9

487 12 0
                                    

ខ្ញុំឈរធ្មឹងមើលបុរសសង្ហារឈរញញឹមពព្រាយនៅមាត់ទ្វារដោយមានផ្កាកុលាបក្រហមមួយបាច់ធំនៅនឹងដៃ។ ហ្សែក ទម្លាក់បាច់ផ្កាក្នុងដៃខ្ញុំ រួចដៃក្រាស់របស់គេក្រសោបមុខខ្ញុំថ្នម មុននឹងទម្លាក់បបូរមាត់លើខ្ញុំដូចជារឿងធម្មតា!

«ហ្សែក!!!»

ខ្ញុំរុញទ្រូងមាំរបស់គេចេញ រួចរក្សាគម្លាតពីគេយ៉ាងលឿន! អម្បាញ់មិញរវល់ភ្លឹកទើបភ្លេចខ្លួនជ្រុលលេងជាមួយគេ តែបន្ទាប់ពីតាំងសតិមកវិញបាន ខ្ញុំសម្លឹងគេមិនព្រិចដោយក្រសែភ្នែកត្រជាក់។

«ម៉េច? ថើបប្តីប៉ុណ្ណឹងធ្វើមុខរអើមដល់ថ្នាក់នេះ!! ទាល់តែសាហាយអូនទើបអូនមុខរីកឬយ៉ាងម៉េច?»

ខ្ញុំវាចារលែងចេញ ពេលគេដៀលប្រាវៗបែបនេះ! ទៅជាន់ពេពីណាមកបានជាឡប់សតិរករឿងខ្ញុំមិនសមទំនងបែបនេះ!

«ហេតុអីអូស ខេនមកពាក់ព័ន្ធ!!! បងជាមូលហេតុ ហ្សែក!! បងជាដើមហេតុគ្រប់យ៉ាងដែលអូនធ្វើរឿងឆ្កួតទាំងនេះ!!!»

«បងមិនបាននិយាយឈ្មោះវាផងម៉េចក៏អូនដឹងថាជាវា? ស្មោះស្ម័គ្រគ្នាណាស់ន៎ ដល់ថ្នាក់ចេញមុខចេញមាត់ការពារគ្នាបែបនេះ! បើគង់តែផិតប្តីដដែល អូនគួរតែការជាមួយវាតាំងពីដំបូងមិនមែនលានកន្ទុយអោយដៃបងនៅពេលនោះ!!!»

«អោយដៃបង?? ត្រូវហើយ អូនអោយដៃបង អូនធ្វើអោយបងទទួលខុសត្រូវលើអូនរឿងនីល! អូនជាស្រីសម្បូរល្បិចពូកែអោយដៃប្រុស ឡើងគ្រែជាមួយប្រុសមិនរើសមុខ ហើយបើចឹងមែនវាយ៉ាងម៉េច? បើបងគិតថាមិនសមមាត្រ បងទៅដេកជាមួយស្រីផ្សេងវិញទៅ យើងរួចគ្នា!!!»

កំហឹងវាច្រាលខ្លាំងទប់លែងបាន...គេហ៊ានថាខ្ញុំក្បត់គេផងហ៎? ទាំងដែលការពិតគឺជាគេខ្លួនឯងដែលបោកប្រាស់ខ្ញុំកន្លងមក គិតដល់រឿងនេះក៏ក្តៅឆេវ តាមចិត្តចង់ណា៎ ចង់តែទះគេពីបីកំផ្លៀងថែមអោយស្មើនឹងការឈឺចាប់ដែលខ្ញុំកំពុងជួបប្រទះពេលនេះ។

«អេមម៉ា!!!សារភាពហើយមែនទេថាអូនដេកជាមួយវា?»

«អូនដេកជាមួយអ្នកណាជារឿងរបស់អូន!!!»

«រឿងរបស់អូនយ៉ាងម៉េច ចុះបងឈរចំពោះមុខអូនជាស្អី???»

«ក្រែងអូនប្រាប់បងហើយថាយើងនឹងលែងលះ!!!»

ជម្រើសទី១ក្នុងបេះដូងWhere stories live. Discover now