នៅក្នុងបន្ទប់កាយតូចគេងនៅលើគ្រែទាំងរាងកាយននោលគោកឯភ្នែកទាំងគូរបានសម្លក់សម្លឹងមកកាន់លោកប្ដីឥតឈប់ឈរក្រោយពីត្រូវនាយជាប្ដីចាប់ទៅធ្វើរឿងនោះក្នុងបន្ទប់ទឹកអស់ជាច្រើនម៉ោង។ ក្នុងចិត្តពិតជាខឹងនាយខ្លាំងណាស់ ព្រោះតែគេមិនអាចធ្វើអ្វីនាយបានហេតុផលគឺនាយគម្រាមរូបគេសព្វបញ្ជាប្រសិនបើគេល្មើសបទបញ្ជា ច្បាស់ថារូបគេនិងត្រូវនាយម្នាក់នេះចាប់ធ្វើរឿងលើគ្រែទៀតមិនខាន ។« សម្លក់បងធ្វើអី ? បងធ្វើខុសអ្វីមែនទេ » ស្របជាមួយសម្ដីពោលឡើងនាយក្រាស់ញញឹមសើចតិចៗ ព្រោះត្រូវប្រពន្ធសម្លក់សម្លឹងជាយូរម៉ោងហើយតែមិន ដឹងថាខឹងនាយរឿងអ្វីនោះទេ
« លោកនៅសួររកហេតុផលទៀតឬ មនុស្សចម្គួត » នាយតូចលើកខ្នើយដែលនៅលើពូកគេងគប់មកជុងគុកមួយទម្ហឹង សែនខឹងនិងឃ្មើសចិត្តពេលដែលធ្វើអ្វីនាយមិនបាន ថែមទាំងត្រូវនាយឌឺដងមកកាន់ខ្លួនទៀត
« ចុះបងមានបានទៅធ្វើអ្វីខុសឯណា បងធ្វើរឿងប្ដីប្រពន្ធយើងតើ » នាយជុងគុកបានចិត្ត ពោលសម្ដីឌឺ ដងប្រពន្ធភ្លាមៗ ខណៈពេលនោះនាយក៏ងើបពីកៅអីដើរតម្រង់មករកប្រពន្ធដែលអង្គុយនៅលើគ្រែសម្លឹងមើលមករូបនាយដោយចងចិញ្ចើមខឹងខ្នាញ់ជាខ្លាំង
« សឺត...កុំខឹងច្រើនពេកប្រពន្ធសម្លាញ់ វាមិនល្អទេពួកយើងមានកូនជាមួយគ្នាហើយ អូនចង់នៅងក់ងរដល់ពេលណាទៀត ហឹុម... » ពេលចូលខ្លួនមកដល់ពូកជាមួយប្រពន្ធហើយ ដៃមាំមានសរសៃទាំងសង ខាងរបស់នាយក៏បានទាញរាង កាយរបស់ប្រពន្ធមកក្រសោបអោបក្នុងរង្វង់ដៃ រួចទម្លាក់បបូរផ្ដិតស្នាមថើបលើថ្ពាល់ក្រពុំដោយក្ដីស្រឡាញ់ ហើយស្របជាមួយបបូរមាត់ពោលពាក្យទាំងនោះឡើង
« ខ្ញុំមិនបានងក់ងរអ្វីឡើយ គ្រាន់តែមិនសូវសប្បាយ ចិត្តតែប៉ុណ្ណោះ » នាយតូចតបការអោបទៅលោកប្ដីវិញយ៉ាងកក់ក្ដៅ ចំណែកឯបបូរមាត់តូចក្រពុំក៏បានបង្ហើបសំនៀងបន្លឺឡើងស្របជាមួយទឹកមុខស្រពោនហាក់មានកង្វល់ក្នុងចិត្តដែលមិនអាចបរិយាយបាន
« អូនមានរឿងអ្វីពិបាកចិត្តមែនទេ ប្រាប់បងមកបងអាចជួយអូនបាន » នាយជុងគុកអោនឈ្ងោកមុខចុះដោយវង់ភក្ត្រទាំងមូលស្ថិតគៀកគ្នានិងផ្ទៃមុខរបស់ប្រពន្ធចំណែកឯបបូរ មាត់ក៏បានបន្លឺសម្ដីសួរនាំដោយក្ដីបារម្ភផងដែរ
YOU ARE READING
ចាញ់ស្នេហ៍អតីតភរិយា ( ច្បាប់កែសម្រួលថ្មី )
Romanceដោយសារតែចិត្តស្អប់របស់នាយ បង្កបានកំហុសមួយដ៏ធ្ងន់ធ្ងរចំពោះមនុស្សម្នាក់ដែលនាមជាប្រពន្ធឲក្រៀមក្រំចិត្តទឹកភ្នែកស្ទើរាល់ថ្ងៃ ។ បើចង់ដឹងសាច់ រឿងកាន់តែច្បាស់សូមកុំភ្លេចតាមដានទាំងអស់គ្នា 🥺💕