_បន្ទប់គេង_នាយជុងគុកចាប់បីរាងកាយជីមីនដើររហូតមកដល់បន្ទប់គេង នាយទម្លាក់កាយតូចរបស់ប្រពន្ធទៅលើ
ពូកថ្នមៗតាមកម្លាំងដៃស្រាលល្មម ខណៈពេលនោះនាយក៏ឡើងមកទ្រោមពីលើរាងកាយភរិយា សឹមនិងអោនមកឆ្មុះឆ្មល់លើកញ្ចឹងករបស់ជីមីនពីម្ខាងទៅ
រំលេចឲឃើញស្នាមក្រហមពាសពេញកដោយ សារតែធ្មេញរបស់នាយអម្បាញ់មិញនេះ ។ជីមីនខាំមាត់សង្កត់ចិត្តដេកនៅស្ងៀមៗមិនហ៊ានរើបម្រាស់ឬស្រែកតវ៉ាឡើយ ត្បិតបានដឹងច្បាស់ថាស្វាមីខ្លួនកំពុងខឹងប្រសិនបើរូបគេហ៊ានហើបមាត់ស្ដីហាមតែបន្តិចនោះ ប្រាកដជាត្រូវនាយម្នាក់នេះចាប់បឺតមាត់ជាក់ជាមិនខាន ហេតុដូច្នេះទើបរូបសុខចិត្តនៅស្ងៀមៗឲនាយបៀតបៀនរាងកាយតាមចិត្តចង់
« លោកកុំធ្វើវាអី » ជីមីនបន្លឺសម្ដីស្រែកឡើងដោយការហាមតិចៗប្រាប់នាយជាស្វាមីក្នុងគោលបំណងកុំរូបនាយឲធ្វើរឿងនោះបន្ដទៀត ខណៈដែលពេលនេះនាយក្រាស់កំពុងតែដោះអាវចេញពីតួខ្លួនដោយបន្សល់ទុកនូវខោអាវមួយជាប់លើចង្កេះនៃជើងទាំង សងខាង
« ហេតុអីទៅ ហេតុអ្វីយើងធ្វើវាមិនបាន ? » នាយពោលតបឡើងដោយការអស់សង្ឃឹមនៅក្នុងចិត្ត ក្រោយទទួលដឹងលឺថាជីមីនចង់បដិសេធខ្លួនក្នុង
ការធ្វើរឿងទាំងនេះ« បើលោកមិនស្រឡាញ់ខ្ញុំសូមកុំធ្វើវាអី ព្រោះខ្ញុំមិនចង់បង្ខំលោកឡើយ » ជីមីនទំនោរសម្ដីដោយទឹកមុខស្រពោន ព្រោះបានដឹងយ៉ាងជាក់លាក់ថាស្វាមីរបស់ខ្លួនមិនបានស្រឡាញ់រូបគេពិតប្រាកដ ហេតុដូច្នេះទើបរូបគេហើបមាត់ហាមប្រាម ព្រោះមិនចង់ឲរូបនាយធ្វើវាទាំងបង្ខំចិត្តឡើយ ។
នាយជុងគុកធ្លាក់ទឹកមុខអាក់អន់ចិត្តភ្លាមៗ ក្រោយលឺសម្ដីភរិយាខ្លួនពោលបែប វិនាទីបន្ទាប់នាយក៏បានងើបចេញពីកាយតូច រួចទាញមកពាក់វិញសឹមនិងបើកទ្វារចេញទៅខាងក្រៅបាត់ ប្រងើយនិងជីមីនដែលអង្គុយសម្លឹងមើលមកនាយដោយទឹកមុខនៃ
ការចង់ដឹងចម្លើយពីចិត្ត ។ជីមីនអង្គុយ៉ាងស្ងៀមស្ងាត់សម្លឹងមើលទៅស្វាមីដែលកំពុងដើរចេញទៅដោយអើរពើ បណ្ដាលឲចុងច្រមុះរបស់ជីមីនប្រែក្រហមរៀបនិងឆួលទឹកនេត្រាចុះមក ។ តើគេខុសខ្លាំងណាស់ឬ ដែលគ្រាន់តែចង់លឺពាក្យថាស្រឡាញ់ចេញពីមាត់ប្ដីខ្លួន ? រូបគេមិនយល់ទាល់ តែសោះថាពេលវេលាដែលរស់នៅជាមួយគ្នាកន្លងមកនេះនាយមិនមានអារម្មណ៍ស្រឡាញ់ចំពោះគេបន្តិចសោះមែនទេ ឬមួយរូបគេលង់ស្រឡាញ់នាយតែម្នាក់ ឯង ?
YOU ARE READING
ចាញ់ស្នេហ៍អតីតភរិយា ( ច្បាប់កែសម្រួលថ្មី )
Romanceដោយសារតែចិត្តស្អប់របស់នាយ បង្កបានកំហុសមួយដ៏ធ្ងន់ធ្ងរចំពោះមនុស្សម្នាក់ដែលនាមជាប្រពន្ធឲក្រៀមក្រំចិត្តទឹកភ្នែកស្ទើរាល់ថ្ងៃ ។ បើចង់ដឹងសាច់ រឿងកាន់តែច្បាស់សូមកុំភ្លេចតាមដានទាំងអស់គ្នា 🥺💕