រាត្រីយប់ស្ងាត់ទៅហើយ កាយតូចជីមីនឈរនៅមុខផ្ទះដោយមិនបានចូលផ្ទះវិញឡើយ គេពិតជាស្ពឹកមុខជាពន់ពេកហើយថែមទាំងឈឺចិត្តមួយកម្រិតទៀត ទទួលស្គាល់ថាវាមិន មែនជាលើកទីមួយទេសម្រាប់គេដែលត្រូវលោកប្ដីប្រើកម្លាំងដាក់បែបនេះ ហើយវាក៏ជារឿងមួយដ៏គួរឲស្អប់ខ្លាំងណាស់សម្រាប់គេដែលជីវិតត្រូវមកជួបរឿងដដែលបែបនេះ មួយថ្ងៃៗមានតែបញ្ហាមិនចេះឈប់មិនចេះឈរ គ្មានពេលរកក្ដីសុខឲខ្លួនបានឡើយ ។
ទម្រាំតែជីមីនអស់ចិត្តក្នុងការឈរនោះវាឈានចូលដល់ម៉ោង ៩ យប់បាត់ទៅអាកាសធាតុក៏ចាប់ផ្ដើមប្រែប្រួលទៅជាត្រជាក់ខ្លាំង ជាហេតុញាំងឲកាយតូចមិនអាចទ្រាំទ្របន្តទើបសុខចិត្តឈានជើងចូលក្នុងផ្ទះវិញ ។
_បន្ទប់គេង_
ចូលមកដល់ក្នុងបន្ទប់វិញ សភាពស្ងប់ស្ងាត់ហាក់បិតបាំងទាំងស្រុងចំពោះពួកគេទាំងពីរ ត្បិតថាក្នុងបន្ទប់មួយនេះមានមនុស្សពីរនាក់ក៏ដោយ តែសម្ដីសម្ដៅហាក់មិនបានឆ្លើយឆ្លងសារសងចំពោះគ្នាឡើយ ផ្ទុយទៅវិញភាពស្ងប់ស្ងាត់ហាក់ដូចពាំនាំដាក់មុខពួកគេទាំងស្រុង ម្នាក់ៗរៀងៗខ្លួនមិនសារសព្ទសន្ទនាជាមួយគ្នា អ្វីដែលអាចស្ដាប់លឺបំផុតនោះគឺសម្លេងដកដង្ហើមតែប៉ុណ្ណោះ
ទ្រីង ! ទ្រីង
ស្របពេលសភាពក្នុងបន្ទប់កំពុងតែស្ងប់ស្ងាត់ផងដែរ ទូរស័ព្ទរបស់ជីមីនបានរោទ៍បញ្ចេញឡើយ ដាស់ឲកាយតូចភ្ញាក់ពីការគិតដ៏ភ្លឹកនោះត្រឡប់មកមានសតិឡើងវិញ ក្រោយពេលដឹង ខ្លួនហើយទើបនាយតូចប្រញាប់ប្រញាលបើកទ្វារបន្ទប់ចេញ ទៅក្រៅបាត់ ដើម្បីចុចទទួលលេខទូរស័ព្ទមួយខ្សែនោះ
« សួស្តីបងថេយ៍ » វាចាក្រអួនក្រអៅស្ដាប់មិនចេះសៅហ្មងបន្លឺឡើងមកតិចៗនាពេលរាត្រីយប់ស្ងាត់សត្វចូលទ្រនំ ចោតជាសារសព្ទមកកាន់មិត្តរបស់ខ្លួនតាមបបណ្ដាញខ្សែទូរស័ព្ទ
« អឹម..សួស្ដីជីមីន ! ឯងសុខសប្បាយទេមួយរយៈនេះ » នាយកម្លោះថេយ៉ុងដែលស្គាល់យ៉ាងច្បាស់ថាជាបងប្រុសរបស់ជីមីននោះ ក្រោយពេលតបរួចក៏បានចោទសំណួរមកកាន់ជីមីន ពំនោលក្នុងចិត្តហាក់បារម្ភពីិមិត្តរបស់គេដែលស្ថិតនៅឆ្ងាយ
YOU ARE READING
ចាញ់ស្នេហ៍អតីតភរិយា ( ច្បាប់កែសម្រួលថ្មី )
Romanceដោយសារតែចិត្តស្អប់របស់នាយ បង្កបានកំហុសមួយដ៏ធ្ងន់ធ្ងរចំពោះមនុស្សម្នាក់ដែលនាមជាប្រពន្ធឲក្រៀមក្រំចិត្តទឹកភ្នែកស្ទើរាល់ថ្ងៃ ។ បើចង់ដឹងសាច់ រឿងកាន់តែច្បាស់សូមកុំភ្លេចតាមដានទាំងអស់គ្នា 🥺💕