Part 34 :

607 21 0
                                    


ពេលវេលាចេះតែដើរទៅមុខឥតឈប់រហូតឈាងចូលមកដល់ពេលយប់នៃគេហដ្ឋានរបស់ជុងគុកនិងជីមីននារាត្រីស្មើនេះពួកគេមិនទាន់ចូលគេងឡើយព្រោះវាទើបតែម៉ោង ៧ យប់ប៉ុណ្ណោះ ។ ជីមីនជាមួយនិងប្ដីគេងអោបគ្នានៅលើរានហាលនៃផ្ទះសម្លឹងមើលទៅផ្កាយដែលរះរាប់រយនៅលើមេឃ ថ្វីត្បិតថាអាកាស ធាតុវាត្រជាក់ក៏ពិតមែន តែគេមិនឯការឡើយព្រោះមានប្ដីអោបជាប់ខ្លួន ។

« អូនរងារទេជីមីន ? » នាយសង្ហារជុងគុកចោទសួរមកកាន់ប្រពន្ធដោយក្ដីបារម្ភ ព្រោះនាយចាប់ អារម្មណ៍ថាជីមីនអោបនាយជាប់តែម្ដង ហេតុដូច្នេះទើបនាយហើបមាត់សួរនាំ

« គឺបន្តិចបន្តួិចដែរ » ជីមីនតបមកកាន់ប្ដីទាំងបិទភ្នែកស្របជាមួយដៃទាំងសងខាងអោបរាងកាយប្ដីយ៉ានណែនដៃ ថ្វីត្បិតថារាងកាយរងារក៏ពិតមែនតែបានរូបនាយនេះហើយធ្វើឲគេស្បើយរងារបានខ្លះ

« អឹម...អូនចង់ដឹងដែរទេ ថាពេលអូនចាកចេញទៅតើជីវិតបងបែបណាខ្លះ ? » នៅសុខៗនាយជុងគុកស្រាប់តែរំលឹករឿងចាស់ឡើងមក ហេតុផលគ្រាន់តែចង់ឲប្រពន្ធបានដឹងពីផលលំបាកពេលនាយតូចមិននៅក្បែរខ្លួន

« បងនិយាយមកអូនចាំស្ដាប់ » ជីមីនមិនបដិសេធ
ក៏ឆ្លើយយល់ព្រម សឹមនិងឲជុងគុកនិយាយនូវរឿងទាំងនោះប្រាប់មករូបខ្លួន

« អូនដឹងទេ...ក្រោយពួកយើងទាំងពីរបានលែងលះគ្នាបានរយៈពេលមួយខែមក ពេលនោះទើបបងដឹង ការដែរបងសម្រេចចិត្តលែងលះគ្នាជាមួយអូនគឺជាកំហុសមួយដ៏ធ្ងន់ធ្ងរបំផុតដែលពុំអាចនិងលើកលែងបាន ។ ស្រីដែលបងនាំចូលមកផ្ទះនោះវាបានបោក ប្រាស់ចិត្តបង រហូតដល់ថ្ងៃមួយទើបបងបានដឹងអំពី វា ។ រាល់យប់បងតែងតែយំនឹកអូនជានិច្ច បងចង់អោបអូន ចង់ថើបអូន ចង់នៅក្បែរអូនជាពិសេសបងនឹកដល់ពាក្យដែលអូនតែងតែហៅបងថា បងសម្លាញ់ ហើយជារៀងរាល់ថ្ងៃបងតែងតែតាមស្វែងរកអូនជានិច្ច ទោះបីជាមិនទទួលបានចម្លើយក៏ដោយក៏បងមិន ដែលចុះចាញ់ដែរ ! » នាយសង្ហារជុងគុកពោលសម្ដីនិយាយឡើងនូវដំណើរដើមទងប្រាប់ទៅប្រពន្ធដែលឱបក្នុងរង្វង់ដៃដោយភ្នែកទាំងគូរសម្លឹងមើលផ្កាយឥតដាក់សឹមនិងរូបនាយនិយាយបន្ត

ចាញ់ស្នេហ៍អតីតភរិយា ( ច្បាប់កែសម្រួលថ្មី )Where stories live. Discover now