ឆ្លៀតឱកាសគេភ្លេចខ្លួន ខ្ញុំប្រើកម្លាំងដែលមានច្រានគេចេញមួយទំហឹង តែថាមួយទំហឹងខ្ញុំធ្វើអោយគេខ្ទាតតែពីរចង្អាមប៉ុណ្ណោះ-,-«លីលី ពាក់ព័ន្ធអីនឹងរឿងយើង?»
មើលចុះ! ធ្វើពើបានល្អណាស់ អ្នកមិនដឹងគេថាខ្ញុំចោទប្រកាន់គេអត់ភស្តុតាងមិនខាន... តែនេះមិនស្មើរនឹងសម្លេងស្រទន់របស់គេពេលហៅឈ្មោះស្រីម្នាក់នោះទេ...ផ្អែមណាស់ន៎
«បងដឹងខ្លួនឯងច្បាស់ណាស់ មិនចាំបាច់មកធ្វើពុតដាក់អូនទេ»
«អេមម៉ា! និយាយភ្លាម»
«កុំមកស្រែកដាក់អូន! ក្នុងចិត្តបងដឹងច្បាស់ណាស់ថាបងមិនធ្លាប់ភ្លេចស្រីនោះ បើមិនចឹងទេ មិនមែនបងរវើរវាយហៅឈ្មោះស្រីម្នាក់នោះកណ្តាលអាធ្រាត្ររាល់យប់ទេ!»
រឿងយប់ស្រវឹងនោះមិនមែនជាលើកទីមួយទេ តែក្រោយៗមកទៀតគេក៏ដុះទម្លាប់ហៅឈ្មោះនាងល្មើយៗទាំងដែលដេកអោបខ្ញុំក្នុងដៃ! សួរថាប្រពន្ធណាមិនឈឺពេលប្តីខ្លួនឯងដេកហៅឈ្មោះស្រីផ្សេងកណ្តាលមុខបែបនេះ! មនុស្សមានសាច់មានឈាម មិនមែនធ្វើមកពីដុំថ្មទេ ស្រលាញ់ខ្លាំង ឈឺក៏ខ្លាំង! ស្អប់ក៏ខ្លាំងតាមហ្នឹងដែរ។
«បងធ្វើបែបនោះ? មិនអាចទេ...»
គេគ្រវីក្បាលបដិសេធអ្វីដែលខ្ញុំអះអាង! បងចង់កុហកអូនដល់ពេលណាប្រុសចង្រៃ!
«ចឹងមានតែអូនកុហក?»
«បងមិនបានគិតក្នុងន័យបែបនោះ!»
«បើបងមិនគិត ក៏សារភាពទៅថាបងស្រលាញ់នាង ហើយក៏ស្រលាញ់រហូតមក ដល់ថ្នាក់គ្មានចន្លោះសេសសល់សម្រាប់អូន!»
និយាយខ្លួនឯងសោះក៏មានអារម្មណ៍ឈឺដែរ! ខ្ញុំអើយខ្ញុំ...ស្រលាញ់ប្រុសម្នាក់នេះដល់ទីបញ្ចប់មែន!
«លីលី ធ្លាប់ជាមនុស្សជាមនុស្សដែលបងស្រលាញ់១៥ឆ្នាំមកហើយ មិនចម្លែកទេដែលបងអាចនឹងរវើរវាយហៅនាង...តែយ៉ាងណាវាជាអតីតកាលទៅហើយ...»
YOU ARE READING
ជម្រើសទី១ក្នុងបេះដូង
Romance15 years of unrequited love, i have finally married him. However, he is still holding on to his first love whilst I, holding a string of hopes for him to turn his eyes on me. He wore a mask of a sweet husband in front of me, unknowingly i had found...