ក្រោយនាយជាស្វាមីបានចាកចេញទៅ ជីមីនក៏បានអោបជង្គង់អង្គុយយំតែម្នាក់ឯងក្នុងបន្ទប់ដោយភាពឈឺចាប់ ។ ក្នុងរង្វង់ដៃរបស់ជីមីនមានកាន់នូវរូបថតមួយសន្លឹកដែលរហែកនោះ លាយឡំជាមួយ នឹងទឹកនេត្រាដែលកំពុងហូរស្រក់ចុះមក ប្រណាំងនិងភាពឈឺចាប់ដែលកំពុងកើតមាន
« ហឹក...ឲខ្ញុំសុំទោសផងបង..អ្ហឹក ! សុំទោសដែលមិនអាចថែររក្សារវាបាន ដូចដែលពួកយើងធ្លាប់
សន្យារជាមួយគ្នា ហឹក ! » ទឹកភ្នែកជីមីនហូរចុះកាត់ផែនថ្ពាល់ច្រាកៗដោយភាពឈឺចាប់ដែលវាបានលាក់បង្កប់ពុំអាចនិងបរិយាយបាន ។ បំណងរបស់គេត្រូវបានរលាយខ្ទេចខ្ទីអស់គ្មានសល់ ឯក្ដីសង្ឃឹមដែលគេបានប្រាថ្នាថានិងយករូបមួយសន្លឹកនេះឲបងប្រុសបានមើលម្ដងទៀត ប៉ុន្តែពេលវាត្រូវបានរលាយអស់ ហើយគ្មានសល់ទៀតឡើយ ព្រោះគ្រប់យ៉ាងត្រូវបានស្វាមីចិត្តមាររបស់គេបំផ្លាញអស់ទៅហើយជីមីនអោបជង្គង់អង្គុយយំតែម្នាក់លើឥដ្ឋក្នុងបន្ទប់យ៉ាងគួរអាណិតជាពន់ពេក នាយតូចបន្តយំពីមួយវិនាទី ទៅមួយវិនាទីបណ្ដាលឲសន្លប់បាត់ស្មារតីភ្លាមៗនៅកន្លែង ខណៈដែលនាយជុងគុកនៅក្នុងបន្ទប់វិញនោះហាក់មិនខ្វល់ថាស្ថានភាពរបស់ភរិយានាយពេលនេះវាបែបណាឡើយ ។
រយៈពេលមួយអាទិត្យក៏បានកន្លងផុតទៅចំណែកឯថ្ងៃដែលពួកគេទាំងពីរបានកំណត់ទៅក្រេបទឹកឃ្មុំ
ជាមួយគ្នាវាក៏បានឈាងចូលមកដល់តាមកាលពេល វេលា ។ រយៈពេលប៉ុន្មានចុងក្រោយមកនេះទំនាក់ ទំនងរបស់នាយជុងគុកនិងជីមីនហាក់ឃ្លាតឆ្ងាយពីគ្នាដាច់ដោយឡែក ថ្វីត្បិតពួកគេមានឈ្មោះជាប្ដី
ប្រពន្ធជាមួយគ្នាក៏ពិតមែន ប៉ុន្តែវាហាក់ប្រៀបដូច
ជាអ្នកដទៃ ព្រោះនេះវាបានឈាងចូលដល់ថ្ងៃទីប្រាំ
ពីហើយដែលពួកគេមិននិយាយស្ដីរកគ្នា ។_អាកាសយានដ្ឋានសេអ៊ូល_
ទីបំផុតថ្ងៃនេះវាក៏បានឈាងចូលមកដល់ ខណៈនាពេលនេះក្រុមគ្រួសារទាំងសងខាងកំពុងតែស្ថិតនៅអាកាសយានដ្ឋានដើម្បីមកជួនដំណើរកូនៗទៅក្រេប ទឹកឃ្មុំជាមួយគ្នា ។ ចាប់តាំងពីពេលចេញពីគេហដ្ឋានមកដល់ទីនេះមកផ្ទៃមុខរបស់ជីមីនប្រែជាស្មើធេងគ្មានសម្ដីសារស័ព្ទ ខណៈដែរនាយជុងគុកតែងតែសង្កេតលួចមើលម្ដងម្កាល ហេតុផលព្រោះជីមីនមិន ដែលនិយាយរកនាយឡើយ ចាប់តាំងតែពីថ្ងៃដែលនាយហែករូបថតនោះចោលមកម្ល៉េះ ។
YOU ARE READING
ចាញ់ស្នេហ៍អតីតភរិយា ( ច្បាប់កែសម្រួលថ្មី )
Romanceដោយសារតែចិត្តស្អប់របស់នាយ បង្កបានកំហុសមួយដ៏ធ្ងន់ធ្ងរចំពោះមនុស្សម្នាក់ដែលនាមជាប្រពន្ធឲក្រៀមក្រំចិត្តទឹកភ្នែកស្ទើរាល់ថ្ងៃ ។ បើចង់ដឹងសាច់ រឿងកាន់តែច្បាស់សូមកុំភ្លេចតាមដានទាំងអស់គ្នា 🥺💕