វេលានៃថ្ងៃថ្មីក៏បានឈាងចូលមក ស្ថិតនៅក្នុងបន្ទប់ គេងរបស់ជីមីនមានរំលេចនូវពន្លឺព្រះអាទិត្យតិចៗដែល បញ្ចាំងឲឃើញតាមរយៈបង្អួច ។ ជីមីនភ្ញាក់ពីដំណេកដោយញីភ្នែកខ្លួនថើរៗឲវាទទួលដឹងនូវពន្លឺមួយនេះ ។
នាយតូចចុះពីលើគ្រែដោយយឺតៗ សឹមនិងក្រោក ឈរពេញកម្ពស់សម្លឹងមើលមកកាន់ស្វាមីដែលកំពុងគេងនៅឡើយ ។ មិនគិតច្រើនជីមីនក៏បានបង្វែរខ្លួនដើរចូលក្នុងបន្ទប់ទឹក ដើម្បីងូតទឹកសម្អាតខ្លួនចេញឲបានរួចរាល់ សឹមនិងចុះមកធ្វើអាហារពេលព្រឹកតាមក្រោយ ។
ភ្នែកនៃនាយតូចជីមីនរេចុះឡើងរកសព្វគ្រប់កន្លែងឃើញថាមិនមានអ្វីមួយនៅក្នុងផ្ទះបាយមួយនេះឡើយបង្ខំចិត្តឲនាយតូចត្រូវដើរទៅផ្សារទាំងចិត្តមិនចង់ ប៉ុន្តែជាហេតុផលរូបគេត្រូវតែមកដដែលព្រោះមិនអាចឲលោកប្ដីត្រូវអត់អាហារបានឡើយ ។
លុះទិញបាននូវរបស់ដែលត្រូវការសម្រាប់ផ្ទះបាយរួចរាល់ហើយនាយតូចជីមីនក៏បានគិតនូវចំនួនទឹក ប្រាក់ដល់ម្ចាស់ហាង សឹមនិងបង្វែរខ្លួនចាកចេញក្រោយអ្វីៗត្រូវបានរួចរាល់ ។
_ហាងកាហ្វេ_តឹប ! តឹប !
សម្លេងសម្រឹបជើងបន្លឺឡើងយ៉ាងរអៀងៗដែលចាប់បន្លឺឡើងឡើងពីមុខតូបហាងកាហ្វេមួយកន្លែង ។នាយតូចជីមីនដើរចូលមកខាងក្នុងហាងស្របជាមួយ ស្នាមញញឹមយ៉ាងស្រស់បំព្រងលើវង់ភក្ត្រ ។ លុះចូលមកដល់ ជីមីនក៏បានបន្ទន់ខ្លួននអង្គុយចុះដោយអាកប្បកិរិយាយ៉ាងសមសួន ។
« បុគ្គលិកហាងយកកាហ្វេឲមួយ ! » វាចាស្រួយស្រទន់ពោលឡើងប្រាប់មកបុគ្កលិកក្នុងហាងភ្ជាប់ជាមួយស្នាមញញឹម ប៉ុន្តែពេលនោះក៏រំលេចចេញនូវនាយតូចម្នាក់ទៀតដែលជាមិត្តរបស់ជីមីន កំពុងតែដើរតម្រង់មករករូបគេដោយក្នុងដៃមានកាន់នូវកាហ្វេមួយកែវផងដែរ
« នេះរបស់ឯងបានមកដល់ហើយ អញ្ជើញពិសាចុះ ! » នាយតូចហ៊សុកបន្ទប់ខ្លួនអង្គុយចុះរួចតុជាមួយមិត្តខ្លួន សឹមនិងហុចនូវពែងកាហ្វេឲមកកាន់
ជីមីនស្របជាមួយសម្ដីសម្ដៅនៃការលេងសើច« បាទ អរគុណឯងហើយ ហិ..ហិ » ជីមីនមិនឲចាញ់
បន្លឺសម្ដីតបមកនាយតូចហ៊ូសុកវិញ លាយឡំជាមួយភាពលេងសើចនិងការផ្ចាញ់ផ្ចាលចំពោះគ្នាទៅមក
![](https://img.wattpad.com/cover/330624768-288-k793873.jpg)
YOU ARE READING
ចាញ់ស្នេហ៍អតីតភរិយា ( ច្បាប់កែសម្រួលថ្មី )
Romanceដោយសារតែចិត្តស្អប់របស់នាយ បង្កបានកំហុសមួយដ៏ធ្ងន់ធ្ងរចំពោះមនុស្សម្នាក់ដែលនាមជាប្រពន្ធឲក្រៀមក្រំចិត្តទឹកភ្នែកស្ទើរាល់ថ្ងៃ ។ បើចង់ដឹងសាច់ រឿងកាន់តែច្បាស់សូមកុំភ្លេចតាមដានទាំងអស់គ្នា 🥺💕