Part 23 :

222 12 0
                                    


ចំណាយពេលក្នុងការធ្វើដំណើរតាមផ្លូវមិនយូរប៉ុន្មាន
តាក់សុីដែលជីមីនបានជិះនោះក៏បានមកដល់ផ្ទះ នាយតូចជីមីនចុះពីលើតាក់សុីក្រោយឈប់ ហើយក៏បានគិតលុយរួចជាស្រេច តែគេមិនបានដើរចូលមកខាងក្នុងផ្ទះឡើយ ចំណែកតាក់សុីក៏បើកចេញទៅបាត់ ។

នាយតូចងើយមុខយឺតមើលមកកាន់ផ្ទះដែលគេរស់ នៅសព្វថ្ងៃនេះ ។ តាំងពីចូលខ្លួនមករស់នៅផ្ទះនេះមកគេមិនដែលបានសុខកាយសប្បាយចិត្តឡើយ ផ្ទុយទៅវិញមានតែភាពល្អក់កកនិងបញ្ហារត់មកឥតឈប់ ហាក់ដូចជាចង់រារាំងឆាកគេយ៉ាងដូច្នេះ ។

ជីមីនដើរចូលមកខាងក្នុងផ្ទះដោយដំណើរយឺតៗនិងមួយៗស្របជាមួយដៃទាំងសងខាងកាន់ប្រអប់បាយជាប់ ឯទឹកមុខហាក់បានបញ្ជាក់យ៉ាងច្បាស់ពីភាពសោកសៅដែលដៅជាប់ក្នុងឱរ៉ារបស់គេទាំងមូល ។

« ឥឡូវនេះគេមិនដូចមុនទេ គេប្រែប្រួលហើយ » នាយតូចពោលបន្លឺតិចៗតែម្នាក់ឯង ស្របជាមួួយទឹក មុខដ៏សែនទោរមនេញឥតស្រាកស្រានគ្រប់វេលា

« ម៉ាក់មិនចង់ឲកូនឥតប៉ាហៅនោះទេ ដូច្នេះតទៅថ្ងៃមុខទៀតមានរឿងអ្វីក៏ដោយម៉ាក់និងអត់ធ្មត់ស៊ូទ្រាំឲបានដើម្បីកូន » ស្របជាមួយពាក្យវាចាពោលនោះ ទឹកភ្នែកក៏ហូរស្រក់មកជាមួយផងដែរ ព្រោះគេមិន ដឹងឡើយថាទៅថ្ងៃមុខទៀតមានរឿងអ្វីកើតឡើងចំពោះគេ អ្វីដែលគេបារម្ភបំផុតនោះគឺកូន ដោយក្នុង ចិត្តគេអាណិតយ៉ាងខ្លាំងចំពោះក្មេងក្នុងផ្ទៃ ព្រោះមិនចង់ឲគ្នាកើតមកគ្មានប៉ាហៅនិងគេឡើយ ដូច្នេះគេត្រូវតែទ្រាំ ហើយត្រូវចេះប្រឈមមុខជាមួយបញ្ហារឲបាន

« ម៉ាក់គិតពួកយើងគួរតែទៅងូតទឹកសម្អាតខ្លួនវិញល្អជាង តោះ !! » នាយតូចសម្លឹងមើលមកកាន់ពោះរបស់ខ្លួនស្របជាមួយពាក្យសម្ដីពោលតិចៗមកកាន់កូននៅក្នុងផ្ទៃ ត្បិតថាមិនកូនខ្លួនតបមិនកើតក៏ដោយ
បន្ទាប់ពីពោលចប់ជីមីនក៏បានឡើងមកកាន់បន្ទប់របស់ខ្លួនវិញទៅ ។

// ពេលយប់ //

រាត្រីរនោចបានឈាងចូលមកដល់ នៅលើមេឃទាំង មូលនៅយប់នេះហាក់ពិតជាស្រស់ស្អាតណាស់ មានផ្កាយរាប់លានដូងរះបញ្ចេញពន្លឺបង្អួតសម្រស់គ្នាលើវេហាយ៍ ។

ចាញ់ស្នេហ៍អតីតភរិយា ( ច្បាប់កែសម្រួលថ្មី )Where stories live. Discover now