Part 31 :

278 10 0
                                    


ពេលរសៀលបានឆៀងចូលមកដល់ ជុងគុកនិង
ជីមីនបានធ្វើដំណើរត្រឡប់មកផ្ទះ ព្រោះលោកដុក
ទ័របានប្រាប់ថាអាការៈរបស់ជីមីនមិនមានអ្វីត្រូវបារម្ភទៀតឡើយ ដូច្នេះអ្នកទាំងពីរអាចត្រឡប់មកផ្ទះវិញបាន

ប្តីប្រពន្ធមួយគូរនេះធ្វើដំណើរតាមផ្លូវដោយក្ដីស្ងៀម ស្ងាត់ ដោយភាគីទាំងសងខាងគ្មានសារសព្ទនិយាយទាក់ទងគ្នាឡើយ ម្នាក់ៗស្ងប់ស្ងាត់រៀងៗខ្លួនហាក់ឃ្លាតឆ្ងាយគ្នាប្រៀបដូចអ្នកដទៃ ។

   ចំណាយពេលយូរគួរសមល្មមអ្នកទាំងពីរក៏បានមកគេហដ្ឋាននាយតូចចុះពីលើតាក់សុីយ៉ាងលឿនដោយមិនគិតចាំនាយជាប្ដីដែលសម្លឹងមើលគេដើរចេញទៅទាំងទឹកមុខក្រៀមក្រំ ឃើញដូច្នេះនាយក៏បានដើរមកតាមប្រពន្ធឡើងទៅលើផ្ទះ រហូតមកដល់បន្ទប់គេងរបស់ពួកគេទាំងពីរ ។

« ជីមីនអូនចង់ញាំុអីទេបងធ្វើឲ ? » ចូលមកដល់ក្នុងបន្ទប់ភ្លេតនាយក្រាស់ជាប្ដីហើបមាត់សួរមកកាន់ប្រពន្ធភ្លាមៗក្រោយដឹងថាប្រពន្ធប្រាកដជាឃ្លានហើយនាវេលាថ្មើនេះ

« .... » នាយតូចជាប្រពន្ធមិនតបសម្ដីហាក់ប្រងើយ កន្ដើយ ចាត់ទុកសម្ដីទាំងប៉ុន្មានមិញនេះជាខ្យល់ដែលហោះកាត់ផ្ទៃមុខរបស់គេ

« ចឹងចាំបងទៅធ្វើឲ » ត្បិតប្រពន្ធមិនបានតបសម្ដី តែក្នុងចិត្តនាយដឹងច្បាស់ពីអារម្មណ៍របស់ប្រពន្ធនាពេលនេះ ដូច្នេះទើបនាយដើរចុះមកក្រោមតម្រង់ទៅផ្ទះបាយដើម្បីធ្វើម្ហូបឲប្រពន្ធ

នាយតូចសម្លឹងមើលប្ដីដើរចេញទៅទាំងទឹកមុខហាក់ធម្មតាចំណែកក្នុងចិត្តមានរឿងជាច្រើនដែលមិនអាចបរិយាយបាន ព្រោះវាមិនសមហេតុផល ។

កន្លងផុតទៅមួយស្របក់នាយក្រាស់ក៏បានដើរត្រឡប់មកបន្ទប់វិញដោយដៃទាំងសងខាងកាន់ស្របជាមួយថាសអាហរសម្រាប់ជីមីន ។ នាយញញឹមបន្តិចដាក់ប្រពន្ធ សឹមនិងយកថាសអាហារទាំងនោះ
ទៅដាក់លើតុក្បែរជីមីន

« ញាំុទៅបងដឹងថាអូនឃ្លានកុំចិត្តរឹងពេក ប្រយ័ត្នបងចាប់ថើបស្លេកមាត់ » នាយក្រាស់សង្ហារបន្លឺសម្ដីថើរៗគម្រាមមកកាន់ប្រពន្ធស្របជាមួយទឹកមុខច្រឡឺម ព្រោះប្រពន្ធរបស់នាយម្នាក់នេះនិយាយល្អមិនចង់ស្ដាប់ឡើយ ទាល់តែគម្រាមទើបបានផល

ចាញ់ស្នេហ៍អតីតភរិយា ( ច្បាប់កែសម្រួលថ្មី )Where stories live. Discover now