27 : ថ្ងៃដំបូងដែលគ្មានអូននៅក្បែរ !

389 15 0
                                    

   រាប់ចាប់តាំងពីថ្ងៃពេលពួកគេទាំងពីរផ្ដាច់ចំណងស្នេហ៍ជាមួយគ្នាមក ចូលមកដល់ពេលនេះវាមានរយៈពេលជាងមួយខែទៅហើយដែលគ្មានវត្តមានជីមីនរស់នៅក្នុងភូមិគ្រឹមួយនេះ ។ រយៈប៉ុន្មានថ្ងៃក្រោយមកនេះជីវិតរបស់ជុងគុករស់នៅប្រៀបដូចជាស្លាប់ ក្រោយបានដឹងថាមនុស្សដែលនាយនាំចូលមកក្នុងផ្ទះនោះបានបោកប្រាស់ចិត្តនាយ ដោយសម្លឹងមើល ឃើញតែមាសប្រាក់និងសម្បតិ្តតែប៉ុណ្ណោះ ដោយមិន បានស្រឡាញ់ចិត្តនិងចិត្តឡើយ គ្រប់យ៉ាងដែលនាយធ្វើវាគ្រាន់តែជាការសម្ដែងបំភ័ន្តភ្នែកប៉ុណ្ណោះពេលបានអ្វីដែលនាងត្រូវត្រូវការហើយ នាងក៏បក់ដៃលើកជាសញ្ញានៃការលាដោយគ្មានភាពស្ដាយស្រណោះ ។

    អាចថាវាជាកម្មពារដែលទទួលបានចំពោះការ ដែលនាយសាងលើរូបជីមីន ផលដែលទទួលបានវាហាក់ខ្លាំងខ្លាបើប្រៀបផ្ទឹមនិងការដែលជីមីនទទួលបាន ។ រាល់ថ្ងៃនេះជីវិតនាយរស់នៅតោកយ៉ាកគ្មានគោលដៅច្បាស់ឲសមប្រកប វាហាក់ដូចជាទៅមុខមិនដល់ បកក្រោយមិនកើត មិនដឹងថាតើត្រូវធ្វើបែបណា ក្រោយពេលគ្មានវត្តមានជីមីននៅក្បែរបែបនេះ ។ កំហុសគ្រប់យ៉ាងគឺមកពីរូបនាយទាំងអស់ដែលជាអ្នកបង្កវាឡើយដោយខ្លួនឯង ហើយអ្នកទទួលក៏ជារូបនាយដូចគ្នា ។

    រាល់ថ្ងៃនេះនាយតែងតែតាមស្វែងរកជីមីនឥតល្ហែ ថ្វីត្បិតថាចម្លើយគឺឥតសូន្យន័យក៏ដោយ ប៉ុន្តែនាយមិនដែលរុញរារបោះបង់ចោលឡើយ ព្រោះចង់បានកាយតូចរបស់ប្រពន្ធត្រឡប់មកវិញ ។ នាយចង់អោប ចង់សុំទោស ចង់នៅក្បែរ ចង់ថ្នាក់ថ្នមថើបលួងលោម
ប៉ុន្តែគ្រប់យ៉ាងវាបានត្រឹមតែជាការស្រមៃ ព្រោះជីមីនមិននៅក្បែររូបនាយឡើយ ។ រាល់រាត្រីនាយតែងតែគេងសុបន្តិថា ជីមីននិងត្រឡប់មករកនាយវិញប៉ុន្តែវាត្រឹមតែជាយល់សប្តិ ភ្ញាក់មកពេលណាទឹកភ្នែកវាក៏ហូរពេលនោះ ដោយដង្ហើយហៅឈ្មោះប្រពន្ធឥតដាច់សារស័ព្ទ ។

_ព្រឹកប្រលឹម_

    ស្ថិតនៅក្នុងបន្ទប់ដ៏សែនស្ងប់ស្ងាត់ ដែលកំពុងតែមានរាងកាយក្រាស់មាំគេងនៅលើពូកនោះ ។ នាយសង្ហារស្ទុះភ្ញាក់ឡើងមកភ្លាមៗ ក្រោយត្រចៀកទាំង សងខាងចាប់នូវសម្លេងមួយដែលបន្លឺឡើងចេញពីផ្ទះបាយ នាយសង្ហារប្រញាប់ប្រញាលរផបចំខ្លួនប្រាណសម្អាតឲបានស្អាតបាត សឹមនិងដើរចុះមកខាង ក្រោមតម្រង់ទៅរកផ្ទះបាយដោយញាប់ជើង ។

ចាញ់ស្នេហ៍អតីតភរិយា ( ច្បាប់កែសម្រួលថ្មី )Where stories live. Discover now