Part 03 :

436 23 1
                                    

វេលាយប់ស្ងាត់នាម៉ោង ១២ យប់កណ្ដាលអាត្រាធកាយតូចជីមីនគេងញ័រញាក់ដកដង្ហើមស្ទើដង្ហក់ខ្យល់នៅក្នុងបន្ទប់តែម្នាក់ឯងដោយការភ័យខ្លាច ខណៈដែលនៅខាងក្រៅផ្ទះអាកាសធាតុកំពុងប្រែប្រួល បង្កើតបានជាជំនោរភ្លៀងយ៉ាងខ្លាំងខ្លា ។

នៅក្នុងបន្ទប់ដ៏សែនស្ងប់ស្ងាត់ ពោរពេញដោយភាពងងឹតស្លុបគ្មានពន្លឺ កាយតូចនៃជីមីនគេងញ័រ ញាក់តែម្នាក់ឯងដោយការភ័យខ្លាចជាមួយនិងសម្លេងផ្គររន្ទះដែលបន្លឺឡើងម្ដងៗ

គ្រាំង !!

« អាយ...ហឹក...ខ្ញុំខ្លាច !! » ជីមីនស្រែកចាចស្ទើភ្លាត់សម្លេងដោយយំសសឹកឥតដាច់សូរសព្ទ ខណះដែលភ្លៀងចេះតែបន្តទម្លាក់មកឥតឈប់ឈរ គួបផ្សំជាមួយសម្លេងផ្គរលាន់ផងដែរនោះ កាន់តែធ្វើឲជីមីនខ្លាចទ្វេរដង

« មេឃសូមមេត្តាឈប់ភ្លៀងទៅ ហឹក...ខ្ញុំខ្លាច !! » សារជាថ្មីម្ដងទៀត ជីមីនស្រែកឡើងតិចៗដោយការ ភ័យខ្លាច ព្រោះរន្ទះភ្លែកបន្ទោរនឹងផ្គរលាន់ចេះតែបន្លឺសម្លេងឡើងសឹងតែឥតឈប់មួយវិនាទីណា

« ខ្ញុំខ្លាចសូមជួយខ្ញុំផង ហឹក...ហឹ !! » ជីមីនមិនអាចធ្វើអ្វីបានមានតែអង្គុយអោបភួយខ្នើយដែលមានក្នុងបន្ទប់ ស្រែករកជំនួយឥតដាច់សារសព្ទនឹងយំ សសឹកតែម្នាក់ឯងដោយការភ័យខ្លាច

គេខ្លាច ខ្លាចខ្លាំងបំផុតពេលមានភ្លៀងធ្លាក់មកខ្លាំងបែបនេះ ព្រោះនេះជាអ្វីដែលគេខ្លាចតាំងតែពីតូចហើយក៏គ្មានអាចយល់អារម្មណ៍មួយនេះបានឡើយ ថាវាពិបាកខ្លាំងយ៉ាងណានោះសម្រាប់រូបគេ ។

ងាកមកមើលនាយកម្លោះសង្ហារជុងគុកវិញនាវេលាម៉ោងនេះវាហាក់ចម្លែក ព្រោះនាយមិនទាន់ចូលគេងឡើយនោះទេ ដោយមិនដឹងមានញ្ញាណអ្វីមកញាំងឲរូបនាយទល់ភ្នែកបែបនេះ ចំណែកឯក្នុងអារម្មណ៍របស់នាយចេះតែមិនស្រួលក្នុងចិត្ត ហាក់មានអ្វីមួយកំពុងតែត្រូវការនាយនាពេលនេះ

ទ្រីង ! ទ្រីង

កំពុងតែវក់វីស្មុគស្មាញនៅក្នុងអារម្មណ៍ ខណៈពេលសម្លេងរោទ៍នៃទូរស័ព្ទរបស់បានបន្លឺឡើងត្រហឹងអឺង កងពេញបន្ទប់ដ៏ស្ងប់ស្ងាត់មួយនេះ ទាញចំណាប់អារម្មណ៍នាយសង្ហារឲងាកមកតាមប្រភពសម្លេង សឹមនិងលើកចុចទទួលក្តោយថាអ្នកណាជាអ្នកខលមក

ចាញ់ស្នេហ៍អតីតភរិយា ( ច្បាប់កែសម្រួលថ្មី )Where stories live. Discover now