Part 05 :

362 22 1
                                    


ពន្លឺព្រះអាទិត្យ រះបញ្ចេញរស្មីមកកាន់ពិភពលោកសារជាថ្មីម្ដងទៀតដែលបញ្ជាក់បានថាវេលានេះគឺជាពេលព្រឹក កាយតូចជីមីនក៏បានភ្ញាក់ពីដំណេកដ៏ស្កប់ ស្កល់ទាំងធ្ងន់ត្របកភ្នែក ម្រាមដៃតូចៗលើកមកញី ភ្នែកខ្លួនឯងតិចៗឲសាំុនិងពន្លឺថ្ងៃ រួចរៀបនិងក្រោកចុះចេញពីពូកទៅហើយមាន ប៉ុន្តែក៏មានដៃមួយគួរអោបចង្កេះគេជាប់មិនលែង ។

នាយតូចជីមីនដឹងដល់រង្វង់ដៃមួយគូរនេះដែលគេងអោបរូបគេតាំងតែពីយប់ម្ល៉េះ ។ ម្រាមដៃស្រឡូនទាញដៃមួយគូរនេះចេញចង្កេះខ្លួនថ្នមៗខ្លាចថានាយម្នាក់នេះនិងភ្ញាក់មក បង្កឲមានជាកង្វល់មិនល្អទាំងព្រឹកព្រលឹម ។ ក្រោយអ្វីៗបានរួចរាល់ដាច់ស្រេច
ហើយជីមីនបានបន្តដំណើរដើរចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួនឲស្អាតបាត សឹមនិងឆាប់បានទៅធ្វើអាហារឲប្ដីរបស់ខ្លួនទទួលទាន ប្រសិនបើនាយស្វាមីភ្ញាក់មកមិនឃើញមានអាហាររូបគេនិងត្រូវឈឺខ្លួនម្ដងទៀតជាក់ជាមិនខាន ។

ក្រោយងូតទឹករៀបចំកាយាបានស្អាតបាតហើយ នាយតូចជីមីនក៏បានដើរចុះមកខាងក្រោមយឺតៗតាមកម្លាំងដែលមានក្នុងខ្លួន ព្រោះលើមួយតួខ្លួនរបស់គេឈឺសឹងតែសព្វសាច់កន្លែងទាំងអស់ ប៉ុន្តែជីមីនហាក់មិនអើពើបានបន្តដំណើរដើរតម្រង់មកផ្ទះបាយ សឹមនិងរៀបចំធ្វើអាហារពេលព្រឹកឲបានរួចរាល់ ។ ទម្រាំ តែធ្វើរួចវាត្រូវចំណាយពេលយូរគួរសម ជីមីនងើយភក្រ្តាមើលទៅទ្វារនៃបន្ទប់គេង ឃើញថានាយជាប្ដីរបស់ខ្លួនមិនទាន់ភ្ញាក់ឡើយ ។ ឃើញដូច្នេះជីមីនក៏បានដើរយឺតៗតម្រង់មកបន្ទប់ដើីម្បីដាស់ស្វាមីឲភ្ញាក់ពីដំណេក សឹមនិងបានស្រស់ស្រូបអាហារពេល ព្រឹកជាមួយគ្នា ។

ក្រាក !

ទ្វារបន្ទប់ត្រូវបានបើកឡើងដោយម្រាមដៃតូចដែលអ្នកបើកគឺជារូបជីមីនផ្ទាល់ ។ នាយជីមីនងាកឆ្វេងស្ដាំដើម្បីរកមើលស្វាមី ខណៈពេលដែលចាប់ប្រទះថាមិន ឃើញមានរូបនាយនៅក្នុងបន្ទប់ឡើយ

« ជុងគុក ! » ជីមីនបន្លឺសម្ដីតែម្នាក់ឯងហៅឈ្មោះស្វាមីខណៈដែលសភាពនៅក្នុងបន្ទប់មានលក្ខណៈស្ងាត់ជ្រងុំ មិនលឺសូម្បីតែសម្លេងឆ្លើយតបប្រាប់មក វិញ ។ ដោយសារតែគ្មានការឆ្លើយតបមកវិញ ជីមីនអស់ជម្រើសក៏រៀបនិងឈានជើងដើរចេញទៅហើយភ្លាមៗនោះរាងកាយមាំុទាំសង្ហារមានមន្តស្នេហ៍ក៏ដើរ ចេញមកពីបន្ទប់ទឹកដោយមានការស្លៀកពាក់ជា ស្រេច ស្របជាមួយទឹកធម្មតាគ្មានមនោសញ្ចេតនានៅក្នុងខ្លួន

ចាញ់ស្នេហ៍អតីតភរិយា ( ច្បាប់កែសម្រួលថ្មី )Where stories live. Discover now