Let's end it here!
ពិធីជប់លៀងរបស់លោករដ្ឋមន្រ្តីរ៉េហ្គេន ត្រូវបានរៀបចំយ៉ាងសាមញ្ញបំផុត តែមិនអាចលាក់បាំងពីភាពថ្លៃថ្នូរនិងកិត្តិយសរបស់គាត់បានឡើយ ពោលគឺរាល់បណ្តាលភ្ញៀវដែលអញ្ជើញចូលរួមគឺសុទ្ធសឹងតែជាបុគ្គលមានឋានៈខ្ពង់ខ្ពស់ក្នុងជួលរដ្ឋាភិបាលនិងបណ្តាអ្នកជំនាញលំដាប់កំពូលប្រចាំប្រទេស។
«ញាំអីអត់? ចាំបងទៅយកមកអោយ»
រាងខ្ពស់សង្ហារក្នុងឈុតគ្រ័រហ្សេពណ៌ទឹកប៊ិចចាស់ ងាកមករកខ្ញុំព្រមទាំងញញឹមគែមមាត់សួរនាំដោយសម្លេងផ្អែម។ ខ្ញុំងក់ក្បាលជំនួសចម្លើយ ហើយសម្លឹងមើលស្វាមីដើរកាត់ហ្វូងមនុស្សទៅរកតុអាហារដែលនៅមិនឆ្ងាយប៉ុន្មានពីកន្លែងដែលពួកយើងឈរមុននេះ។«សុំទោសអ្នកមីង!»
ក្មេងស្រីអាយុប្រហែល7-8ឆ្នាំ អោនគំនាប់សុំការអភ័យពីខ្ញុំបន្ទាប់ពីធ្វេសប្រហែសរត់មកប៉ះនឹងខ្ញុំ ហើយផ្ទៃមុខស្រដៀងអ្នកណាម្នាក់របស់នាងតូចធ្វើអោយខ្ញុំធ្លោយជ្រួញចិញ្ចើមមិនដឹងខ្លួន។
«ហ្វីន!!!»
សម្លេងស្រែកហៅឈ្មោះនាងតូចបន្លឺឡើង ហើយមិនយូរផ្ទៃមុខរបស់មនុស្សស្រីដែលខ្ញុំមិនចង់ឃើញបំផុតផុសឡើងនៅចំពោះមុខខ្ញុំ។ ខ្ញុំមើលនាងយ៉ាងភ្លឹក តែខ្ញុំមិនដឹងថាទឹកមុខរបស់ខ្ញុំពេលនេះមានសភាពបែបណានោះទេ ខឹង? ស្អប់? ឬក៏ច្រណែន?
«សុំទោសជំនួសកូនស្រីផង អ្នកស្រី មិឃិអ៊ែល»
«ក្មេងៗ ចូលចិត្តរត់លេងតែប៉ុណ្ណឹង! នីល ក៏រពឹសបែបនេះដូចគ្នា»
ខ្ញុំអោនទៅមើលនាងតូច ដែលកំពុងឈរពួនពីក្រោយម្តាយនាងរួចក៏ញញឹមព្យាយាមកែប្រែស្ថានភាព នេះជារឿងតូចតាចប៉ុណ្ណោះ តែការដែលជួបនាងទៅវិញទេទើបជារឿងធំ។
«ហ្វីន ឆាប់និយាយអរគុណ អ្នកមីងភ្លាម!»
«អរគុណអ្នកមីង...»
«មានរឿងអីហ្នឹង អេម?»
ហ្សែក ដាក់ដៃលើស្មារបស់ខ្ញុំ ហើយសួរនាំទាំងសម្លេងព្រួយបារម្ភ នេះគេមិនទាន់ចាប់អារម្មណ៍ថាស្រីម្នាក់នោះនៅចំពោះមុខគេដឹង?
YOU ARE READING
ជម្រើសទី១ក្នុងបេះដូង
Romance15 years of unrequited love, i have finally married him. However, he is still holding on to his first love whilst I, holding a string of hopes for him to turn his eyes on me. He wore a mask of a sweet husband in front of me, unknowingly i had found...