Pandora box
ខ្ញុំប្រាប់ ស្កាលេត ពីការអនុញ្ញាររបស់លោកប៉ា រឿងត្រលប់ទៅរស់នៅឯអង់គ្លេសវិញ តែខ្ញុំមើលមិនដឹងថានាងសប្បាយចិត្តនឹងដំណឹងនេះឬអត់ទេ ព្រោះមិនឃើញនាងបញ្ចេញអាការៈអីក្រៅពីជ្រួញចិញ្ចើមមើលមុខខ្ញុំ
«យើងមិនមែនគ្រូទាយ! ឯងចង់និយាយអីក៏និយាយមក ស្កាលេត!»
«យប់នេឯងទំនេរទេ?»
លើកនេះ ខ្ញុំជាអ្នកជ្រួញចិញ្ចើមវិញម្តងនឹងសំនួរចាកប្រធានបទរបស់នាង! កើតអីនាង បានជាសុខៗធ្វើខ្លួនប្លែកៗ បែបនេះ?
«មានអីមែនទេ?»
«រកបបួលទៅផាប់ហ្នឹងណា៎!»
ផាច់!!!
«អូយ! ឈឺវើយ!»
«យើងកូនពីរហើយណា៎ ចាំបាច់បបួលដែរ?»
ខ្ញុំសើចស្ញេញដាក់មិត្តសំណព្វ ស្របពេលនាងលើកដៃអង្អែលដើមដៃដែលខ្ញុំទះអម្បាញ់មិញធ្វើដូចឈឺណាស់ចឹង!
«អូខេៗ សម្រេចថាព្រមហើយណា? យប់នេះយើងទៅយក»
«អឺម!!»
ខ្ញុំគ្រហឹមផង ងក់ក្បាលជាបញ្ជាក់ផងអោយនាងទុកចិត្ត យាយប៉ិនេះឥឡូវមានជំងឺពិបាកទុកចិត្តណាស់តាំងពីរឿងខ្ញុំធ្វើស៊ីនាងម្តងកាលពីរៀនវិទ្យាល័យ!
___ផ្ទះ...
«នីល! ម៉ាបែល ម៉ាមីមកវិញហើយកូនសម្លាញ់!!!»
ខ្ញុំស្រែកពីចម្ងាយហៅកូនទាំងពីរ ព្រោះរាល់ដង ថ្មើរនេះពួកនាងកំពុងអង្គុយលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវជាមួយលោកតា មើលទូទស្សន៍ដូចរាល់មិនខាន តែពេលខ្ញុំដើរទៅដល់ទីនោះ គឺមិនឃើញកូនៗ ដូចការរំពឹងទុក តែជារាងស្តើងអង្គុយយ៉ាងថ្លៃថ្នូរជាមួយនឹងស្នាមញញឹម...
លីលៀរ៍ណា អេលេន័រ...
«សួស្តី អេមម៉ា»
«សួស្តី លីលី»
ទោះជាសម្លេងស្វាគមន៍ខ្ញុំរាងឆ្គងៗ តែជួយមិនបានទេ នាងជាភ្ញៀវមកលេងគ្មានផ្តល់ដំណឹងមុននេះបែបនេះ វាជារឿងមិនសមរម្យសម្រាប់ត្រកូលរបស់ ខាម៉ូរ៉ា!
YOU ARE READING
ជម្រើសទី១ក្នុងបេះដូង
Romance15 years of unrequited love, i have finally married him. However, he is still holding on to his first love whilst I, holding a string of hopes for him to turn his eyes on me. He wore a mask of a sweet husband in front of me, unknowingly i had found...