Part 16 :

183 9 0
                                    


   បន្ទាប់ពីប្រពន្ធដើរចេញទៅបានមួយសន្ទុះនាយក្រាស់ដើរចូលមកខាងក្នុងផ្ទះវិញទាំងញញឹមជាប់ មាត់ នាយហាក់សប្បាយចិត្តព្រោះនេះជាអ្វីដែលនាយចង់បាន ។ រាងក្រាស់ដើរមកអង្គុយនៅលើសា ឡុងក្នុងផ្ទះទាញទូរស័ព្ទមកមើល ភ្លាមៗមុខនាយស្រាប់តែក្រម៉ូវឃោរឃៅមួយរំពេច ។

នៅក្នុងទូរស័ព្ទរបស់នាយដែលកាន់និងដៃ ដែលបើកមើលតាមបណ្ដាញសង្គមនោះឃើញថាមានបុរសបបានផុសរូបជាមួយជីមីននៅលើ Instagram នាយក្រាស់ជាប្ដីក្ដៅមុខឆេវតែម្ដង ក្រោយបានឃើញវា

« មិនឲប្ដីទៅជាមួយការពិតចឹងសោះឬ ? មកវិញអូនប្រាកដជាត្រូវមិនខានទេ ចន ជីមីន » ភ្នែកមុតស្រួចសម្លឹងមើលមករូបថតដែលនៅក្នុងទូរស័ព្ទឥតដាក់ ទាំងពោលតែម្នាក់ឯងដោយចិត្តប្រច័ណ្ឌនិងហួង ហែង

នាយក្រាស់បិទទូរស័ព្ទទុកក្នុងហោរប៉ៅវិញ រួចដើរឡើងមកបន្ទប់វិញបាត់ទាំងក្នុងចិត្តរង់ចាំជីមីនមកវិញជម្រះបញ្ជីជាមួយគ្នា ។

_២០នាទីក្រោយមក

រាងតូចជីមីនដើរចូលមកខាងក្នុងផ្ទះវិញទាំងទឹក មុខញញឹម គេដើរមកផ្ទះតែម្នាក់ឯងនោះទេ ពីព្រោះអីហ៊ូសុកបានត្រឡប់ទៅផ្ទះវិញហើយ ។ ចូលមកក្នុងផ្ទះមានសភាពស្ងប់ស្ងាត់ខ្លាំងណាស់ ជីមីនទុករបស់របរក្នុងផ្ទះបាយ រួចដើរឡើងមកបន្ទប់ខាងលើ។

នាយតូចបើកទ្វារបន្ទប់យឺតៗចូលក្នុងបន្ទប់គេងដូចរាល់ដង ចូលមកដល់ឃើញថាលោកប្ដីនូវអង្គុយផឹកការហ្វេលើកៅអីធ្វើមិនដឹង ធ្វើដូចមិនចាប់អារម្មណ៍និងវត្តមានគេសោះ

« ជុងគុក ខ្ញុំមកវិញហើយ » ជីមីនបិទទ្វាររួចស្រដីឡើង រួចដើរមកកាន់ជុងគុកទាំងញញឹម

« លោកកើតអីមែនទេ ? » ដោយឃើញថាលោកប្ដីមិនតបនិងខ្លួន ជីមីនក៏បន្លឺសម្លេងសួរនាយម្ដងទៀត តែមើលទៅនាយហាក់មិនចាប់អារម្មណ៍សោះ

« ហេតុអ្វីមិនតប លោកខឹងខ្ញុំរឿងអីមែនទេ ? »
ម្ដងហើយ ម្ដងទៀតនាយនូវតែមិនតប ហាក់ចាត់ទុកសម្លេងគេដូចជាខ្យល់យ៉ាងចឹង

« លោកខឹងខ្ញុំរឿងអី ឆាប់ប្រាប់ខ្ញុំមកកុំស្ងាត់បែបនេះអីខ្ញុំពិបាកចិត្តណាស់ » ម្ដងនេះជីមីនអស់ជម្រើសក៏ឡើងមកអង្គុយច្រកគាវលើភ្លៅរាងក្រាស់ បន្ទាប់ពីនាយយកកែវកាហ្វេទុក

ចាញ់ស្នេហ៍អតីតភរិយា ( ច្បាប់កែសម្រួលថ្មី )Where stories live. Discover now