ផ្ទៃមេឃប្រែពណ៌ក្រហម ព្រះអាទិត្យចាប់ផ្តើមលិចបណ្តើរៗ បញ្ជាក់ថាភាពស្ងប់ស្ងាត់ចូលមកគ្របដណ្តប់ជាថ្មី។ រាងស្តើងអង្គុយនៅលើរានហាលដោយមានរាងកាយក្រហមរងាលរបស់កូនស្រីបីជាប់នឹងដៃដើម្បីបំបៅកូនតូចរបស់នាង ស្របពេលកែវភ្នែកមរកតសម្លឹងមើលសភាពនាពេលរាត្រីនិងស្រូបខ្យល់អាកាសបរិសុទ្ធដើម្បីអោយធូរស្រាលក្នុងចិត្ត។
«ព្រមគេងហើយហ៎ កូនកំហូច?»
ខ្ញុំនិយាយស្រាលៗ ហើយសម្លឹងទិដ្ឋភាពលង់លក់របស់នាង មាត់តូចនៅមិនព្រមដកចេញពីដើមទ្រូងខ្ញុំសោះទោះជាគេងលក់ក៏ដោយ។
«សូម្បីតែអត្តចរិតក៏ស្រដៀងគ្នាដែរ ហ៊ើយ...»
ខ្ញុំគ្រវីក្បាលយ៉ាងហួសចិត្ត ហើយបីកូនតូចក្នុងទៅរកអង្រឹងរបស់នាងនៅក្នុងបន្ទប់ តែក៏មិនភ្លេច ហ្គូតណាយឃីស ដែលខ្ញុំតែងតែធ្វើដាក់នាងរាល់ថ្ងៃ...
ជុប៎
«សុបិនល្អណា៎ កូនសម្លាញ់...»
ខ្ញុំថយខ្លួនទៅទម្រេតលើគ្រែក្បែរអង្រឹងកូនស្រី ប្រុងនឹងបិទភ្នែកដេកយកកម្លាំងទៅហើយ តែចេះតែមានអារម្មណ៍រសាប់រសល់ក្នុងខ្លួន ទើបដៃរាវរកទូរស័ព្ទលើក្បាលដំណេកយកមកមើលនេះមើលនោះជារឿយៗ...
អូសបានបន្តិច រូបភាពប្រុសស្រីមួយគូបណ្តើរគ្នាចូលសណ្ឋាគារក្នុងកាយវិការល្អូកល្អើនរំខានភ្នែកខ្ញុំជាខ្លាំង។
«ថោកទាំងប្រុសទាំងស្រី!»
មិនចង់ជេរទេ តែទ្រាំមិនបានក៏ខ្សឹបជេរស្ងាត់ៗខ្លាចភ្ញាក់កូន។ មួយឆ្នាំហើយដែលខ្ញុំឃើញមុខគេចុះលើពត៌មានខ្សឹបខ្សៀវសឹងតែរាល់ថ្ងៃជាមួយស្រីមុខផ្សេងៗគ្នារាល់លើក ដើមឡើយគ្មានចេតនាចង់តាមដានរឿងគេទេ ព្រោះវាគ្មានប្រយោជន៍ ហើយមើលលើកណាក៏ក្តៅឆេវរាល់លើក តែមិនដឹងថាវាកើតស្អីបានជាវាលោតចូលក្នុង Feed ខ្ញុំរហូតដូចមានបំណងអោយឯងដឹងចឹង ដល់យូរៗទៅ ក៏កើតទៅជាទម្លាប់ មិនបានមើលមួយថ្ងៃមិនអស់ចិត្ត!
សំណាងហើយដែលគេមិនទាន់ដឹងពីវត្តមានរបស់ម៉ាបែល ព្រោះតាំងពីចាកចេញពីអ៊ីតាលីបានមួយខែទើបខ្ញុំដឹងថាកំពុងមានផ្ទៃពោះ៥សប្តាហ៍ ហើយការងារគ្រប់គ្រងនៅសាខាទីក្រុងឡុងដ៍ ក៏ព្យួរចោល៦ខែសិនព្រោះខ្ញុំមិនចង់ទៅធ្វើការទាំងពោះខ្ទាតចេញមកក្រៅបែបនេះ តែយ៉ាងណាកិច្ចការសំខាន់មួយចំនួនដែលត្រូវការអនុម័តពីខ្ញុំក៏បញ្ជូនមកផ្ទះដែលខ្ញុំកំពុងស្នាក់នៅដើម្បីត្រួតពិនិត្យនិងចុះហត្ថលេខា។ ដំបូងៗ គិតថាចង់លាក់មិនអោយគេដឹងពីកូនដែរ តែពេលនេះខ្ញុំលែងគិតរឿងហ្នឹងហើយ ព្រោះលាក់ ម៉ាបែល ក៏មិនជិតដែរបើមុខមាត់នាងដូចបេះដាក់នឹងគេយ៉ាងនេះ អ្វីដែលសំខាន់នោះគឺកូនៗត្រូវតែនៅជាមួយខ្ញុំ។ ចំនែក នីល កាលពីមកទីនេះដំបូង នាងក៏ទាមទារចង់ជួបប៉ានាងមិនឈប់ មានពេលខ្លះក៏ស្រែកយំខឹងនឹងខ្ញុំច្រើនលើកដែរ ប៉ុន្តែតាំងពីមានវត្តមាន ម៉ាបែល មក នាងក៏ភ្លេចរឿងប៉ានាងនិងលែងរំលឹកពីគេទៀតពេលនៅជាមួយខ្ញុំ! ខ្ញុំមិនទាន់អោយនាងដឹងនៅឡើយទេពីរឿងបែកបាក់នេះ តែនាងហាក់ដូចជាចាប់បានខ្លះៗពីភាពមិនប្រក្រតីជុំវិញខ្លួននាង ហើយក៏ឈប់ទាមទារចង់ទៅអ៊ីតាលីវិញ...ខ្ញុំមិនដឹងថាគួរសប្បាយចិត្តឬអត់ទេដែលមានកូនស្រីទើបតែអាយុ៤ឆ្នាំឆាប់ធំដឹងក្តីយ៉ាងនេះ ។
___
YOU ARE READING
ជម្រើសទី១ក្នុងបេះដូង
Romance15 years of unrequited love, i have finally married him. However, he is still holding on to his first love whilst I, holding a string of hopes for him to turn his eyes on me. He wore a mask of a sweet husband in front of me, unknowingly i had found...