៚S&C Media
ថ្ងៃនេះខុសពីរាល់ដងតិច ខ្ញុំមកលេងមិត្តសម្លាញ់នៅកន្លែងការងារនាងម្តងកុំអោយនាងពូកែរអ៊ូពេកថាខ្ញុំមិនដែលមកលេងនាង... ចៃដន្យអីមានការងារនៅខាងក្រៅក៏ឈៀងចូលមួយភ្លែតទៅ មិនបានមានចេតនាមកទេ តែអាឃ្លាក្រោយនេះ ខ្ញុំលួចគិតក្នុងចិត្តទេ បើមិនចឹងមហាមិត្តខ្ញុំងរង៉ក់ទៀតមិនខាន។
ខ្ញុំលើកកែងកាហ្វេមកក្រេបបន្តិច រួចងាកទៅចាប់អារម្មណ៍នឹងស្រីស្អាតអង្គុយពីមុខ។
«រឿងគេប្តឹងក្រុមហ៊ុនឯងយើងដោះស្រាយរួចរាល់ហើយ កុំបារម្ភអី»
«យើងមិនបានភ័យរឿងហ្នឹង! តែថារឿងលែងលះសម្រេចថាយ៉ាងម៉េចទៅហើយ? គេព្រមដែរទេ?»
«...»
ខ្ញុំគ្រវីក្បាលតិចៗ រួចដាក់កែវកាហ្វេលើតុ ហើយដកដង្ហើមចេញចូលមួយៗ សម្រួលអារម្មណ៍ មុននឹងនិយាយនាងខ្លីៗពីការសន្ទនាររវាងខ្ញុំនិងគេ...
«គេគម្រាមយើងថានឹងយកនីលទៅអោយឆ្ងាយបើយើងហ៊ានតែលែងលះគេ...»
«ដល់ថ្នាក់ហ្នឹងផង? ក្រែងឯងប្រាប់គ្នាថាគេនៅស្រលាញ់ស្រីនោះមិនចឹង តែហេតុអីគេមិនព្រមលែងឯង ឬមួយក៏...»
«គ្មានផ្លូវទេ! គ្រប់យ៉ាងដែលគេធ្វើព្រោះតែទំនួលខុសត្រូវប៉ុណ្ណោះ! ឯងដឹងអត់ថារាល់លើកដែលយើងសួរគេថាស្រលាញ់យើងទេ គេឆ្លើយនឹងយើងថាម៉េច?»
ខ្ញុំកាត់នាងភ្លាមពេលដឹងថានាងកំពុងគិតប្រុងនិយាយអី...
«??»
«គេបិទមាត់ជិតគ្រប់ពេល...»
គេមានទម្លាប់អាក្រក់មួយគឺការផ្តល់ក្តីសង្ឃឹមអោយខ្ញុំហើយក៏ជាន់ឈ្លីបេះដូងខ្ញុំក្នុងពេលតែមួយ...
«លែងវាទៅមិត្ត! អាប្តីរបៀបនេះមិនបាច់មានក៏បាន»
«យើងកំពុងរកវិធីហ្នឹងណា៎...គេមិនមែននិយាយតែមាត់ យើងមិនដឹងថាគេរៀបចំអីខ្លះឡើយដើម្បីទាមទារសិទ្ធិធ្វើជាអាណាព្យាបាលរបស់នីល!»
«ឯងមានសមត្ថភាពចិញ្ចឹមកូនតើ ទៅភ័យស្អី! តុលាការកម្រសម្រេចក្តីអោយកូនទៅនៅខាងឳពុកណាស់ ជឿយើងទៅ! បើឯងត្រូវការ យើងរកមេធាវីពូកែៗអោយក៏បាន»
YOU ARE READING
ជម្រើសទី១ក្នុងបេះដូង
Romance15 years of unrequited love, i have finally married him. However, he is still holding on to his first love whilst I, holding a string of hopes for him to turn his eyes on me. He wore a mask of a sweet husband in front of me, unknowingly i had found...