Part 07 :

300 15 1
                                    

វេលាថ្ងៃរសៀលបានឆៀងចូលមកដល់ស្ថិតនៅក្នុងបន្ទប់ដ៏ធំទូលាយ នាពេលនេះនាយជុងគុកកំពុងតែគេងលក់យ៉ាងស្កប់ស្កល់តែម្នាក់ឯងដោយមិនដឹងថាភរិយារបស់នាយបានងើបចេញទៅមុនបាត់ទៅហើយ ។
ដៃមាំមានសរសៃររាវរករាងកាយប្រពន្ធប៉ុន្តែមិនបានប្រទះបង្ខំចិត្តឲរូបនាយបើកភ្នែកមកទាំងមិនទាន់អស់ងងុយ ។ នាយសង្ហារក្រោកអង្គុយសម្លឹងមើលជុំវិញបន្ទប់ ខណៈដែលចាប់ប្រទះបានថាមិនមានឃើញជីមីននៅក្នុងបន្ទប់នេះឡើយ ។

នាយងើបឡើងក្រោកឈរពេញកម្ពស់សឹមនិងដើរតម្រង់មករកទ្វារដើម្បីស្វែងរកប្រពន្ធដែលបាត់ទៅជាយូរ ។ ស្វែងរកអស់ជាច្រើននៅតែមិនប្រទះនាយសង្ហារអស់ជម្រើសរួចរៀបនិងដើរទៅបន្ទប់វិញទៅហើយប៉ុន្តែភ្លាមៗនេះត្រចៀករបស់នាយចាប់បានភ្លាមៗនូវសូរសព្ទរបស់ជីមីនដែលកំពុងតែនិយាយជាមួយមនុស្សម្នាក់ ។ ជុងគុកដើរលបមកតាមប្រភពសម្លេង សឹមនិងឈប់នៅកន្លែងមួយចាំស្ដាប់ថាជីមីននិយាយអ្វីខ្លះ ។

« មួយអាទិត្យទៀតខ្ញុំឡើងទៅសហរដ្ឋអាមេរិកហើយដូច្នេះបងកុំភ្លេចមកទទួលខ្ញុំផងណា ហិ..ហិ ! » រឹកពាដ៏ក្រមិចក្រមើមរបស់ជីមីនក៏បញ្ចេញមកយ៉ាងគួរស្រឡាញ់ស្របពេលកំពុងនិយាយទូរស័ព្ទជាមួយបងប្រុសបែបនេះ ប៉ុន្តែនៅកែវភ្នែករបស់នាយជុងគុកវាពោរពេញទៅដោយការស្អប់ដែលពុំអាចប្រាប់បានជំនួសទៅវិញ

« បើចឹងបងបិទហើយណាពេលជួបមុខគ្នាបងនិងអោបឯងឲថប់ដង្ហើមតែម្ដង ហឹសៗ » នាយកម្លោះសង្ហារថេយ៉ុងតបមកកាន់ប្អូនវិញដោយក្ដីនឹករលឹកគួបផ្សំជាមួយភាពកំប្លែងដែលនាយតែងតែនិយាយលេងជាមួយប្អូនដូចរាល់ដង

« បាទបង ហិ..ហិ.. » ក្រោយការទំនាក់ទំនងត្រូវបានបញ្ចប់ ជីមីនក៏បានបង្វែរខ្លួន ត្រឡប់ក្រោយវិញក្នុងគោលដើរចូលក្នុងបន្ទប់ ប៉ុន្តែភ្លាមៗនោះភ្នែកទាំងគូររបស់គេក៏ចាប់បាននូវនាយស្វាមីដែលកំពុងឈរសម្លឹងមើលមកកាន់រូបគេ ស្របជាមួយកែវភ្នែកក្រហមបញ្ជាក់ពីភាពខឹងសម្បារនាពេលនេះ ។

« មកលួចនិយាយជាមួយប្រុសទៀតហើយឬ ? ចង់ឲយើងប្រាប់ឯងប៉ុន្មានដងទៀត ហ៎ាស ! » នាយជុងគុកហាក់បាត់បង់ម្ចាស់ការលើសតិអារម្មណ៍ខ្លួនឯងជាខ្លាំង បណ្ដាលឲនាយស្រែកឡើងខ្លាំងៗចោទសួរមក កាន់ប្រពន្ធស្របជាមួយកែវភ្នែកក្រហម

You've reached the end of published parts.

⏰ Last updated: Jul 27, 2023 ⏰

Add this story to your Library to get notified about new parts!

ចាញ់ស្នេហ៍អតីតភរិយា ( ច្បាប់កែសម្រួលថ្មី )Where stories live. Discover now