« បើចឹងលោកគួរតែលែងខ្ញុំបានហើយ ខ្ញុំត្រូវការទៅ ផ្ទះបាយដើម្បីធ្វើអាហារពេលព្រឹក ! » ក្រោយឈរអោបគ្នាអស់ពេលជាយូរនៅក្នុងបន្ទប់ ជីមីនក៏ស្រដីឡើងមកកាន់ស្វាមី ខណៈដែលនាយក្រាស់ឱបរឹតរូបគេមិនលែងហាក់ដូចជាគ្រឺតខ្នាញ់និងខ្លាចថាមានអ្នកណាម្នាក់មកដណ្ដើម« សឺត ! បាទទៅចុះ ! » នាយជុងគុកយល់ចិត្តប្រពន្ធសឹមនិងលែងរាងតូចចេញពីការអោបរួចនាយក៏បានឆ្មក់ស្នាមថើបលើថ្ពាល់ក្រពុំមួយខ្សឺតហើយដើរ តម្រង់ទៅបន្ទប់គេងវិញ ខណៈដែរជីមីនក៏ដើរចុះមក ផ្ទះបាយដូចគ្នា ។
ចំណាយពេលមិនយូរប៉ុន្មានជីមីនក៏បានធ្វើអាហារពេលព្រឹករួចរាល់សម្រាប់ទទួលទាន ។ នាយតូចងើយមុខឡើងទៅលើដើម្បីរកមើលស្វាមី ខណៈដែរពេលនោះជីមីនក៏បានឃើញនាយជុងគុកកំពុងតែដើរចុះមកខាងក្រោមតម្រង់មករករូបគេដោយស្នាម ញញឹម
« លោកមកដល់ហើយឬ នេះអាហារពេលព្រឹកបានរួចរាល់ហើយ អាចមកទទួលទានបាន ! » ជីមីនញញឹមពព្រាយដាក់នាយស្វាមីដោយក្ដីស្រឡាញ់ ខណៈឯនាយជុងគុកក៏បានដើរមកចង្កេះនាយតូច
រួចឆ្មក់ស្នាមថើបមួយដង្ហើមលើថ្ពាល់ក្រពុំដោយក្ដីថ្នាក់ថ្នម« សឺត ! គួរឲស្រឡាញ់ណាស់ » ជុងគុកបញ្ចេញស្នាមញញឹមច្រឡឺមលាយឡំជាមួយនិងភាពគ្រឺតខ្នាញ់ចំពោះរាងតូច បណ្ដាលឲនាយអោបរឹតរាងកាយប្រពន្ធកាន់តែខ្លាំងព្រោះក្លិនក្រអូបនៃរាងកាយជីមីនជះមកភាយៗប៉ះចំច្រមុះរបស់នាយ
« លោកកុំគេងចំណេញលើរូបខ្ញុំ ឆាប់អង្គុយចុះបរិភោគអាហារទៅប្រសិនបើត្រជាក់អស់វាលែង
ឆ្ងាញ់ហើយ » ជីមីនបង្វែរប្រធានបទផ្ដោតទៅនិយាយរឿងផ្សេង ព្រោះមានអារម្មណ៍ថាកែវភ្នែករបស់ប្ដីខ្លួនចាប់ផ្ដើមបញ្ចេញភាពគឃ្លើននៃតណ្ហាសម្លឹងមើលមករូបគេ ហេតុដូច្នេះទើបជីមីនបង្វែរស្ថានការមុនពេលវាឈានដល់ដំណាក់កាលមួយដែលមិនអាចហាមឃាត់បាន« បាទ ! យើងដឹងហើយ » ជុងគុកយល់ចិត្តប្រពន្ធ ទើបយល់ស្របតាមសម្ដី វេលាបន្ទាប់ពួកគេទាំងពីរក៏បានចាប់ផ្ដើមអាហារពេលព្រឹកជាមួយគ្នាស្របជាមួយស្នាមញញឹម ដែលវាហាក់រីករាយខុសពីរាល់ ដង ។
YOU ARE READING
ចាញ់ស្នេហ៍អតីតភរិយា ( ច្បាប់កែសម្រួលថ្មី )
Romanceដោយសារតែចិត្តស្អប់របស់នាយ បង្កបានកំហុសមួយដ៏ធ្ងន់ធ្ងរចំពោះមនុស្សម្នាក់ដែលនាមជាប្រពន្ធឲក្រៀមក្រំចិត្តទឹកភ្នែកស្ទើរាល់ថ្ងៃ ។ បើចង់ដឹងសាច់ រឿងកាន់តែច្បាស់សូមកុំភ្លេចតាមដានទាំងអស់គ្នា 🥺💕