Part 10 : លួងលោម

361 26 4
                                    

  
នាយតូចជីមីនដើរចូលមកខាងក្នុងផ្ទះវិញជាមួយបង ប្រុសដោយស្នាមញញឹមដោយមិនបានចាប់អារម្មណ៍ជាមួយស្វាមីរបស់ដែលឈរសម្លឹងមើលមករូបគេដោយចិញ្ចើមមិនពេញចិត្ត ខណៈនាពេលនោះនាយក៏បានរត់ឡើងមកខាងលើវិញ សឹមនិងពួននៅកន្លែងមួយចាំខ្លមមើលសកម្មភាពរបស់នាយតូច

   ចំណែកនាយតូចក៏មិនខ្វល់ខ្វាយចិត្តច្រើនអ្វីដែរ ព្រោះគិតថាស្វាមីរបស់គេនៅគេងមិនទាន់ភ្ញាក់ហេតុ ដូច្នេះទើបរូបគេនាំបងប្រុសមកលេងផ្ទះសិន ដើម្បីកុំឲបរិយាកាសស្ងាត់អាប់អួរខណៈពេលនេះរូបគេកំពុង តែដើរត្រឡប់មកពីផ្ទះនាយវិញ ស្របជាមួយក្នុងដៃមានកាន់នូវទឹកមួយកែវសម្រាប់ឲនាយកម្លោះថេយ៍

« នេះបងប្រុសទឹកពិសារសិនទៅកុំឲស្ងួតបំពងកខ្លាំងពេក » ស្របជាមួយសម្ដីដែលបន្លឺប្រាប់មកបងប្រុស ជីមីនក៏បានហុចទឹកមួយកែវនាយនាយសង្ហារ សឹមនិងដាក់ខ្លួនអង្គុយចុះលើសាឡុងដើម្បីជជែកគ្នាលេងជាមួយបងប្រុស

« អឹម.. អរគុណច្រើន..ហឹម ! និយាយចឹងឯណស្វាមីរបស់ឯង ហេតុអីបានជាមិនទាន់ឃើញចុះមកខាងក្រោមទៀត ? » ខណៈពេលដែលដាក់ខ្លួនអង្គុយលើសាឡុងបានបន្តិចនាយកម្លោះរូបសង្ហារថេយ៉ុងក៏ហើបមាត់សួរជីមីនភ្លាម ព្រោះនាពេលវេលាជិតថ្ងៃ ត្រង់ទៅហើយ ប៉ុន្តែនៅតែមិនឃើញនាយចុះមកខាងក្រោម ដោយមិនដឹងថាហេតុអ្វី

« កុំខ្វល់ជាមួយគេអីបង ស្វាមីរបស់ខ្ញុំតែប៉ុណ្ណឹងឯង » ជីមីនញញឹមតិចៗតបសម្ដីមកកាន់បងប្រុសដោយការលាក់លៀម ខណៈកាលពីយប់មិញមានរឿងបន្តិច បន្តួចជាមួយគ្នា ទើបធ្វើឲជីមីនមិននិយាយរកនាយស្វាមី

« ចុះពួកឯងមកទីនេះក្នុងគោលបំណងអី ប្រាប់បងតាមត្រង់មក ហើយកុំលាក់លៀមបងឲសោះ ! » នាយកម្លោះចាប់ពិរុទ្ធសួរសំណួរទៅកាន់ប្អូនប្រុសដោយការចង់ដឹង ខណៈដែលជីមីននៅស្ងៀមអោនមុខចុះរកនឹកពាក្យមិនចេញ ព្រោះអៀនជាខ្លាំងក្រោយបងប្រុសសួរនូវសំណួរជ្រៅបែបនេះ

« គឺ..ពួក..ពួកខ្ញុំទាំងពីរមកនេះដើម្បី ក្រេបទឹកឃ្មុំជាមួយគ្នា ហិ..ហិ » ជីមីនបង្ហើបសម្តីតបមកកាន់បងប្រុសវិញដោយការស្ទាក់ស្ទើ ថ្វីត្បិតថាក្នុងចិត្តភ័យបន្តុចបន្តួចតែជីមីននៅតែហើបមាត់ប្រាប់ដដែល

ចាញ់ស្នេហ៍អតីតភរិយា ( ច្បាប់កែសម្រួលថ្មី )Where stories live. Discover now