ទម្រាំមកដល់ផ្ទះវិញក៏យប់ជ្រៅណាស់ហើយ ខ្ញុំឡើងទៅជាន់លើសំដៅទៅរកបន្ទប់កូនស្រីស្ងាត់ៗ។ ខ្ញុំបើកទ្វារបន្ទប់ថ្នមដៃបំផុត ហើយដើរថ្នមជើងទៅរកគ្រែធំដែលមានរាងតូចគេងលក់ស្កប់ស្កល់នៅលើនោះ។
«រាត្រីសួស្តី កូនសម្លាញ់...»
ខ្ញុំផ្អឹបបបូរមាត់លើថ្ងាសនាងតូចថើៗ ហើយទាញភួយដែលធ្លាក់ដណ្តប់អោយនាងមុននឹងសម្រូតខ្លួនអង្គុយលើឥដ្ឋ កល់ចង្កានឹងពូកទន់ៗ សម្លឹងមុខមិនដឹងអីរបស់កូនស្រីបណ្តើរគិតរឿងផ្សេងៗជារឿយៗរហូតតែលង់លក់ទាំងបែបនោះដោយមិនដឹងខ្លួន។
___ព្រឹកថ្ងៃថ្មី...
ខ្ញុំបើកភ្នែកព្រឹមៗ និងពត់ពែនខ្លួនទាំងចុករោយពេញមួយតួខ្លួន ពិសេសគន្លាក់ស្មានិងកញ្ចឹងក. គឺចាប់ឈឺពើតៗ ស្ទើរទ្រាំមិនបាន។
«ម៉ាមី...ភ្ញាក់ហើយហ៎? ចុះដេតឌី? នីល អត់ឃើញដេតឌីសោះយប់មិញ...»
ខ្ញុំឈ្លីថ្ងាសព្យាយាមរកនឹកហេតុផលដើម្បីឆ្លើយសំនួរកូន តែព្រឹកព្រលឹមបែបនេះខួរក្បាលខ្ញុំមិនសូវជារំញោចទើបចម្លើយដែលអាចផ្តល់អោយនាងបានពេលនេះគឺ...
«ដេតឌី ធ្វើការ! យូរបន្តិចទើបមកវិញ»
«ចុះពេលណាយើងទៅវិញយើងវិញទៅ?»
«កូនមិនចូលចិត្តផ្ទះលោកតាហ៎?»
ខ្ញុំធ្វើមុខកំសត់ដាក់នាង ក្រែងល៎កូនស្រីទន់ចិត្តមិនទាមទារចង់ទៅផ្ទះនោះវិញ មិនមែនខ្ញុំហាមឃាត់កូនមិនអោយទៅទេ តែបើនាងទៅគឺមានន័យថាខ្ញុំត្រូវទៅដែរហ្នឹងណា៎ ហើយពេលនេះទើបតែលែងលះគ្នាមិនទាន់បានមួយថ្ងៃស្រួលបួលផង ខ្ញុំមិនចង់ឃើញមុខអតីតប្តីពេលនេះទេ សុំពេលធ្វើចិត្តសិន!
«អត់ហេ...តែកូនចង់ស្តាប់ដេតឌីនិទានអោយកូន..»
«ចាំម៉ាមី និទានអោយកូនជំនួស អូខេ?»
«អ្ហឺម...ចាស៎»
ខ្ញុំមើលឬកពារស្ទាក់ស្ទើររបស់កូនស្រីទាំងស្រង៉ាកចិត្ត នាងស្រលាញ់ប៉ានាងខ្លាំងហើយក៏ចូលចិត្តកាលដែលនៅជាមួយគេដូចគ្នា ព្រោះតែបែបនេះខ្ញុំមិនដឹងថាខ្លួនឯងអាចដើរតួនាទីជាប៉ាផងម៉ាក់ផងប៉ះប៉ូវនាងបានឬអត់ទេ គិតដល់ត្រង់នេះ ខ្ញុំក៏ទាញរាងតូចមកអោបជាប់នឹងទ្រូងហើយពោលពាក្យសុំទោសដដែលៗក្នុងចិត្តទាំងអារម្មណ៍ខ្មាស់អៀន។
___
YOU ARE READING
ជម្រើសទី១ក្នុងបេះដូង
Romance15 years of unrequited love, i have finally married him. However, he is still holding on to his first love whilst I, holding a string of hopes for him to turn his eyes on me. He wore a mask of a sweet husband in front of me, unknowingly i had found...