ទម្រាំតែមកដល់គេហដ្ឋានវិញនាយជុងគុកត្រូវប្រពន្ធទេសនាតាមផ្លូវមកស្ទើតែស្ពឹកត្រចៀកទាំងសងខាងតែនាយមិនហ៊ានមាត់តបសម្ដីសូម្បីតែមួយម៉ាត់ព្រោះយល់ដឹងច្បាស់ពីអ្នកមានផ្ទៃពោះថាវាពិបាកប៉ុណ្ណាអារម្មណ៍ប្រែប្រួលមិនទៀងឡើយ ដូច្នេះត្រូវចេះអត់ ទ្រាំព្រោះនាយជាអ្នកសាងដូច្នេះនាយជាត្រូវតែទទួល« បងនៅតែដដែលមិនកែចរិកអ្វីបន្តិចសោះ អូនមិនគួរលើកលែងទោសឲបងទេ » ចូលមកដល់ក្នុងបន្ទប់ គេងរបស់ពួកគេ ជីមីនក៏បានបោះសម្ដីទាំងនេះឡើងមកកាន់ប្ដីទាំងទឹកមុខស្មើធេងគ្មានមនោសញ្ចេតនា
« ជីមីនស្ដាប់បងបកស្រាយសិនបានទេ » នាយជុងគុកព្យាយាមនិយាយលួងលោមប្រពន្ធ ព្រោះនាយដឹងថាប្រពន្ធកំពុងតែខឹងរូបនាយ ត្បិតថាពេលនេះចិត្តវាមិនស្រណុកក៏ដោយ
« ចុះពេលអូនឲបងស្ដាប់អូនបកស្រាយសិន ហេតុអ្វីបងមិនស្ដាប់ ? » នាយតូចបញ្ជួសសម្ដី ព្រោះមិនចង់ស្ដាប់នូវសម្ដីឥឥប្រយោជន៍ដែលបន្លឺឡើងពីមាត់ជុងគុក ហេតុផលក៏ដឹងថានាយនិយាយសុទ្ធតែពាក្យមិនពិតប្រាប់មករូបគេ
« បង...បងសុំទោស..ហឹុក..បងមិនបានគិតអីលើរូបនាងទេ » នាយជុងគុកស្រាប់តែស្រក់ទឹកភ្នែកចុះមកភ្លាមៗ ព្រោះក្នុងចិត្តនាយនឹកខ្លាចថាប្រពន្ធនិងទៅចោលរូបគេម្ដងទៀត ជីវិតគេនិងរស់មិនបានប្រសិន បើគ្មានជីមីននៅក្បែរ បើសិនជាជីមីនចាកចោលនាយម្ដងទៀតនោះ នាយសុខចិត្តស្លាប់វិញល្អជាជាងរស់ នៅគ្មានជីមីនរស់នៅជាមួយ
« បងថាមិនបានគិតអីលើរូបនាង តែទង្វើរបងធ្វើខុសវាស្រឡះគ្នាខ្លាំងណាស់...បើសិនជាបងពិបាកខ្លាំងក្នុងការរស់នៅជាមួយអូនណាស់ បងទៅកូរ៉េវិញចុះអូនមិនហាមបងទេ ពេលនោះជីវិតបងក៏មានសេរី ភាព មិនចាំបាច់មកខាតពេលវេលាជាមួយមនុស្សគ្មានតម្លៃដូចអូនបន្តទៀត » ពោលវាចាចប់ទឹកភ្នែកដែលនាយតូចខំទប់អស់ជាយូរតហរូវបានហូរស្រក់ចុះម៉ាត់លើផែនថ្ពាល់របស់គេ ពេលនេះគចាញ់ហើយចាញ់គ្រប់យ៉ាងគ្មានថ្ងៃណាបានស្រណុក ចិត្តទេគេនៅតែដដែលមិនចេះខ្លាចរអារជាមួយរឿងទាំងនោះ ដូច្នេះលែងឲគេទៅចុះសង្ឃឹមថានាយនិងសប្បាយ ចិត្តប្រសិនបើមានគេធ្វើឲនាយធុញទ្រាន់
YOU ARE READING
ចាញ់ស្នេហ៍អតីតភរិយា ( ច្បាប់កែសម្រួលថ្មី )
Romanceដោយសារតែចិត្តស្អប់របស់នាយ បង្កបានកំហុសមួយដ៏ធ្ងន់ធ្ងរចំពោះមនុស្សម្នាក់ដែលនាមជាប្រពន្ធឲក្រៀមក្រំចិត្តទឹកភ្នែកស្ទើរាល់ថ្ងៃ ។ បើចង់ដឹងសាច់ រឿងកាន់តែច្បាស់សូមកុំភ្លេចតាមដានទាំងអស់គ្នា 🥺💕