ព្រឹកថ្ងៃថ្មី ខ្ញុំរូតរះក្រោកពីគ្រែហើយរៀបចំតុបតែងខ្លួនដូចសព្វមួយដង។ ថ្ងៃនេះមានរឿងត្រូវដោះស្រាយច្រើន ហើយក៏ត្រៀមខ្លួនឆ្លើយរាល់សំនួរអ្នកការសែតដូចគ្នា អីចឹងហើយទើបខ្ញុំចំណាយពេលយូរបន្តិចរើសសម្លៀសបំពាក់ អោយមើលទៅស្អាតខុសពីធម្មតាបន្តិច! លែងប្តីមួយទាំងមូល មិនអាចបណ្តោយខ្លួនអោយរយីរយៀកបានទេ! សូម្បីតែការផាត់មុខក៏រាងក្រាស់បន្តិចដែរ ធ្វើអោយមុខសុភាពៗខ្ញុំប្រែជាតួចិត្តអាក្រក់បានយ៉ាងល្អឥតខ្ចោះ។ ខ្ញុំញញឹមពេញចិត្តនឹងរូបភាពខ្លួនឯងលើកញ្ចក់ រួចទាញកាបូបស្ពាយតូចមួយស្ពាយជាប់នឹងស្មា មុននឹងបើកទ្វារបន្ទប់ចាកចេញ តែ...
ក្រិក!
ទ្វារបើកមិនចេញ? ខ្ញុំជ្រួញចិញ្ចើមភ្លាម ហើយព្យាយាមមួលដៃទ្វារទាញចុះឡើងច្រើនលើកច្រើនសារ តែមិនថាប្រឹងទាញយ៉ាងណាទ្វារនៅតែបើកមិនចេញ!
«ហ្សែក!»
ខ្ញុំសង្កៀតជើងធ្មេញ គ្រហឹមហៅឈ្មោះមនុស្សតែម្នាក់ដែលហ៊ានធ្វើបែបនេះដាក់ខ្ញុំបាន! គេគិតស្អីបានជាហ៊ានឃុំខ្ញុំនៅក្នុងបន្ទប់? មុខខ្ញុំប្រែពណ៌ជាក្រហមដូចភ្លើងឆេះកាល ហើយម្នីម្នាយកទូរស័ព្ទចុចទៅលេខរបស់គេភ្លាម!
«ហ្សែក!!! បងឆ្កួតដល់ថ្នាក់ឃុំអូននៅក្នុងបន្ទប់ផងហ៎!»
(អ្នកណាប្រើអោយអូនរឹងរូសធ្វើអី? បានហើយ...បងមានរឿងត្រូវដោះស្រាយច្រើនណាស់)
គេតបហីៗ មិនខ្វល់ពីសម្រែករបស់ខ្ញុំឡើយ កុំប្រាប់ណាថាគេមានបំណងបង្ខាំងខ្ញុំនៅទីនេះពេញមួយថ្ងៃ?
«អូនត្រូវទៅក្រុមហ៊ុន បងធ្វើបែបនេះដាក់អូនមិនបានទេ! ឆាប់លែងអូនភ្លាម អ៊ិហ្សែក!!!»
(បងនឹងដោះលែងអូនក្រោយពីដោះស្រាយបញ្ហាដែលអូនបង្កររួច! អត់ធ្មត់សិនទៅ)
ទូត!
ខ្ញុំសម្លឹងទូរស័ព្ទដែលត្រូវគេចុចផ្តាច់កណ្តាលទីទាំងស្លុតចិត្ត នេះគេចង់ធ្វើស្អីអោយប្រាកដ? មិនគិតយូរ ខ្ញុំក៏ស្វែងរកជំនួយពីមិត្តសម្លាញ់យ៉ាងលឿន!
«ជួយយើងផង ស្កាលេត!»
(ឯងកើតស្អីហា៎...)
«គេឃុំយើងក្នុងបន្ទប់! យើងទៅណាមិនបានទេពេលនេះ មកជួយយើងតិចម៉ោសំណព្វចិត្ត»
YOU ARE READING
ជម្រើសទី១ក្នុងបេះដូង
Romance15 years of unrequited love, i have finally married him. However, he is still holding on to his first love whilst I, holding a string of hopes for him to turn his eyes on me. He wore a mask of a sweet husband in front of me, unknowingly i had found...