ព្រឹកនៃថ្ងៃថ្មីបានឈាងចូលមកដល់នាយតូចជីមីន ភ្ញាក់ពីដំណេកឡើងក៏ប្រញាប់ប្រញាលស្វះស្វែងរៀបចំផ្ទះឲបាតស្អាត ព្រោះខាននៅជាច្រើនថ្ងៃមកហើយវាអាចកខ្វក់និងមានធូលី ។ លុះរៀបចំផ្ទះសម្បែរបានស្អាតបាតរួចរាល់ហើយ ជីមីនក៏បន្តចូលមកផ្ទះបាយ ដើម្បីធ្វើបង្អែមសម្រាប់ទទួលទាននាព្រឹកនេះ ។
« បងសាកភ្លក្សមើល អូនជាអ្នកធ្វើដោយផ្ទាល់ដៃណា » លុះចម្អិនវាបានរួចរាល់ជីមីនក៏បានដួសបង្អែមមួយចានសមល្មមយកមកឲស្វាមីភ្លក្សមើលរសជាតិចង់ដឹងថាវាអាចទទួលយកបានឬអត់សម្រាប់រូបនាយ ខណៈដែលពេលនេះពួកគេទាំងពីរកំពុងតែស្ថិតនៅក្នុងបន្ទប់ទទួលភ្ញៀវ ដែលជាប់និងផ្ទះបាយ
« អឹម...ផ្អែមឆ្ងាញ់ណាស់ បងសុំមួយចានមក » បបូរមាត់ស្ដើងស្រស់សង្ហារពោលស្រដីឡើងដោយស្នាមញញឹមក្រោយអណ្ដាតទទួលដឹងនូវរសជាតិរបស់បង្អែមមុននេះ សឹមនិងបន្លឺបន្តឲភរិយាដួសឲខ្លួនមួយចាន
« បាទ ចាំអូនដួសឲ » នាយតូចយល់ចិត្តទើបញញឹមបន្តិចជាការតប សឹមនិងបង្វែរខ្លួនដើតម្រង់ទៅកានផ្ទះបាយសារជាថ្មី ដើម្បីផ្កាប់ចិត្តស្វាមីឲស្រស់ថ្លា
« នេះរបស់បងបានមកដល់ហើយ ! » កាយតូចបន្ទន់ខ្លួនអង្គុយចុះលើសាឡុង ដោយដៃហុចនូវចាន បង្អែមឲនាយស្វាមីស្របជាមួយស្នាមញញឹុមលើបបូរមាត់ក្រពុំផ្លុំ
« បាទអរគុណ » ជុងគុកញញឹមយ៉ាងស្រស់សង្ហាររលាដៃទទួលយកនូវចានបង្អែមពីភរិយាដោយភាពរីករាយ សឹមនិងចាប់ផ្ដើមការទទួលទានជាមួយគ្នាដោយស្រស់ស្រាយ ។
លុះក្រោយទទួលទានបានរួចរាល់ហើយ ជីមីនក៏បានប្រមូលយកនូវដែលប្រលាក់មកដម្អាតវានៅផ្ទះបាយ
ស្របជាមួយគ្នានោះជុងគុកក៏បានដើរតម្រង់មករកជីមីនដែលកំពុងតែមមាញឹកនិងការងារ នាយមកនេះហាក់ដូចជាមានរឿងអ្វីមួយចង់ប្រាប់ ។« បងមានការអ្វីមែនជុងគុក បើមានប្រាប់អូនមក មិនចាំបាច់ច្លាចអ្វីនោះទេ ? » ជីមីនបន្លឺសម្ដីចោតសួរមកកាន់ស្វាមីដោយទឹមុខមានចម្ងល់ ព្រោះឃើញនាយមកឈរជិតរូបជាយូរហើយ ប៉ុន្តែមិននិយាយអ្វីសោះ ហេតុដូច្នេះទើបគេហើបមាត់សួរនាំដើម្បឲដឹងរឿង

YOU ARE READING
ចាញ់ស្នេហ៍អតីតភរិយា ( ច្បាប់កែសម្រួលថ្មី )
Romanceដោយសារតែចិត្តស្អប់របស់នាយ បង្កបានកំហុសមួយដ៏ធ្ងន់ធ្ងរចំពោះមនុស្សម្នាក់ដែលនាមជាប្រពន្ធឲក្រៀមក្រំចិត្តទឹកភ្នែកស្ទើរាល់ថ្ងៃ ។ បើចង់ដឹងសាច់ រឿងកាន់តែច្បាស់សូមកុំភ្លេចតាមដានទាំងអស់គ្នា 🥺💕