ក្រោយពេលជុងគុកចេញទៅបាត់ នាយតូចជីមីនដើរចូលក្នុងផ្ទះទាំងចិត្តគិតពីរូបប្ដីមិនឈប់ ហេតុអីបានជានាយប្រែប្រួលម្ល៉េះ ? ទើបតែមកទីនេះមិន បានប៉ុន្មានថ្ងៃផងនាយមានស្រីទៀតហើយឬ ? ក្ដីសង្ឃឹមដែលគេមានថានិងអាចកែប្រែចិត្តគំនិតនាយបានពេលនេះត្រូវបានរលាយអស់ ជាពិសេសគឺម៉ាក់ក្មេករបស់គេតែម្ដង ព្រោះគាត់សង្ឃឹមលើគេហើយ
តែគេបែរជាធ្វើមិនបាន គេពិតជាមិនបានការមែន ។ថ្ងៃនេះជាថ្ងៃអាទិត្យមនុស្សគ្រប់គ្នាសុទ្ធតែសម្រាកពីការងាររបស់ខ្លួន ដើម្បីយកកម្លាំងធ្វើការនូវថ្ងៃបន្ទាប់ ។ ជីមីនអង្គុយនៅក្នុងបន្ទប់ ដោយខួរក្បាលគឺកំពុង តែដំណើរការ គេត្រូវតែធ្វើយ៉ាងចាប់ពិរុទ្ធប្ដីខ្លួនឲបានថានាយកំពុងតែប្រព្រឹត្តរឿងអ្វីលាក់បាំងនិងគេ ។
« បងអាចលាក់បាំងគេបាន តែបងមិនអាចលាក់
បាំងអូនបានឡើយ » ជីមីនហើបមាត់បន្លឺសម្ដីតែម្នាក់
ឯងតិចៗ ខណៈដែរក្នុងចិត្តកំពុងតែរកគិតនូវវិធីធ្វើយ៉ាងណាចំពោះប្ដីខ្លួន ដើម្បីលាតត្រដាងការពិតបាន« អឹប...អួក... » ស្របនិងពេលនោះផងដែរ ក្នុងពោះរបស់ជីមីនស្រាប់រកកលក្អួតមកភ្លាមៗ ជាហេតុញាំងឲជីមីនត្រូវរត់ចូលក្នុងបន្ទប់ទឹកព្រោះមិនអាចទ្រាំទ្របន្តទៀតបាន
« អួក ! អួក...! » ជីមីនអោនក្អួតយកៗស្ទើតែអស់ពីក្នុងពោះ មុខក៏ចាប់ផ្ដើមស្លេកម្ដងបន្តិចៗដឹងថាខ្លួនចាប់ផ្ដើមមិនស្រួលភ្លាមៗនោះ ជីមីនក៏ប្រមូលកម្លាំងដែលសល់មានក្រោកងើបឈរឡើង សឹមនិងយកទូរស័ព្ទនៅដែលនៅលើថតតុ រួចចាកចេញពីបន្ទប់បាត់ដើម្បីទៅកាន់មន្ទីរពេទ្យ ។
_មន្ទីរពេទ្យ_
កាយតូចជីមីនដើរយ៉ាងយឺតៗ ព្រោះតែមិនស្រួលនូវក្នុងពោះជាខ្លាំង ទម្រាំតែមកដល់ទីនេះវាក៏ត្រូវប្រើចំណាយពេលយូរគួរសមដែរ ។
ជីមីនដើរយឺតៗចូលមកខាងបន្ទប់របស់ដុកទ័រក្រោយពីអង្គុយរង់ចាំអស់មួយសន្ទុះ លើផ្ទៃមុខរបស់ជីមីនប្រែជាភិតភ័យហាក់ព្រួយបារម្ភជាខ្លាំង ព្រោះអារម្មណ៍ស្រាប់តែកើតមានមកវាហាក់បង្កប់នូវប្រផ្នូលមិនល្អញាំងឲចិត្តកាយតូចសៅហ្មងឥតសះស្បើយ ។

YOU ARE READING
ចាញ់ស្នេហ៍អតីតភរិយា ( ច្បាប់កែសម្រួលថ្មី )
Romanceដោយសារតែចិត្តស្អប់របស់នាយ បង្កបានកំហុសមួយដ៏ធ្ងន់ធ្ងរចំពោះមនុស្សម្នាក់ដែលនាមជាប្រពន្ធឲក្រៀមក្រំចិត្តទឹកភ្នែកស្ទើរាល់ថ្ងៃ ។ បើចង់ដឹងសាច់ រឿងកាន់តែច្បាស់សូមកុំភ្លេចតាមដានទាំងអស់គ្នា 🥺💕