើបនាយត្រូវតែទៅតាមយក ប្រពន្ធមកផ្ទះវិញ ព្រោះនាយអត់ពីប្រពន្ធមិនបានឡើយ
នាយក្រាស់បើកឡានស្វែងរករូបប្រពន្ទស្ទើតែគ្រប់ទី កន្លែងទាំងអស់ដែលជីមីនធ្លាប់បានទៅ តែអ្វីដែលនាយទទួលបាននោះគឺ មិនឃើញសូម្បីតែស្រមោលរបស់់ប្រពន្ធនាយឡើយ នាយក្រាស់កាន់តែបុកពោះភ័យខ្លាំងជាងមុន ហើយបន្ទោសខ្លួនឯងឥតឈប់នាពេលនេះ
« ហឹក..អូននៅទីណាជីមីន ត្រឡប់មករកបងវិញមក
បងសុំទោស »នាយក្រាស់បើកឡានបណ្ដើរភ្នែករេរកមើលជីមីនបណ្ដើរ ត្បិតថាមិនបានឃើញក៏ដោយក្ដីតែនាយនៅតែបន្តស្វែងរកប្រពន្ធស្របជាមួយទឹកនេត្រាធ្លាប់តែជាមនុស្សម្នាក់ចិត្តរឹង មិនស្ដាប់ហេតុផល គ្មានចិត្តសណ្តោសប្រណី តែពេលនេះប្រែជាបាក់ស្បាតចាញ់រូបប្រពន្ធទៅវិញ ភ្នែកដែលធ្លាប់តែរឹងមិនងាយស្រក់ទឹកនេត្រា តែពេលឥឡូវនេះប្រែទៅជាទន់ជ្រាយក្រោយមនុស្សម្នាក់បានចាកចោលទៅឆ្ងាយ ។ ចិត្តនាយពេលនេះចង់ជួប ចង់អោបថើប តែមិនសូម្បីតែអាចព្រោះតែស្ថានការពេលនេះក៏មិនអំណោយផល ហើយណាមួយប្រពន្ធក៏មិននៅជាមួយរូបនាយដែរនាពេលនេះ ។
_វិឡា_
ដូចជារាល់ដងនាពេលយប់ស្មើនេះ នាយក្រាស់តែង តែត្រឡប់មកផ្ទះវិញដោយទាំនាំមកវិញជាមួយភាពសោកសៅ ។ បើគិតមកទល់ពេលនេះវាបានឆៀង ចូលថ្ងៃទីបីហើយដែលគេតាមស្វែងរកជីមីនប៉ុន្តែចម្លើយដែលនាយទទួលបានមកវិញនោះគឺទទេរគ្មានសូម្បីតែដំណឹងដែលដឹងជីមីនបាត់ទៅណាឡើយ ដែលជាហេតុធ្វើឲនាយក្រាស់អស់សង្ឃឹមក្នុងការតាមស្វែងរកជីមីនត្រឡប់មកផ្ទះ តែដោយចិត្តចង់បានប្រពន្ធមកអោបថើបវិញ ទើបនាយនៅតែមិនចុះចាញ់ក្នុងស្វែងរក
![](https://img.wattpad.com/cover/330624768-288-k793873.jpg)
YOU ARE READING
ចាញ់ស្នេហ៍អតីតភរិយា ( ច្បាប់កែសម្រួលថ្មី )
Romanceដោយសារតែចិត្តស្អប់របស់នាយ បង្កបានកំហុសមួយដ៏ធ្ងន់ធ្ងរចំពោះមនុស្សម្នាក់ដែលនាមជាប្រពន្ធឲក្រៀមក្រំចិត្តទឹកភ្នែកស្ទើរាល់ថ្ងៃ ។ បើចង់ដឹងសាច់ រឿងកាន់តែច្បាស់សូមកុំភ្លេចតាមដានទាំងអស់គ្នា 🥺💕