Part 29 :

298 10 0
                                    


_ស្អែកឡើង_

នាស្មើនេះវាម៉ោងចូល ៨ ព្រឹកទៅហើយប៉ុន្តែនាយក្រាស់នៅតែមិនទាន់ភ្ញាក់ពីដំណេកទៀត ហេតុផលព្រោះរាងកាយមិនមានកម្លាំងគ្រប់គ្រាន់ក្នុងការភ្ញាក់ឡើងមក ដូច្នេះទើបនាយគេងយូរបែបនេះ ។

« ហឹម... » មិនយូរប៉ុន្មាននាយក្រាស់ក៏បានភ្ញាក់ដឹង ខ្លួនពីដំណេកវិញក្រោយគេងអស់ជាច្រើនម៉ោង
នាយញីភ្នែកខ្លួនឯងតិចៗឲសាំុជាមួយពន្លឺថ្ងៃដែលចាំងចូលតាមបង្អួចនោះ

ខួរក្បាលចាប់ផ្ដើមវិភាគរឿងរ៉ាវម្សិលមិញដែលបានកើតឡើងលើរូបខ្លួន ដែលជាហេតុធ្វើឲគេក្លាយទៅជាបែបនេះ ។ ក្នុងចិត្តចាប់ផ្ដើមនឹកដល់រូបប្រពន្ធ តែរាង កាយមិនអំណោយផល ទើបនាយត្រូវបង្អាក់ស្ថានការ
បណ្ដោះអាសន្នសិន ។

« អួយ.. » ក្រោកចេញពីលើពូកគេងមិនទាន់ទាំងបានផុតផង រាងកាយរបស់នាយរំញោចក្ដីឈឺចាប់
មកភ្លាមៗដែលជាហេតុធ្វើឲនាយក្រាស់ស្រែកឡើងដោយក្ដីវេនទា ព្រោះភាពឈឺចាប់វារត់ត្របាញ់ពេញរាងកាយដូច្នេះ

« ជីមីនអូននៅទីណាមកជួយបងផង ! » ត្បិតថាភាពឈឺចាប់បានរត់ពេញរាងកាយក្ដី តែចិត្តនឹកមិន បានបំភ្លេចក្នុងការចងចាំនាយឡើយ នៅតែដិតដាមនឹកដល់ឈ្មោះប្រពន្ធជានិច្ច 

សម្រែកស្រែកហៅគ្មានការឆ្លើយតបមកវិញ ដូច្នេះនាយក្រាស់បានបញ្ឈប់សម្ដី ហើយប្រឹងយោងរាង កាយចូលក្នុងបន្ទប់យ៉ាងត្រដាប់ត្រដុបវេនាទាជា
ទីបំផុត ពេលគ្មានប្រពន្ធនៅក្បែរទើបនាយដឹងថាវាពិបាកប៉ុណ្ណា ដែលរស់នៅគ្មានគោលដៅបែបនេះ ។

_សហរដ្ឋអាមេរិក

កាយតូចអង្គុយក្រោមដើមឈើក្បែរផ្ទះដែលរស់នៅនិងចាក់មួកនៅលើបង់អង្គុយតែម្នាក់យ៉ាងស្ងៀម ស្ងាត់ស្របជាមួយ ស្នាមញញឹមលើវង់ភក្រ្តផងដែរ ។

ក្រោយចាកចេញពីជុងគុកបានមួយរយៈមកនេះជីវិតរបស់គេហាក់ មានក្ដីសុខជាងមុនមិនសូវមានរឿងពិបាកចិត្តនិងទឹកភ្នែកឡើយ ។ មានពេលវេលាល្អជាមួយកូន ទើបជីវិតគេមិនសូវមានទុក្ខដូចពេលនៅជាមួយជុងគុក

« អ្នកណាខលមកនិង ?? » កំពុងតែផ្ចង់អារម្មណ៍ក្នុងការចាក់មួក សម្លេងទូរស័ព្ទបានរោទ៍បន្លឺឡើង កាត់ផ្ដាច់អារម្មណ៍របស់គេឲទៅចុចទទួលលេខដែលខលមកនោះ

ចាញ់ស្នេហ៍អតីតភរិយា ( ច្បាប់កែសម្រួលថ្មី )Where stories live. Discover now