23

508 19 0
                                    


«អេម!!!»

រាងក្រាស់ឈរមកពាំងខ្ញុំនិងស្រីម្នាក់នោះ ហើយក្រសោបមុខខ្ញុំដោយដៃទាំងពីររបស់គេអង្អែលថ្ពាល់ទាំងសងខាងរបស់ខ្ញុំថ្នមៗ...

«ហ្សែក! មីមួយនេះវាចង់ទាក់លោក លោកមើលមិនដឹងទេឬហា៎ស»

លឺសម្លេងច្រែតៗដូចកញ្ចែរបស់នាងហើយធ្វើអោយខ្ញុំរមាស់ដៃមិនស្ទើរទេ ទើបមិនចាំយូរខ្ញុំគ្រវាសដៃរបស់គេចេញ ហើយច្រានរាងក្រាស់ទៅម្ខាង ដើម្បីប្រឈមមុខនឹងស្រីឆ្កួតនេះ។

ផាច់!!!

បាតដៃខ្ញុំតូចទេ តែកម្លាំងទះវិញមិនអោយចាញ់មនុស្សប្រុសឡើយ ថែមក្រចកវែងៗរបស់ខ្ញុំខ្ញៅមុខលើនាងទៀត ប្រៀបដូចជាការចងចាំមួយជីវិតចឹង!

«អួយយយ!»

ខ្ញុំមើលរាងកាយដែលដួលលើឥដ្ឋយ៉ាងសមចិត្ត តែមុននឹងដើរចេញពីបន្ទប់ឆ្កួតនេះ សុំថែមប៉ុន្មានម៉ាត់ទៀតសិន...

«យកទៅរបស់មួយទឹក! អា៎ មិនមែនទេ ពីរទឹកហើយទេដឹង?»

គែមមាត់ខ្ញុំខើចទៅម្ខាង ស្របពេលប្រើក្រសែភ្នែកសើចចម្អកទៅសម្លឹងមុខអតីតប្តីនិងស្រីរបស់គេឆ្លាស់គ្នា។ ឃើញខ្ញុំស្ងៀមៗតែមិនបានរង់ចាំទេវបុត្រជិះសេះសរឯណាមកជួយទេ ត្រូវទះ ទះ, ត្រូវថា ថា,នឹងកន្លែងអោយហើយម៉ង អត់ចាំស្អែកនាំតែភ្លេចទេ!
___

ផ្ទះ...

«ស្កាលេត មកណេះ!»

សម្លេងម៉ាត់ៗរបស់ខ្ញុំបន្លឺឡើង ពេលសង្កេតឃើញរាងស្តើងរបស់មិត្តក្រមុំសសៀៗលួចរត់ចេញន្ទាប់ពីជូនខ្ញុំមកដល់ផ្ទះ។

«អេម...ស្តាប់គ្នាណា៎ យើងអត់ដឹងរឿងពិតមែន»

នាងធ្វើមុខគួរអោយអាណិត តែវាលេងបានផលទៀតហើយលើកនេះ! ថ្ពាល់ខ្ញុំនៅស្រគៀមិនទាន់បាត់ផង នឹកដល់រឿងស្រីនោះពេលណា៎ ក៏ខឹងមិត្តកំហូចពេលនោះ។

«សារភាពតាមត្រង់ភ្លាមអោយលឿន មុនពេលដែលខ្ញុំប្រាប់ ខេន ពីឯង»

«អេម!!! ភ្លីស!! គិតសារថ្មីមិត្ត...រឿងអាថ៌កំបាំងយើងឯងប្រុងទំលាយបានយ៉ាងម៉េច?»

«យើងរាប់ដល់បី! ១...»

«មិត្តជាទីស្រលាញ់របស់យើង ភ្លីស....កុំអីណា៎»

ជម្រើសទី១ក្នុងបេះដូងWhere stories live. Discover now