៚ព្រលានយន្តហោះ...
គ្រប់គ្នាចូលចិត្តនិយាយថារត់គេចពីបញ្ហាមិនមែនជាដំណោះស្រាយ តែពេលខ្លះយើងមិនគួរត្រាំត្រែងជាមួយបញ្ហាពេកនោះទេ ចំណាយពេលសម្រាប់ខ្លួនឯងអោយបានដកដង្ហើមខ្លះសឹមត្រលប់មកដោះស្រាយម្តងទៀង ថាមិនត្រូវយើងអាចរកឃើញដំណោះស្រាយថ្មីៗដែលមានប្រសិទ្ធិភាពក៏ថាបាន ដូចជាស្ថានភាពខ្ញុំពេលនេះអីចឹង។
«ប៉ា! ល្មមអោយនីលមកកូនវិញហើយ!»
ខ្ញុំជ្រួញចិញ្ចើមដាក់លោកប៉ាជាទីស្រលាញ់ដែលមិនព្រមដាក់ចៅស្រីចុះពីចង្កេះ ទាំងដែលជិតដល់ពេលឆេកអ៊ីនទៅហើយ!
«អឺៗ ទៅដល់ភ្លាមខលមកប៉ាភ្លាម លឺទេ? ខលជាវីដេអូណា៎»
ឃើញខ្ញុំតឿនបែបនេះ គាត់ក៏ព្រមហុចរាងតូចមកអោយខ្ញុំទាំងនៅអាលោះអាល័យនៅឡើយ មើលតាមដៃដែលមិនព្រមដកចេញពេលហុចនាងមកខ្ញុំក៏ដឹងហើយ! ខ្ញុំបេះដៃគាត់ចេញព្រោះនៅលារគ្នាយូរទៀតមិនបានទេ តែក៏ឆ្លៀតបញ្ជាក់ប្រាប់គាត់ម្តងទៀតអោយគាត់ទុកចិត្ត។
«ចាស៎ កូនដឹងហើយ»
«មានក្តីសុខអោយច្រើនៗណា អេម...» ខេន
«ទូរស័ព្ទយើងទំនេរសម្រាប់២៤ម៉ោងវើយ! មានរឿងអីខលមកភ្លាម លឺអត់?» ស្កាលេត
ខ្ញុំញញឹមមានក្តីសុខពេលលឺពាក្យជូនពរនិងផ្តាំផ្ញើរបស់មិត្តទាំងពីរ ពាក្យពេចន៍របស់ពួកគេធ្វើអោយខ្ញុំមានអារម្មណ៍កក់ក្តៅពិតមែន តែអារម្មណ៍ហាក់ដូចជាខ្វះអ្វីម្យ៉ាងធ្វើអោយខ្ញុំក្រលេកមើលជុំវិញខ្លួនម្តងទៀត...
«ឯងរកមើល?»
«អត់មានអីទេ...»
ខ្ញុំដកខ្សែភ្នែកមកចាប់អារម្មណ៍វត្តមានមនុស្សសំខាន់ទាំងបីក្បែរខ្លួនវិញ រហូតដល់ពេលវេលាមែនទែន ខ្ញុំក៏ពរកូនចូលទៅខាងក្នុងដោយមិនភ្លេចគ្រវីដៃលារអ្នកទាំងបីជាលើកចុងក្រោយ។
នៅឯងជ្រុងម្ខាងទៀតបង្ហាញអោយឃើញ បុរសសង្ហារក្នុងឈុតគ្រ័រហ្សេទឺកប៊ិចក្រម៉ៅបោះជំហានវែងៗចាកចេញពីព្រលានយន្ត ហោះ សំដៅទៅរកឡានពណ៌ខ្មៅសេរីទំនើបដែលចតចាំនៅឯចំណតខាងមុខ។
YOU ARE READING
ជម្រើសទី១ក្នុងបេះដូង
Romance15 years of unrequited love, i have finally married him. However, he is still holding on to his first love whilst I, holding a string of hopes for him to turn his eyes on me. He wore a mask of a sweet husband in front of me, unknowingly i had found...