28

359 15 6
                                    

«អាម្សៀលនោះមិនចោលក្បួនមែន! មិនយល់ពិតមែនថាវាទៅរៀនឬកពារអាវ៉ាសែបែបនេះមកពីណា!!!»

ស្កាលេត បញ្ចេញអាការៈខឹងសម្បារបន្ទាប់ពីស្តាប់ខ្ញុំអធិប្បាយពីរឿងមុននេះ ហើយខ្ញុំក៏យល់ពីនាងពេញទំហឹងព្រោះខ្ញុំក៏ឆ្ងល់ដូចគ្នាហេតុអីគេធ្វើខ្លួនបែបនេះបន្ទាប់ពីលែងលះនឹងខ្ញុំ?

«នេះប្រហែលជាធាតុពិតរបស់គេ កន្លងមកមនុស្សប្រុសដែលរៀបការជាមួយយើងគ្រាន់តែជាការសម្តែង...»

នេះជាហេតុផលតែមួយដែលខ្ញុំរកឃើញ បើមិនចឹងមានហេតុផលអីដែលមនុស្សប្រុសងប់ងល់នឹងស្នេហ៍ដំបូងដូចជាគេ ក្លាយជាព្រាននារីត្រឹមមួយពព្រិចភ្នែក?

«បើនេះជាការពិត ពានអូស្កាប្រចាំឆ្នាំប្រាកដជាបានទៅគេមិនខាន! នេះគេទ្រាំពាក់ស្រោមមុខបានយូរដល់ថ្នាក់នេះ? យើងស្បថពិតមែន!»

«ស្កាលេត...ឯងខឹងយើងទេបើយើងនិយាយថាយើងនៅស្រលាញ់គេ?»

«ឆឹស! ឯងគិតថាយើងមិនដឹង? ដែលរត់ទៅអង់គ្លេសនេះ បង្ហាញច្បាស់ណាស់ថាឯងចង់គេចពីគេ»

«យើងលាក់ឯងមិនបានមែន ស្កាលេត!»

«ណូ! មុខឯងលាក់យើងមិនបានទៅវិញទេ...ចូលរឿងយើងវិញ! ឯងគិតយ៉ាងម៉េចទៀតចំពោះរឿងហ្សែក?»

«យើងគ្មានសិទ្ធិជ្រាតជ្រែកលើការសម្រេចចិត្តរបស់គេទេ ឯងក៏ដឹង! ឬក៏ឯងចង់អង្វរករគេកុំអោយទទួលស្គាល់កូនក្នុងពោះនោះ? យើងក៏ជាម្តាយម្នាក់ ម្យ៉ាងយើងក៏ធ្លាប់ស្ថិតនៅក្នុងស្ថានភាពស្រដៀងគ្នាដូចអេមីលីជាមួយហ្សែកមុនពេលរៀបការ...ឬក៏ឯងភ្លេច?»

រំលឹកដល់យប់ក្នុងបារ៍ ដែលហ្សែកផឹកស្រាស្រវឹងព្រោះតែលីលី ខ្ញុំក៏សើចចុងមាត់ ចំអកអោយភាពល្ងង់ខ្លៅខ្លួនឯងដែលសុខចិត្តដល់ថ្នាក់យកខ្លួនទៅលួងលោមគេលើគ្រែ ទាំងដែលពេញមួយយប់គេមិនធ្លាប់ហៅឈ្មោះខ្ញុំសូម្បីតែម្តង...លីលី គឺជាឈ្មោះដែលគេដង្ហោយពេញមួយយប់ ខណៈពេលដែលខ្ញុំសុខចិត្តធ្វើគ.ធ្វើថ្លង់ ទាំងដែលទ្រូងស្ទើរប្រេះម្តងៗ តែយ៉ាងណាក៏មិនអី ព្រោះហោចណាស់យប់នោះ គេជារបស់ខ្ញុំ។

ជម្រើសទី១ក្នុងបេះដូងWhere stories live. Discover now