ខ្ញុំភ្លាត់មាត់ចេញមកទាំងមិនដឹងខ្លួន ពេលលឺរឿងមិនគួរអោយជឿរបស់នាង បើខ្ញុំមិនស្គាល់ហ្សែក ច្បាស់ខ្ញុំក៏ភ្ញាក់ផ្អើលដល់ថ្នាក់នេះ។«គេមិនត្រូវការកូនដែលមិនកើតចេញពីផ្ទៃរបស់នាង...គេមិនត្រូវការកូននេះ គេបង្ខំអោយខ្ញុំរំលូតក្មេងនេះចេញ ហ៊ឺៗ»
នាងស្រាប់តែយំ ស្របពេលជង្គង់នៅសង្កត់លើការ៉ូរឹង ដោយមិនព្រមរំកិលទៅណា កែវភ្នែកពេញដោយទឹកភ្នែកមួយគូរនោះសម្លឹងខ្ញុំមិនព្រិច ព្យាយាមសុំការអាណិតពីខ្ញុំទាំងគ្មានការខ្មាស់អៀន។
«គេមិនមែនជាមនុស្សបែបនោះ...»
អះអាងបែបនេះ មិនបានមានន័យថាខ្ញុំនៅខាងគេឡើយ តែនេះជាការពិត ហើយខ្ញុំជឿថាគេគ្មានផ្លូវហារមាត់និយាយពាក្យព្រៃផ្សៃដល់ថ្នាក់នេះដល់ក្មេងមិនដឹងអី...
«ហឹស! រស់នៅជាមួយគេយូរដល់ម្លឹង នាងនៅល្ងង់មិនស្គាល់ស្រោមមុខរបស់គេទៀត?»
អេមីលី ក្រោកឈរវឹបញោចមាត់ទៅម្ខាងចម្អកមកខ្ញុំ រួចយកដៃជូតទឹកភ្នែកចេញហាក់ដូចជារឿងអម្បាញ់មិញគ្រាន់តែជាការលេងសើច មុននឹងទាញទូរស័ព្ទចុចទៅលេខអ្នកណាម្នាក់។ នាងបើកស្ពីកឃើរទូរស័ព្ទ ហើយតម្លើងសម្លេងលឺៗ មានចេតនាអោយខ្ញុំលឺការសន្ទនារវាងនាងនិងភាគីម្ខាងទៀត។
(អេមីលី! ខ្ញុំប្រាប់នាងហើយថាហាមរំខានខ្ញុំ!!)
(ហ្សែក! ខ្ញុំគ្មានផ្លូវធ្វើតាមសម្តីរបស់លោក! បើលោកចង់សម្លាប់កូននេះ សម្លាប់ខ្ញុំមុនទៅ!)
(បានហើយ! ខ្ញុំគ្មានពេលនិយាយរឿងអត់បានការជាមួយនាងទេ)
(រើសទៅ អ៊ិហ្សែក មិឃិអ៊ែល...រវាងរៀបការជាមួយខ្ញុំ និងសម្លាប់ខ្ញុំ លោកយកមួយណា?)
ខ្ញុំឈរស្តាប់ការសន្ទនាយ៉ាងរន្ធត់ចិត្ត តែក៏ប្រឹងសម្រួលទឹកមុខធម្មតាបំផុតតាមដែលអាចធ្វើបាន។ នេះជារឿងឆ្កួតស្អីទៅ? ហេតុអីមនុស្សធំដឹងក្តីអស់នេះ យកជីវិតក្មេងមិនទាំងទាន់នឹងកើតមកលេងសើចបែបនេះ?
(ខ្ញុំនឹងសម្លាប់នាងពិតមែន អេមីលី បើនាងមិនព្រមរំលូតក្មេងនោះចេញ)

YOU ARE READING
ជម្រើសទី១ក្នុងបេះដូង
Romance15 years of unrequited love, i have finally married him. However, he is still holding on to his first love whilst I, holding a string of hopes for him to turn his eyes on me. He wore a mask of a sweet husband in front of me, unknowingly i had found...