Part 18 :

201 10 0
                                    

   ពេលវេលាវាហាក់មិនបានចាំយើងឡើយ ត្បិតថាវាដើរទៅមុខរហូតក៏ពិតមែនប៉ុន្តែមានតែមនុស្សយើងនោះទេដែលតែងតែរង់ចាំវានោះ ។ កាលពេលវេលាកំណត់នៃដំណើរក្រេបទឹកឃ្មុំវាត្រូវបានបញ្ចប់ទៅដោយយ៉ាងរលូន ដែលវាបានបង្កើតនៅអនុស្សាវរីយ៍ជាច្រើនពុំអាចនិងបំភ្លេចបានចេញពីក្នុងចិត្ត ។

   បើប្រៀបធៀបជាមួយនិងរយៈពេលដែលជុងគុកនិងជីមីនរសើនៅទីនេះជាមួយគ្នា ឃើញថាផលដែលទទួលបានគឺវាល្អជាទីគាប់ចិត្ត ត្បិតភាពរកាំរកុះកើត មានម្ដងម្កាលក៏ពិតមែនប៉ុន្តែវាក៏ជាមេរៀនដ៏ល្អក្នុងការស្វែងយល់អំពីដំណើរជីវិតនិងផ្លូវចិត្តនៃសម្ព័ន្ធភាពស្នេហារបស់ពួកគេ ។

_ប្រលានយន្ដហោះ_

 ស្ថិតនៅក្នុងកន្លែងនៃអាកាសយានដ្ឋានមួយនេះមាន មនុស្សជាច្រើនដែលដើរទៅវិញទៅមកដើម្បីបំពេញ ភារកិច្ចរបស់ពួកគេរៀងៗខ្លួន ។ កាយតូចច្រឡឹង
ជីមីនឈរអោបដៃម្ខាងរបស់ស្វាមីដោយក្នុងដៃមាន
កាន់នូវរបស់របរសម្ភារៈបន្តិចបន្តួចដែលសល់ដាក់មិនអស់ពីវ៉ាលី ។

« ពួកឯងទៅមុនបងចុះណា ប្រហែលជាអាទិត្យក្រោយបងនិងចុះទៅដែរហើយ ! » នាយថេយ៍កម្លោះសង្ហារ ស្រដីឡើងមកកាន់ប្អូនប្រុសដែលឈរជាមួយនាយជុងគុកដោយស្នាមញញឹម ។ ត្បិតថាមិនចង់បែកពីប្អូនប្រុស ប៉ុន្តែគ្មានជម្រើសក្នុងការសម្រេចចិត្តនោះទេ ទើបនាយជួននាយតូចមកអាកាសយានដ្ឋាននេះ

« ខ្ញុំប្រហែលជានឹកបងប្រុសម្ដងទៀតហើយ ហឹម ! »
ដៃស្រឡូនតូចៗរបស់ជីមីនបានលើកមកអោបរឹតរាង កាយអ្នកជាបងដោយក្ដីនឹករលឹក ព្រោះត្រូវបែកគ្នាម្ដងទៀតហើយ ប៉ុន្តែសកម្មភាពទាំងនេះគេចមិនផុតពីក្រសែរភ្នែកនាយជុងគុកឡើយ ត្បិតថានាយមិនមាត់ប៉ុន្តែក្នុងចិត្តកំពុងតែឆាបឆេះដោយភ្លើងប្រច័ណ្ឌ 

« អឹម...មិនអីទេ បងគង់តែចុះទៅកូរ៉េនៅអាទិត្យក្រោយនោះទេ ឯងកុំនឹកបងពេកអី ! » នាយកម្លោះយល់ចិត្តប្អូន ព្រោះដឹងថាជីមីនជាក្មេងដែលខ្វះភាពកក់ក្ដៅតាំងតែពីកុមារភាពមកម្ល៉េះ ។ រាល់ពេលដែលកើតមានរឿងអ្វីមួយជីមីនងាយនិងស្រក់ទឹកភ្នែកខ្លាំងណាស់ ហេតុដូច្នេះទើបនាយស្រឡាញ់ថ្នាក់ថ្នមនិងចង់ឲក្លាយជាមនុស្សល្អម្នាក់ក្នុងសង្គម ។

ចាញ់ស្នេហ៍អតីតភរិយា ( ច្បាប់កែសម្រួលថ្មី )Where stories live. Discover now