Part 22 :

194 7 0
                                    


   ពេលព្រឹកប្រលឹមស្រាងៗ ភ្នែកកាយតូចនៃជីមីនត្រូវបានបើកឡើងទទួលដឹងដល់ពន្លឺព្រាលៗដែលរំលេចឡើងមកតាមមាត់បង្អួចដែលមានបាំងវាំងននបាំងជិត ។ ជីមីនភ្ញាក់ដឹងខ្លួនឡើងក៏រហ័សក្រោកចេញពីពូកភ្លាមៗ រួចយោងរាងកាយចូលមកក្នុងបន្ទប់ទឹកយ៉ាងឆាប់រហ័សដើម្បីសម្អាតខ្លួន សឹមនិងធ្វើអាហារឲប្ដីខ្លួនទទួលទាននៅពេលព្រឹក ។

ពេលរួចរាល់ក្នុងការរៀបចំខ្លួនជាស្រេច ជីមីនក៏បាន ដើរចុះមកខាងក្រោមភ្នែកតូចរហ័សងាកមកកាន់ផ្ទះ បាយខណៈ នោះជីមីនក៏បានដើរចុះមកខាងក្រោមយ៉ាងឆាប់រហ័ស ដើម្បីចាត់ការអាហារពេលព្រឹករបស់ខ្លួន

ចំណាយពេលរួចក្នុងការធ្វើមិនយូរប៉ុន្មាន ជីមីនបាន បញ្ចប់ការធ្វើយ៉ាងល្អឥតខ្ចោះ គេរង់ចាំនាយជាប្ដីចុះមកដើម្បីទទួលទានរួមគ្នា ជាមួយគ្នានោះផងដែរគេក៏មានរឿងចង់ប្រាប់នាយឲដឹងផងដែរ

ចំណែកនាយជុងគុកវិញក្រោយរៀបចំខ្លួនបានរួច រាល់ហើយ នាយក៏បានបន្តដំណើរដើរចុះមកខាង ក្រោមស្របជាមួយទឹកមុខរាបស្មើធេង បង្ហាញយ៉ាងច្បាស់ពីភាពជាក់លាក់និងមុឺងម៉ាត់របស់នាយ ។ ភ្នែកទាំងគូរមិនបានសម្លឹងមើលមកប្រពន្ធ ហាក់ដូចជាមានតែភាពទទេរស្អាតនាំមកដាក់មុខ

« បងមិនទទួលទានអាហារពេលព្រឹកសិនទេឬ ? »
ជីមីនដែលនៅអង្គុយលើតុចាំបាយប្ដីនោះ បន្លឺឡើងភ្លាមកាត់ដំណើរនាយ ក្រាស់ឲឈប់នៅនិងកន្លែង ត្បិតថានាយឈប់ក៏ពិត មែនតែមិនបានបែរខ្នងមើលមកជីមីនឡើយ ដែលកាយវិការសោះអង្គើយទាំងនេះ បានធ្វើឲជីមីនធ្លាក់ទឹកមុខភ្លាមៗ

« បងមិនញាំុទេព្រោះប្រញាប់ទៅធ្វើការ បងទៅសិនហើយ » មិនចាំស្ដាប់ពាក្យជីមីនតបមកកាន់ខ្លួន នាយក្រាស់បន្តដំណើរដើរ មកកាន់ឡានរបស់នាយរួចបើកចេញទៅកន្លែងធ្វើការបាត់ ទុកឲជីមីនអង្គុយលើតុបាយមើលនាយបើកឡានចេញទៅ យ៉ាងក្រៀម ក្រំក្នុងហឬទ័យជាទម្ងន់

វាជារឿងដែលលំបាកខ្លាំងណាស់សម្រាប់រូបគេ ក្នុងការដែលអាចយកភាពយកចិត្តទុកដាក់ និងយល់ចិត្តអំពីប្ដីខ្លួនត្រឡប់មកវិញ ។ ក្នុងចិត្តនៅតែមន្ទិលឆ្ងល់មិនបាត់តែខួរក្បាលហាក់ដូចជាមិនសហការ ដោយរកនឹកមិនឃើញនៅដំណោះស្រាយ ដើម្បីរំដោះរឿងនេះចេញ

ចាញ់ស្នេហ៍អតីតភរិយា ( ច្បាប់កែសម្រួលថ្មី )Where stories live. Discover now