Part 15 :

249 16 0
                                    

    ស្ថិតនៅក្នុងបន្ទប់ នាពេលនេះនាយតូចជីមីនកំពុងតែអង្គុយលើភ្លៅស្វាមីយ៉ាងមានចម្ងល់ ព្រោះតែក្នុងចិត្តកំពុងតែគិតពិចារណាថាគួរជឿពាក្យសម្ដីមួយនេះដែរឬអត់ ? ព្រោះវាហាក់ភ្លាមៗពេកគ្មានអ្នក ទទួលយកបាននោះទេ

« កុំគួរឲស្រឡាញ់ពេកប្រយ័ត្នបងទ្រាំមិនបាន សឺត » នាយសង្ហារតបទាំងញញឹមខិលដាក់ប្រពន្ធ ហាក់បញ្ជាក់ប្រាប់ថាបើជីមីននៅតែគួរឲស្រឡាញ់បែបនេះ បន្តទៀត ច្បាស់ណាស់នាយប្រាកដជាធ្វើឲជីមីនមាន កូនមិនខាន ព្រោះធម្មជាតិជាមនុស្សគឺវាបែបនេះឯង

« ថ្ងៃខ្ញុំចង់ទៅដើរ លោកជួនខ្ញុំទៅបានទេ ? » ជីមីនមិនអើពើជាមួយសម្ដីស្វាមីផ្ទុយទៅវិញ នាយតូចបែរ ជាបង្វែរដានសួរទៅរឿងផ្សេងជំនួសទៅវិញ ដែលការធ្វើបែបនេះបណ្ដាលឲជុងគុកតូចចិត្តភ្លាមៗ ព្រោះប្រពន្ធហាក់មិនមានភាពផ្អែមល្ហែមជាមួយរូបនាយ

« ខ្ជិលជួនទៅណាស់ ព្រោះអ្នកខ្លះមើលទៅដូចមិនមានភាពផ្អែមល្ហែមជាមួួយប្ដីសោះ » នាយក្រាស់លេងរឹកធ្វើជាងក់ងរមិនចង់ជួននាយតូចទៅដើរលេងប៉ុន្តែផ្ទុយខុសពីការពិតវាមិនមែនបែបនោះឡើយការ ដែលធ្វើដូចនោះ នាយគ្រាន់តែចង់ឲជីមីនធ្វើតាមលក្ខខណ្ឌរបស់នាយតែប៉ុណ្ណោះ

« ផាច់ ! ប៉ុណ្ណឹងហើយនូវមិនផ្អែមល្ហែមទៀតឬ តើលោកចងើបានបែបណា ហឹម ? » ជីមីនរំញោចចិញ្ចឹមឡើងម្ខាងដោយភាពមានចម្ងល់មកកាន់នាយជាប្ដី ព្រោះតែនាយម្នាក់នេះហាក់ចម្លែកបញ្ចេញអាកប្បកិរិយាមិនសមប្រកប

« វាគ្រាន់តែជារឿងមិនសំខាន់នោះទេ កុំខ្វល់អីបើចឹងតោះទៅដើរលេងជាមួយគ្ន ! » នាយជុងគុកបង្វែរប្រធានមិននិយាយរឿងនោះម្ដងទៀត ព្រោះមិនចង់ឲកាន់តែវែងឆ្ងាយណាមួយនាយក៏មិនមានភាពក្លាហានក្នុងការនិយាយពាក្យនោះចេញមក

« បាទ ! » នាយតូចជាប្រពន្ធញញឹមយ៉ាងស្រស់កាលបានសមដូចចិត្ត ។ វេលាបន្ទាប់ពួកគេទាំងពីរក៏បានងូតទេកសម្អាតកាយាសឹមនុងរៀបចំខ្លួនបានយ៉ាងស្អាតបាត ដើម្បីជាការល្អក្នុងពេលទៅដើរលេងជាមួយគ្នានេះ ។

     ពេលវេលាដ៏មានក្ដីសុខរបស់ពួកគេទាំងពីរជីមីនចងចាំមិនភ្លេច ហាក់ដក់ជាប់នៅក្នុងចិត្តដ៏ស្មោះមួយនេះ ។ រាងតូចញញឹមមិនឈប់ព្រោះទីបំផុតគេអាច
យកឈ្នះចិត្តនាយម្នាក់នេះបាន ត្បិតថាកន្លងមកនាយមិនសូវដែលល្អជាមួយគេក៏ពិតមែន ប៉ុន្តែមួយរយៈក្រោយមកនេះនាយបានកែប្រែចិត្តគំនិតហើយ ទោះបីទៅថ្ងៃមុខទៀតមានរឿងអីក៏ដោយក៏ជីមីននូវតែស្រឡាញ់នាយម្នាក់នេះ ព្រោះមនុស្សយើងម្នាក់ៗមិនអាចមើលឃើញអនាគតបានឡើយបច្ចុប្បន្នកាលបែបណាក៏គួរតែធ្វើចិត្តឲសប្បាយទៅគឺវាជារឿងមួយដ៏ល្អហើយ ។

ចាញ់ស្នេហ៍អតីតភរិយា ( ច្បាប់កែសម្រួលថ្មី )Where stories live. Discover now