7

505 18 0
                                    

បរិយាកាសនៅក្នុងការិយាល័យអគ្គនាយកនៃ អារ៍ណូ គ្រុប គឺស្ងប់ស្ងាត់និងត្រជាក់ល្ហឹមៗ មានតែរាងខ្ពស់ម្នាក់អង្គុយលើកៅអីធ្វើការរបស់ខ្លួនត្រួតពិនិត្យឯកសារជាច្រើនគរលើតុទាំងចងចិញ្ចើមជាប់រហូត! គេដង្ហើមធំជាច្រើនលើក ព្រោះគ្មានសមាធិធ្វើការ ហើយមិនថាគេងាកទៅជ្រុងណាក៏លឺសម្លេងនិងទឹកមុខក្រៀមក្រំរបស់របស់ប្រពន្ធគ្រប់ពេល។

តុក! តុក!

«លោកប្រធាន! នេះជាទិន្នន័យដែលលោកប្រធានអោយខ្ញុំស៊ើប» ហេលេន ដាក់សឺមីលឿងលើតុចៅហ្វាយថ្នមៗ មុននឹងចាប់ផ្តើមសង្ខេបខ្លីពីអ្វីដែលមាននៅក្នុងឯកសារ...

«មិនមានសកម្មភាពប្លែកគួរអោយកត់សម្គាល់ចំពោះអ្នកស្រីនោះទេ លោកប្រធាន! អ្នកស្រីជួបជាមួយអ្នកនាងស្កាលេតរៀងរាល់ចុងសប្តាហ៍កាលពីមួយសប្តាហ៍មុន! តែសប្តាហ៍ក្រោយនេះអ្នកស្រីឧស្សាហ៍មានណាត់ជាមួយមិត្តគាត់ម្នាក់ទៀតកាលពីរៀននៅវិទ្យាល័យជាមួយគ្នា...»

«អ្នកណា?» ហ្សែក សម្លក់មុខកូនចៅដែលរវល់តែអេះអុញមិនព្រមនិយាយអោយចប់ជ្រុងជ្រោយ។ ហេលេន ខ្ជឹបមាត់ណែនស្ទាក់ស្ទើរ មិនដឹងថាគួរប្រាប់ចៅហ្វាយអត់ បើនាងនិយាយចេញទៅខ្លាចសាងភាពរកាំរកូសរវាងម្ចាស់ទាំងពីរ តែយ៉ាងណានាងក៏មានតួនាទីត្រូវបំពេញ!

«លោកខេនវីល៍ ហេរីតុន, ដែលជាមេធាវីនៅឯ គ្រីតតា ឡ៏រហ្វឺម, នៅក្នុងសឺមី ខ្ញុំក៏បានភ្ជាប់រូបថតមួយចំនួនដែរ លោកប្រធានអាចពិនិត្យមើលបាន»

«អ្ហឹម! នាងទៅវិញចុះ» ហ្សែក ប្រាប់ទៅលេខា រួចងាកទៅចាប់អារម្មណ៍និងសឺមីលើតុវិញម្តង។ គេចាត់អោយលេខាស៊ើបពីប្រពន្ធរបស់គេទាក់ទងនិងសកម្មភាពប្រចាំថ្ងៃរបស់នាង គេធ្វើនេះព្រោះចង់ដឹងពីការផ្លាស់ប្តូររបស់នាងមួយរយៈនេះ គេមិនជឿថានាងមានគំនិតលែងលះដោយខ្លួនឯង ទើបសង្ស័យថាអាចនឹងមានមនុស្សផ្តល់យោបល់លីលារនេះទៅនាង។

«ខេនវីល៍...» គេជញ្ជក់មាត់ ព្យាយាមរកនឹកមុខម្ចាស់ឈ្មោះនេះ គេមិនដឹងថាហេតុអីគេមានអារម្មណ៍ដូចជាធ្លាប់ជួបម្ចាស់ឈ្មោះនេះនៅកន្លែងណាមិនដឹង។ គិតបណ្តើរ ដៃធំទាញក្រដាសចេញពីសឺមីបណ្តើរ ហើយមិនយូរចម្ងល់របស់នាយក៏ត្រូវបានស្រាយ។

ជម្រើសទី១ក្នុងបេះដូងWhere stories live. Discover now