4

530 16 0
                                    

Our wedding anniversary

បន្ទប់ឈុតក្នុងសណ្ឋាគារត្រូវបានរៀបចំយ៉ាងប្រណីត តុអាហារត្រូវបានរៀបចំក្បែរបង្អួចកញ្ចក់មើលឃើញទេសភាពស្រស់ត្រកាល គ្រែឃីងសាយត្រូវបានតុបតែងមានផ្កាកុលាបស្រស់រោយពីលើកម្រាលស. យ៉ាងរ៉ូមែនទិក។

«រីករាយខួបអាពាហ៍ពិពាហ៍បីឆ្នាំ អេម...»

ហ្សែក និយាយដោយសម្លេងផ្អែមរួចហុចបាច់ផ្កាមួយបាច់ធំដល់ខ្ញុំ និងប្រអប់ខ្មៅបួនជ្រុងមកជាមួយ។

«អរគុណ...»

ខ្ញុំទទួលយកបាច់ផ្កាមកស្រង់ក្លិនក្រអូបរបស់វាបន្តិចរួចដាក់លើតុវិញ មុននឹងចាប់បើកប្រអប់កាដូនៅចំពោះមុខគេ។ គែមមាត់ខ្ញុំញោចឡើងលើបន្តិចធ្វើដូចជាពេញចិត្តនិងកាដូរបស់គេខ្លាំងណាស់ចឹង។

«បងដឹងទេថាខ្សែករម៉ូតនេះតំណាងអោយអី ហ្សែក?»

ខ្ញុំហើបមាត់សួរគេព្រមទាំងសើចតិចៗ ពេលកាដូឃើញកាដូរបស់គេ។ វាជារឿងគួរអោយអស់សំណើចដែលគេទិញខ្សែកពេជ្រសម្រាប់ខ្ញុំទាំងដែលខ្ញុំជាម្ចាស់ក្រុមហ៊ុនគ្រឿងអលង្ការមួយទាំងមូល តែយ៉ាងណាខ្សែក.នេះជារបស់កម្រដែលដាក់ដេញថ្លៃកាលពីអាទិត្យមុន បើតាមខ្ញុំចាំបាននេះជាខ្សែក.របស់អតីតព្រះនាងនៅចក្រភពអង់គ្លេសយកមកដេញថ្លៃសម្រាប់យកថវិការទ្រទ្រង់ដល់មណ្ឌលកុមារកំព្រា។

«អូនជំនាញរឿងនេះ ចឹងប្រាប់បងមក»

«ក្តីស្រលាញ់ជានិរន្តន៍...»

«...»

ដៃក្រាស់កាន់សមនិងស្លាបព្រាឈប់ឆ្កឹងដូចពេលវេលាឈប់ដើរ កែវភ្នែកពណ៌ប្រផេះសម្លឹងមកខ្ញុំជាមួយនឹងមាត់ម្ហបៗហាក់ដូចជាព្យាយាមនិយាយអ្វីម្យ៉ាង តែក៏ត្រូវខ្ញុំនិយាយកាត់មុន។

«ស្តេចបច្ចុប្បន្ននៅអង់គ្លេសប្រគល់ខ្សែកនេះសម្រាប់អតីតព្រះមហេសីរបស់ទ្រង់ តែផ្ទុយស្រលះពីអត្ថន័យរបស់ខ្សែក ព្រះអង្គមានមនុស្សស្រីជាទីស្រលាញ់មុនពេលដែលរៀបការរួចទៅហើយ ទ្រង់មិនធ្លាប់បំភ្លេចស្រីម្នាក់នោះ មិនថាអតីតមហេសីទ្រង់មានបុត្រជាមួយទ្រង់និងស្រលាញ់ទ្រង់ប៉ុណ្ណាក៏ដោយ...ពិតជាស្នេហារ៉ូមែនទិកណាស់ បងគិតដូចខ្ញុំទេ?»

ជម្រើសទី១ក្នុងបេះដូងWhere stories live. Discover now