He never loves me
ក្រលេកមើលនាឡិកាលើដៃ គែមមាត់របស់ខ្ញុំញោចឡើងទៅលើមិនដឹងខ្លួន ហើយមិនយូរ ខ្ញុំក៏ទាញកាបូបមកស្ពាយជាប់នឹងស្មាបើកឡានចាកចេញពីក្រុមហ៊ុន។
៚ព្រលានយន្តហោះ
ខ្ញុំឈរចាំអើតក.សម្លឹងទៅច្រកមនុស្សចេញមកម្តងម្នាក់ៗយ៉ាងអន្ទះសារ ហើយមិនយូរសម្លេងស្រួយស្រែសបន្លឺឡើងកណ្តាលហ្វូងមនុស្សជាច្រើន។
«ម៉ាមី...»
ក្មេងតូចក្នុងរង្វង់ដៃបុរសចំណាស់ញញឹមពព្រាយរួចសម្រូតខ្លួនចុះរត់មករកខ្ញុំ។
«កូនស្រី...»
ខ្ញុំស្ទុះអោបកូនស្រីណែនដោយក្តីនឹករលឹក ហើយថើបថ្ពាល់ទន់ៗរបស់នាងជាច្រើនខ្សឺតរហូតចលេចស្នាមក្រហម ទើបខ្ញុំដាច់ចិត្តឈប់ព្រោះមិនចង់បន្សល់ស្នាមដល់កូនស្រី។
«លោកប៉ា»
ក្រោយពីវិស្សមកាលរយៈពេលមួយខែរបស់លោកប៉ា ទីបំផុតគាត់ក៏ត្រលប់មកវិញ លោកប៉ាចូលនិវត្តហើយប្រគល់ក្រុមហ៊ុនទាំងមូលដល់ខ្ញុំមុនពេលខ្ញុំរៀនចប់ថ្នាក់បណ្ឌិតនៅអង់គ្លេស ក្នុងឋានៈជាអ្នកស្នងដំណែងរបស់ប៉ា ខ្ញុំខិតខំប្រឹងប្រែងដឹកនាំក្រុមហ៊ុនបន្តពីគាត់ តែមិនមែនជារឿងងាយស្រួល ព្រោះដំបូងៗខ្ញុំមិនទាន់ស៊ាំនឹងការងារនៅឡើយ កុំថាឡើយដឹកនាំបុគ្គលិករាប់រយនាក់ កាន់តែជាឧបសគ្គធំ យ៉ាងណាអរគុណដល់ការត្រួសត្រាយផ្លូវរបស់ប៉ា ទើបចំណាយពេលមិនយូរ ខ្ញុំក៏អាចតាំងជំហររឹងមាំក្នុងដំណែងស្នូលរបស់ក្រុមហ៊ុនបាន។
«ចុះឯណាកូនប្រសារ, វាមិនគិតស្វាគមន៍ឪក្មេកវាទេយ៉ាងម៉េច!»
លោកប៉ាជ្រួញចិញ្ចើមឡើង មើលតាមកាយវិការនិងសម្លេងគាត់ ខ្ញុំមិនគិតថាគាត់ខឹងនិង ហ្សែក តែគាត់អន់ចិត្តច្រើនជាងដែលមិនឃើញគេ លោកប៉ាខ្ញុំទទួល ហ្សែក ដៃពីរពេលដែលខ្ញុំប្រកាសប្រាប់គាត់ថាខ្ញុំនឹងរៀបការជាមួយគេ។
«ហ្សែក នៅក្រុមហ៊ុននៅឡើយ ប្រហែលជាមានការងារសំខាន់, លោកប៉ានឹកគេជាងកូនស្រីខ្លួនទៀតហ៎?»

YOU ARE READING
ជម្រើសទី១ក្នុងបេះដូង
Любовные романы15 years of unrequited love, i have finally married him. However, he is still holding on to his first love whilst I, holding a string of hopes for him to turn his eyes on me. He wore a mask of a sweet husband in front of me, unknowingly i had found...